បរទេស៖ ប្រជាជនទូទាំងពិភពលោក បាននាំគ្នា ប្រារព្ធពិធីឆ្លងឆ្នាំ អបអរសាទរឆ្នាំថ្មី២០១៧ យ៉ាងកក្រឹកកក្រេង មិនថាជាមួយនរណា ឬនៅទីណានោះទេ។ ដោយឡែក ងាកមកចាប់អារម្មណ៍ ក្រុមកីឡាករបាល់ទាត់ល្បីៗមួយចំនួន ក៏មិនខុសគ្នាប៉ុន្មានដែរ គឺពួកគេ សុទ្ធតែ ចែករំលែកថ្ងៃដ៏មានន័យនេះ ជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រលាញ់របស់ពួកគេ ក្រោយពីទំនេរពីការប្រកួតផ្សេងៗ។

ជាក់ស្តែង កីឡាករបាល់ទាត់លំដាប់កំពូលពិភពលោក Cristiano Ronaldo បានប្រារព្ធពិធីជប់លៀងមួយដើម្បីអបអរឆ្នាំថ្មី គួបផ្សំជាមួយថ្ងៃកំណើតរបស់ម្តាយរបស់លោកផងដែរ។ នៅក្នុងពិធីជប់លៀង គេសង្កេតឃើញ មានវត្តមានមិត្តភក្តិរបស់កីឡាកររូបនេះ និងបងប្រុសរបស់ Ronaldo ក៏បានចូលរួមផងដែរ។ 

ចំពោះខ្សែប្រយុទ្ធឆ្នើម សំបូរទៅដោយជំនាញ ទេព្យកោសល្យពិសេសៗលើទីលាន កីឡាករ Lionel Messi វិញ ក៏បានជួបជុំគ្រួសារក្នុងថ្ងៃអបអរឆ្នាំថ្មីផងដែរ ដោយកីឡាកររូបនេះ ត្រូវបានគេសង្កេតឃើញ ស្ថិតនៅក្នុងអាងហែលទឹកមួយកន្លែងជាមួយនឹងភរិយា និងកូនប្រុស២នាក់ទៀត ដែលមើលទៅហាកបីដូចជាមានសុភមង្គលខ្លាំងណាស់។

ចំនែកឯ Gareth Bale ខ្សែប្រយុទ្ធស្លាបស្តាំរបស់ Real Madrid ថ្វីត្បិតបច្ចុប្បន្ន កំពុងរបួសពិតមែន ប៉ុន្តែកីឡាកររូបនេះ នៅតែឆ្លៀតចំណាយពេលជាមួយគូដណ្តឹងដ៏ស្រស់ស្អាតរបស់ខ្លួន នាយប់ថ្ងៃឆ្លងឆ្នាំផងដែរ។ 

បន្ថែមពីនេះទៀត ក៏នៅមានកីឡាករល្បីជាច្រើនផ្សេងទៀតដូចជា Frank Lampard, Philippe Coutinho , Roberto Firmino, Daley Blind, Dani Alves, Matt Hammel , Kaka, Lewandowski, Jamie Vardy ជាដើម ដែលពួកគេសុទ្ធតែបានជួបជុំគ្នាជាមនុស្សជាទីស្រលាញ់ដើម្បីអបអរទទួលឆ្នាំថ្មី ខណៈអតីតខ្សែការពាររបស់ក្លិបបិសាចក្រហម Rio Ferdinand ទៅអបអរដល់ឌូបៃ ក្នុងថ្ងៃឆ្លងឆ្នាំ៕

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]