ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យទី ១ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ គឺជាថ្ងៃខួបកំណើតរបស់តារាសម្តែងស្រីមាឌតូចល្អិតគួរឱ្យក្នាញ់ កញ្ញា នី មុន្នីនាថ ដែលត្រូវជាមួយនឹងថ្ងៃឆ្លងឆ្នាំសកល២០១៧ផងដែរ។ 

ក្នុងនោះ យើងឃើញ អ្នកនាង សារ៉ាយ សក្ខណា តារាសម្តែងស្រីសម្បុរខ្មៅស្រអែម និងត្រូវបានគេស្គាល់ច្បាស់ថានាងគឺជាមិត្តភក្តិជិតស្និទ្ធរបស់ កញ្ញា នី មុន្នីនាថ បានធ្វើកម្មវិធី Surprise ថ្ងៃកំណើតយ៉ាងភ្ញាក់ផ្អើល និងគួរឱ្យរីករាយជាទីបំផុត។

មិនតែប៉ុណ្ណោះ គេក៏ឃើញវត្តមានមិត្តភក្តិប្រុសស្រីដទៃៗទៀតរបស់ មុន្នីនាថ ចូលរួមធ្វើការ Surprise ថ្ងៃកំណើតនាឆ្នាំនេះឱ្យនាងជាច្រើននាក់ផងដែរ។

ក្រោយពីការផ្លុំទានពន្លត់នៅលើនំខេកដ៏ស្រស់ស្អាតមួយរួចមក ទាំងអ្នកនាង សារ៉ាយ សក្ខណា ក៏ដូចជាមិត្តដទៃៗទៀតជាច្រើននាក់ បានរួមគ្នាយកនំមកប៉ាតគ្នាលេងមួយទំហឹងតែម្តង នៅក្រោមបរិយាកាសស្និទ្ធស្នាល និងក្រោមសំណើចសើចក្អាកក្អាយប្រៀបដូចជាបងប្អូនបង្កើតជាមួយគ្នា។

ស្ថិតនៅក្នុងពេលវេលា ដ៏សប្បាយរីករាយនេះ អ្នកនាង សារ៉ាយ សក្ខណា ក៏មិនភ្លេច Live វីដេអូផ្ទាល់តាមរយៈសង្គមហ្វេសប៊ុករបស់នាងផងដែរ ដើម្បីឱ្យអ្នកគាំទ្រ និងអ្នកដែលស្រលាញ់អានដទៃទៀតបានឃើញ ព្រមទាំងចូលរួមជូនពរ អបអរសាទរដល់សាមីខ្លួនជាម្ចាស់ថ្ងៃខួបកំណើត សូមឱ្យមានសេចក្តីសុខតទៅ នៅក្នុងឆ្នាំថ្មី២០១៧៕

ចង់ដឹងទិដ្ឋភាព របស់ សារ៉ាយ សក្ខណា ធ្វើSurprise ថ្ងៃកំណើត ឱ្យកញ្ញា នី មុន្នីនាថ សប្បាយឡើងកប់ប៉ុណ្ណា តោះចុចមើលវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នី មុនីនាថ