(ភ្នំពេញ)៖ តារាសម្ដែង មានសាច់ឈាមទ្រលុកទ្រលន់ សម្រស់ស្រទន់មន្តស្នេហ៍ កញ្ញា ហេង ស្រីពេជ្រ ត្រូវបានមិត្តភក្តិរៀបចំកម្មវិធីខួបកំណើតឲ្យ ក្នុងលក្ខណៈទ្រង់ទ្រាយតូចល្មមមួយ ទាំងមិនបានគ្រោងទុក ពោលគឺធ្វើឲ្យនាងភ្ញាក់ផ្អើល នាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦នេះ ដើម្បីគម្រប់អាយុ៣១ ឈានចូលវ័យ៣២ ឆ្នាំ ខណៈដែលបំណងប្រាថ្នារបស់នាង ក្នុងថ្ងៃដ៏ពិសេសនេះ គឺចង់ជួបបុរសម្នាក់ ជាគូអនាគតរបស់ខ្លួន ដែលអាចមើលថែគ្នាដល់ថ្ងៃស្លាប់។

តារាសម្ដែង ច្រើនតែក្ដោបបានតំណែង ជាតួម្ដាយ តួបងស្រី ឬតួជំទាវ កញ្ញា ហេង ស្រីពេជ្រ បានថ្លែងឲ្យដឹងថា កម្មវិធី ខួបកំណើតយប់មិញនេះ គឺរៀបចំឡើងទាំងមិនបានគ្រោងទុកទេ ប៉ុន្តែដោយសារមិនភក្តិ និងអ្នកជិតស្និទ្ធ បានទិញនំឲ្យ និងចង់ឲ្យធ្វើឡើង ដើម្បីជូនពរនាងឲ្យមានជោគជ័យ បន្ថែមទៀតលើការងារសិល្បៈ។ ជាពិសេសក៏ក្នុងឱកាសឆ្នាំចាស់ផ្លាស់ ចូលឆ្នាំថ្មីនេះផងដែរ ទើបនាងសម្រេចចិត្តតាមមិត្តភក្តិ រៀបចំឡើងតែម្ដង។

ហេង ស្រីពេជ្រ និយាយថា «អរគុណ បងប្អូនមិត្តជាទីស្រឡាញ់ទាំងអស់គ្នា ដែលបានរៀបចំនំខួបកំណើតឲ្យនាងខ្ញុំ នឹងជួនពរក្នុងថ្ងៃកំណើតនាងខ្ញុំ ថ្ងៃឆ្លងឆ្នាំថ្មី ២០១៧ នាងខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ នៅយប់មិញនេះ នាងខ្ញុំសូមបួងសួងឲ្យប៉ាម៉ាក់ជាទីស្រឡាញ់ បងប្អូនសាច់ញាតិរបស់ខ្ញុំ នឹងបងប្អូនមិត្តទាំងអស់គ្នា និង អ្នកជាទីស្រឡាញ់របស់ខ្ញុំ សូមឲ្យអ្នកទាំងអស់គ្នា មានសុខភាពល្អ សំណងល្អ មានបំណងប្រាថ្នាអ្វី សូមឲ្យបានសំរេចដូចបំណង ក្នុងឆ្នាំថ្មីនេះ..!»

ថ្លែងប្រាប់គេហទំព័រ khmertalking បន្ថែមទៀត តារាសម្ដែង ហេង ស្រីពេជ្រ បាននិយាយថា «ច៎ាបង ..កម្មវិធីខួបខ្ញុំ ខ្ញុំថាមិនធ្វើទេ ព្រោះគិតថា ខ្លួនឯងក៏រវល់ មិត្តក៏រវល់ ចេះតែខ្លាចចិត្តគេ មិនចង់ហ៊ានហៅទេ ប៉ុន្តែមិត្តភក្តិ ដែល ស្រឡាញ់រាប់អានគ្នាជិតស្និទ្ធ ស្រាប់តែរៀបចំឲ្យខ្ញុំ យ៉ាងភ្ញាក់ផ្អើលតែម្ដង ខ្ញុំមិននឹកស្មានថា ពួកគេឆ្លៀតពេលរៀបចំ ដូច្នេះទេ..!»

យ៉ាងណាមិញ ចំពោះបំណងប្រាថ្នា ក្នុងថ្ងៃពិសេសនេះ ត្រូវបានកញ្ញា ហេង ស្រីពេជ្រ បង្ហើបឲ្យដឹងថា រហូតមកដល់វ័យប៉ុណ្ណេះហើយ នាងចង់គិតគូពីអនាគតរបស់ខ្លួនឯង និយាយរួមចង់បានបុរសណាម្នាក់ ដែលចេះយល់ចិត្ត ស្រឡាញ់នាង យល់ចិត្តនាង និងគ្រួសារ ដើម្បីក្រាបផ្ទឹមសំពះ ចូលរោងជ័យ នៅថ្ងៃអនាងគត ជាពិសេសគឺក្នុងឆ្នាំថ្មីនេះ តែម្ដង។

ហេង ស្រីពេជ្រ បញ្ជាក់ទៀតថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នាងទទួលបានការងារសិល្បៈច្រើន ហើយបើទោះបីជាមានរឿងរ៉ាវជីវិត និងការលំបាកជាច្រើន គឺមានពួកគាត់ជាមិត្តភក្កិ ជួយលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យនាង បន្តប្រឹងប្រែងលើវិថីសិល្បៈ។ បើទោះបីជាជីវិត នៅក្នុងខ្សែភាពយន្ត និងនៅខាងក្រៅមានលក្ខណៈខុសប្លែកគ្នាខ្លាំង ក៏នាងនៅតែបន្តប្រឹងប្រែង គ្រាដែលអ្នករួមអាជីណជាច្រើន តែនៅគិតនិងជួយលើកទឹកចិត្ត គ្រប់ពេលវេលា៕

ប្រភព៖ Khmertalking

កំណត់ហេតុខ្មែរឡូត៖  

ដោយឡែក ក្រលេកមកមើលព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ផ្សេងមួយទៀត កាលពីថ្ងៃទី៣១ ខែធ្នូ កន្លងទៅ PeyPeyDy ទិញឡានស៊េរីទំនើប ជាកាដូជូនខ្លួនឯង។គួររំលឹកផងដែរថា តារាហ្វេសប៊ុកល្បីល្បាញ ដែលគ្រប់គ្នាបានស្គាល់ឈ្មោះហៅក្រៅថា PeyPeyDy នៅចុងឆ្នាំ២០១៦ បានទិញឡាន Lexus ស៊េរីទំនើបមួយជាកាដូជូនខ្លួនឯងយ៉ាងគាប់ចិត្ត។

ដោយក្នុងនោះ PeyPeyDy បានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កាដូចុងឆ្នាំសម្រាប់ខ្លួនឯង មានជីវិតត្រូវតែចេះតស៊ូ ក្នុងក្រសែភ្នែកមនុស្សមួយចំនួន មើលមកខ្ញុំគិតថា ខ្ញុំអត់ប្រយោជន៍ តែវាគ្រាន់តែជាការយល់ឃើញរបស់គេ រាល់ថ្ងៃខ្ញុំខំណាស់ ខ្ញុំផ្តើមពីបាតដៃទទេ តាំងពីធ្វើការអោយគេ រហូតមានមុខរបរខ្លួនឯង តាំងពីជិះម៉ូតូ រហូតដល់មានឡានជិះថតកុនផង ទទួលថតផ្សាយផលិតផលឱ្យគេផង ធ្វើការផង លក់ផលិតផលខ្លួនឯងផង គឺខ្ញុំខំប្រឹងណាស់ ចូរកុំបោះបង់ក្តីស្រមៃ ត្រូវតែតស៊ូ កុំចុះចាញ់ ហើយក្តីស្រមៃបន្ទាប់របស់ខ្ញុំគឺ ចង់មានផ្ទះផ្ទាល់ខ្លួនខ្ញុំនឹងសម្រេចវាអោយបាន ស៊ូ ស៊ូ»

ក្រោយការទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ក៏ដូចជាក្លាយជាតារាសម្តែងខ្សែភាពយន្តម្នាក់ផង តារាហ្វេសប៊ុកសម្បូរប្រជាប្រិយភាពរូបនេះ បច្ចុប្បន្នយើងឃើញថា ហាក់ឡើងកូតស្រឺតៗក្លាយជាអ្នកមានធូរធារម្នាក់នឹងគេដែរ ខុសឆ្ងាយពីជីវិតគ្រាមុន។

ជាពិសេសដោយសារតែជាមនុស្សសម្បូរវោហារស័ព្ទ ខាងផ្នែកកំប្លុកកំប្លែងផងក៏បានធ្វើឱ្យ PeyPey Dy មានអ្នកគាំទ្រជាច្រើននាក់។ មិនតែប៉ុណ្ណោះ PeyPey Dy ក៏មានមុខជំនួញរកស៊ីផ្ទាល់ខ្លួនផងដែរ ខាងផ្នែកថែរក្សាសម្រស់ ហើយមុខជំនួញនេះគឺបានទទួលភាពកាក់កបគួរឱ្យកត់សម្គាល់ រហូតមានលទ្ធភាពអាចទិញឡានស៊េរីទំនើបៗដូចសព្វថ្ងៃ។ នេះគឺជាជោគជ័យដ៏ធំមួយក្នុងឆាកជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង ស្រីពេជ្រ