ភ្នំពេញ៖ កាលពីប៉ុន្មានថ្ងៃមុននេះ តារាចម្រៀងស្រីសម្បុរស្រអែមរាងខ្ពស់ កញ្ញា ខេមរៈ ស្រីពៅ បានបង្ហោះវីដេអូរៀបរាប់ពីអាការៈរបស់នាង ប្រាប់ទៅកាន់អ្នកគាំទ្រកម្ពុជាទាំងអស់ ថានាងបានធូរស្រាលហើយ ដែលព័ត៌មាននេះ បានធ្វើឲ្យអ្នកគាំទ្រ និងមហាជនទាំងអស់ ដែលកំពុងតែព្រួយបារម្ភពីអាការៈ សុខភាពរបស់នាង មានចិត្តសប្បាយរីករាយយ៉ាងខ្លាំង នៅពេលដែលលឺថានាងជៀសផុតពីគ្រោះថ្នាក់ និងក្រោកមកនិយាយសម្លេងស្រាលៗ ជូនពរ ឆ្នាំថ្មីអ្នកដល់អ្នកគាំទ្របានបែបនេះ។

ទន្ទឹមនឹង ដំណឹងដ៏គួរឲ្យរីករាយផងដែរ លោក ខេម តារាចម្រៀងប្រចាំផលិតកម្ម ថោន ក៏បានបង្ហោះសារ បង្ហាញពីអារម្មណ៍ត្រេកអរ និងរំភើបចិត្ត ទៅកាន់កញ្ញា ខេមរៈ ស្រីពៅថា៖

«ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានឃើញប្អូនស្រី (ខេមរៈ ស្រីពៅ) បានជាសះឡើងវិញ ទោះបីខ្ញុំជាអ្នកសិល្បៈ ខុសផលិតកម្មគ្នា ក៏ដោយប៉ុន្តែពួកយើងដើរលើមាគ៌ាតែមួយ ដូច្នេះខ្ញុំក៏មិនសប្បាយចិត្តពេលដឹង រឺឃើញបងប្អូនសិល្បៈណាមួយមានបញ្ហានោះដែរ ជូនពរប្អូនស្រីឲ្យឆាប់ជាស្រលះ មានសុខភាពល្អ និងឆាប់បានត្រលប់មកសម្តែងជូនបងប្អូនប្រជាពលរដ្ឋខ្មែររបស់យើងវិញ ពីខ្ញុំបាទ ខេម ថោន តោះជូនពរប្អូនស្រីម្នាក់មួយម៉ាត់មក » ។

ដោយទាំងនេះជាសន្តានចិត្តដ៏ថ្លៃថ្លាគួរឲ្យសរសើរផងដែរ បើទោះបីជាលោក មិនបាននៅក្នុងផលិតកម្មតែមួយជាមួយគ្នា ប៉ុន្តែ លោក មានសន្តានចិត្តព្រួយបារម្ភពីអ្នកសិល្បៈដូចគ្នាផងដែរ៕

កំណត់ហេតុខ្មែរឡូត៖

កាលពីដើមឆ្នាំ ២០១៦ មានព័ត៌មានដ៏ផ្ទុះកក្រើកមួយថា កញ្ញា ខេមរៈ ស្រីពៅ មានជំងឺធ្ងន់ធ្ងរ ដោយសារតែការប្រតិកម្មស្បែក ដែលជាដើមចម ឲ្យនាងត្រូវសម្រាកព្យាបាលជំងឺ ហើយបាត់មុខពីសិល្បៈ អស់មួយរយៈពេលធំ។ ប៉ុន្តែអ្វីដែលធ្វើឲ្យសារព័ត៌មានងាកទៅចាប់អារម្មណ៍ កាន់តែខ្លាំងនោះ គឺថ្មីៗនេះមានពាក្យចចាមអារ៉ាម លេចឮថា តារាចម្រៀងរូបនេះបានធ្លាក់ខ្លួនឈឺ កាន់តែដុនដាបទៅៗ រហូតដល់គេងលើស្លឹកចេក ព្រោះតែស្បែករបស់នាង មានការប្រតិកម្មធ្ងន់ពេក ធ្វើឲ្យរលួយថែមទៀតផង ។

បើតាមប្រភពពីអ្នកនៅជិតខាងផ្ទះ របស់តារាចម្រៀងរូបនេះ នៅឯខេត្តកំពង់ចាម បានលួចបង្ហើបឲ្យដឹងថា ស្ថានភាពជំងឺរបស់ តារាចម្រៀងរាងខ្ពស់ស្រឡះ សម្បុរខ្មៅស្រអែម នាង ខេមរៈ ស្រីពៅ ហាក់គ្មានអ្វីធូរស្រាលទេ ពោលផ្ទុយទៅវិញ ជំងឺកាន់តែដុនដាបទៅតែម្តង ព្រោះថាស្បែករបស់នាង បានប្រតិកម្មធ្ងន់ធ្ងរ រហូតរលួយស្បែក ហើយនាងត្រូវបានក្រុមគ្រួសារ ឲ្យគេងនៅលើស្លឹកចេក ព្រោះថាបើគេងនៅលើកន្ទេល ឫក៏ពូកវាខ្លាចក្រែង របកស្បែករបស់នាង។

នាងកំពុង តែសម្រាក់ព្យាបាល នៅផ្ទះស្រុកកំណើត ឯខេត្តកំពង់ចាម បើមើលពីស្ថានភាព ហាក់ដូចជាគ្មានសង្ឃឹមទេ ព្រោះថាបញ្ហា ស្បែករបស់នាង ឈានទៅដល់ដំណាក់កាល ចុងក្រោយទៅហើយ ។

ប្រភពខាងលើបាន ប្រាប់ឲ្យដឹងទៀតថា ខណៈដែលស្ថានភាពជំងឺរបស់ ខេមរៈ ស្រីពៅ កាន់តែធ្ងន់ទៅៗនោះ ក្រុមគ្រួសារជាពិសេស បងប្រុសបណ្តូលចិត្តរបស់នាង ដែលកំពុងតែមានឈ្មោះ បោះសំឡេងក្នុងស្រទាប់សិល្បៈ លោក ខេមរៈ សេរីមន្ត ក៏ឧស្សាហ៍ឡើងចុះទៅសួរសុខទុក មើលស្ថានភាពជំងឺប្អូន នៅពេលដែលលោកទំនេរពីការងារ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះ គឺគ្រាន់តែតារារូបនេះ បានឃើញពីស្ថានភាព ជំងឺ របស់ប្អូនស្រីខ្លួន លោកបានយំឡើងហើមភ្នែក ក្តុកក្តួលអាណិតប្អូនស្រីមិនដឹងថា ហាថ្លែងយ៉ាងណា ............។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម