ភ្នំពេញ៖ គ្រាន់តែចូលឆ្នាំថ្មី២០១៧ភ្លែត អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានជូនកាដូឲ្យគ្នាទៅវិញទៅមកតែម្តង ដើម្បីជាការអបអរ និងការលើកទឹកចិត្តដល់គ្នា ដែលពួកគេខំធ្វើការ រកស៊ីអស់រយៈពេលមួយឆ្នាំពេញ។

ចំពោះកាដូ ដែលពួកគេ បានធ្វើការជូនទៅគ្នានោះ គឺជានាឡិកា ដាំពេជ្រជាច្រើនគ្រាប់ពីលើ ដែលធ្វើឡើង ដោយហាងពេជ្រដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។ ក្នុងនោះដែរ ម៉ូតនាឡិកា ដែលលោក គឹម សីហា បានធ្វើការប្រគល់ជូន ទៅកាន់ ស្រីមុំ គឺជា នាឡិកាម៉ាក Piget ដែលគិតពីថ្លៃដាំពេជ្រពីលើ ប្រហែលចំណាយ ចូលខ្ទង់១ម៉ឺនដុល្លារ។ ប៉ុន្តែអ្វីដែលពិសេសទៀតនោះ ក៏ឃើញ នាងទទួលបាន ជាខ្សែកពេជ្រ មួយខ្សែទៀតដែរ ដែលមិនដឹងថា កាដូនេះ ជារបស់ម្តាយនាង ជូនទៅនាង រឺក៏ស្វាមី ទិញឲ្យនាងបន្ថែមទៀត។

ចុះដឹងអត់ថា អ្នកនាង គង់ ចាន់ស្រីមុំ បានឲ្យអ្វី ទៅកាន់ លោក គឹម សីហា វិញ?

ចំពោះកាដូ របស់តារាស្រីនេះ ដែលទិញឲ្យ ស្វាមីជាទីស្រលាញ់របស់នាង ក៏មិនធម្មតានោះដែរ គឺជានាឡិកាដូចគ្នា ដែលជាម៉ាក MSTR មានការដាំពេជ្រនៅពីលើច្រើនគ្រាប់ បើគិតពីថ្លៃចំណាយទៅលើការដាំពេជ្រ ប្រហែលជាង ១ម៉ឺនដុល្លារ ឯណោះ។

ពិតជាមិនធម្មតាមែន ប្តីប្រពន្ធមួយគូនេះ ជូនកាដូឲ្យគ្នា ក្នុងថ្ងៃចូលឆ្នាំថ្មី សុទ្ធតែខ្ទង់រាប់ម៉ឺនដុល្លារ៕ 

កាដូ​ដែលស្រីមុំ បានទទួលពី ស្វាមី
នេះជារបស់ លោក គឹម សីហា​ បានទទួលពី ភរិយា

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាអ្នកនាង គង់ ចាន់ស្រីមុំ បានទម្លាយនូវ គុណសម្បត្តិជាច្រើន ដែលស្វាមីបានធ្វើចំពោះនាង។

ចាប់តាំងពី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានចាប់ដៃគ្នាសាងជីវិតប្តីប្រពន្ធជាមួយគ្នារួចមក គេសង្កេតឃើញថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់ពេលពួកគេនៅជាសង្សារនឹងគ្នាប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ លោក គឹម សីហា គឺកាន់តែមើលថែ ភរិយាបានយ៉ាងល្អឥតខ្ចោះ មិនថាក្នុងពេលណាក៏ដោយ។

ដោយសារតែឃើញទង្វើ និងការយកចិត្តទុកដាក់ របស់ លោក គឹម សីហានេះហើយ បានធ្វើឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទម្លាយនូវ គុណសម្បត្តិជាច្រើន ដែលស្វាមីបានធ្វើចំពោះនាង។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា "ឆ្លងបុណ្យ ណូអែល ជាមួយលោកប្តីដ៏ cute របស់អូន ជិតដល់ឆ្លងឆ្នាំថ្មីទៀតហើយ ពេលវេលាក៏ចេះតែទៅមុខ តែស្នេហាយើងទាំងពីរមិនទៅណាទេចា។ អរគុណប្តីសំលាញ់ ដែលតែងតែផ្តល់ក្តីស្រលាញ់ដ៏កក់ក្តៅមកអូន ដែលខ្លួនឯងមិនដែលចេះចង់បានអ្វីទាំងអស់។ -រាល់ថ្ងៃគាត់ដើរតួនាទីជា៖

-ប្តីល្អផង

-Camera man ផង

-គ្រូពេទ្យផង

-បងប្រុសដ៏ល្អ

-មិត្តភក្តិផង

-ដៃគូរកស៊ី

និយាយទៅគ្រប់មុខម៉ង សរុបសេក្តីទៅចង់ប្រាប់បងថា ស្រលាញ់ខ្លាំងណាស់"។

មិនគួរឲ្យជឿថា លោក គឹម សីហា ល្អដាក់អ្នកនាង គង់ ចាន់ស្រីមុំ ដល់ម្លឹងសោះ ដែលគ្រប់ពេលវេលា គ្រប់ទីកន្លែង រូបលោក បានដើរជាតួនាទី ជាស្វាមីល្អបំផុត មិនឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទាស់ចិត្តម្តងណានោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ