កូរ៉េខាងត្បូង៖ ឆ្លងឆ្នាំចាស់ ផ្លាស់ចូលឆ្នាំថ្មីភ្លាម តារាចម្រៀងខ្លួនក្មេងសម្លេងចាស់ លោក ណុប បាយ៉ារិទ្ធិ និងក្រុមការងារ បានធ្វើដំណើរហោះហើរទៅឆ្ងាយដល់ប្រទេសកូរ៉េឯណោះបាត់ ប្រកបដោយសុវត្ថិភាព កាលពីប៉ុន្មានម៉ោងមុននេះ។

ទៅដល់ទឹកដីកូរ៉េភ្លាម តារាចម្រៀងរូបនេះក៏នៅតែក៏មិនភ្លេចបង្ហើរពាក្យ«អរុណសួស្តី» មកកាន់ទឹកដីកំណើតរបស់ខ្លួន ឯប្រទេសកម្ពុជាយើងដែរ តាមរយៈគណនីហ្វេសប៊ុករបស់លោកផ្ទាល់ពីចម្ងាយមក ព្រមទាំងប្រាប់ថាទីនោះត្រជាក់ណាស់។

មិនតែប៉ុណ្ណោះ ការចាកចេញពីមាតុភូមិនាលើកនេះ យើងឃើញតារាចម្រៀងជើងចាស់ លោក ណុប បាយ៉ារិទ្ធិ មិនបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េតែម្នាក់ឯងនោះទេ យើងក៏ឃើញមានវត្តមានរបស់កំពូលតារាចម្រៀងល្បីៗ ប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសរូបផ្សេងៗទៀតដែរ ដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ឆន សុវណ្ណារាជ កញ្ញា ឈិត សុវណ្ណបញ្ញា និងអ្នកនាង ចាន់ កែវនិមល ព្រមទាំងមិត្តភក្តិមួយចំនួនទៀត ទៅជាមួយគ្នាផងដែរ។

ក្នុងដំណើរបេសកម្មលើកនេះ ក៏មានការជូនពរពីចម្ងាយពីសំណាក់បណ្តាមិត្តភក្តិជាច្រើននៅក្នុងហ្វេសប៊ុករបស់តារាចម្រៀង ណុប បាយ៉ារិទ្ធិផងដែរ ដើម្បីលើកកម្លាំងចិត្ត និងផ្តល់ភាពកក់ក្តៅ ពីចម្ងាយ ទោះបីជាទៅដល់ទីណា ប្រទេសណាក៏ដោយ ក៏នៅតែអាចទាក់ទងផ្តល់ដំណឹង សួរសុខទុក្ខដល់គ្នា ទៅវិញទៅមកបានដែរ ប្រៀបបីដូចជាគ្រួសារតែមួួយ៕

លោក ណុប បាយ៉ារិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ