រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា – ក្រុមហ៊ុនអេឡិចត្រូនិក Samsung បានប្រកាសនៅសន្និសីទSamsung អាស៊ីអាគ្នេយ៍ ប៉ាស៊ីហ្វិក និងតៃវ៉ាន់ ឆ្នាំ 2012 នាទីក្រុងបាងកកថានឹងផ្តល់ជូនអតិថិជន Smart TV របស់ខ្លួននូវមាតិកាល្អៗប្រកបដោយគុណភាពខ្ពស់បន្ថែមទៀត ជាមួយ  Viki ដែលជាវេបសាយវីដេអូអន្តរជាតិ សម្រាប់ប្រមូលផ្តុំនូវកម្មវិធី ទូរទស្សន៍ និងខ្សែភាពយន្តល្អៗក្នុងពិភពលោក និងបង្កើតជា Subtitle ជាង 150 ភាសា។

លោក Gwihan Lee អគ្គនាយកក្រុមហ៊ុន Thai Samsung Electronics Co., Ldt., នៃតំបន់ឥណ្ឌូចិន បានមានប្រសាសន៍ថា "កាលពីមុន Viki មានតែនៅលើ Samsung Apps របស់លើទូរស័ព្ទដៃ តែពេលនេះ ដោយមានការសហការជាដៃគូជាមួយ Viki អតិថិជនទាំងអស់អាចទស្សនាកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត  និង ព័ត៌មានកម្សាន្ត ជុំវិញពិភពលោក ជាមួយ Subtitle ជាច្រើនភាសានៅលើទូរទស្សន៍ Smart TV ដោយផ្ទាល់។ ឥឡូវនេះ ជាមួយកម្មវិធី Viki Premiere App សម្រាប់ Samsung អតិថិជន Smart TV អាចទស្សនាភាពយន្តកូរ៉េ តុក្កតាជប៉ុន ខ្សែភាពយន្តល្បីៗក្នុងពិភពលោកដែលទទួលបានពានរង្វាន់ និងកម្មវិធីជាច្រើនទៀត ដោយឥតគិត ថ្លៃ និងបកប្រែជាភាសាតាមជម្រើសរបស់ខ្លួន"។

Viki មានមាតិកាវីដេអូសាកលដែលបានបកប្រែរួចជាច្រើន នៅជុំវិញពិភពលោក និងមានដៃគូមាតិកាសម្រាប់ KPop Service App ដែលមានការសហការពី Samsung និងក្រុមហ៊ុនតន្ត្រីកូរ៉េល្បីៗ ជាច្រើនទៀត។ ការសហការនេះ នាំមកនូវវីដេអូ តន្រ្តី និងវីដេអូឃ្លីបនៃការប្រគំតន្រ្តី របស់សិល្បករតន្ត្រីកូរ៉េដែលមានប្រជាប្រិយភាព បង្កើតបានជាបទពិសោធន៍ដ៏ល្អសម្រាប់អ្នកប្រើប្រាស់នៅលើ KPop ។ កម្មវិធី KPop Service App ផ្តល់ជូនផ្តាច់មុខ នៅលើកម្មវិធី Samsung Apps ។

ភាពជាដៃគូថ្នីនេះ គឺស្ថិតនៅក្នុងយុទ្ធសាស្រ្តនៃមាតិការបស់ Samsung និងជាជម្រើសនៃកម្មវិធីទូរទស្សន៍ Smart TV ដែលក្រុមហ៊ុន Samsung អនុញ្ញាតឲ្យអតិថិជនអាច ដំណើរការទៅកាន់មាតិកាល្អៗជាច្រើនដែលមានជាង 1,500 កម្មវិធី ទូទាំងពិភពលោក។ កម្មវិធី Viki Premiere App នឹងអាចទាញយកដោយឥតគិតថ្លៃតាមកម្មវិធី Samsung Apps លើទូរទស្សន៍ Smart TV ចាប់ពីដើមខែមីនា ឆ្នាំ 2013 នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]