ភ្នំពេញ៖នៅមិនយូរប៉ុន្មានទៀតទេឆ្នាំថ្មី២០១៧ នឹងចូលខ្លួនមកផ្លាស់ឆ្នាំចាស់ ២០១៦ ប្រិយមិត្តទាំងអស់គ្នា មួយចំនួនប្រហែលជាបានបន់ផ្សង និងបំណងប្រាថ្នាផ្សេងៗសូមអោយបានសំរេចក្នុងឆ្នាំថ្មីនេះ និងមួយចំនួនទៀតប្រហែលជា បានជូនពរគ្នាទៅវិញទៅមក សូមអោយជួបក្តីសុខសំរាប់ឆ្នាំថ្មីនេះដែរ។

ដោយឡែកក្រឡេកមកមើលសិល្បៈករ សិល្បៈការិនីខ្មែរ ពួកគេក៏មិនបង្អង់នឹងត្រៀមខ្លួន ដើម្បីទទួលឆ្នាំថ្មី ២០១៧នេះដែរ ដោយសិល្បៈករ សិល្បៈការិនីមួយចំនួនពួកគាត់ បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងឆ្នាំថ្មីនេះ រីឯមួយចំនួនទៀតក៏បានផ្ញើសារជូនពរអ្នកដល់អ្នកគ្រប់គ្នា និងជាពិសេសដល់អ្នកគាំទ្រទាំងអស់។ តួយ៉ាងដូចជា៖

១) កញ្ញដេននី ក្វាន់ ដែលជាសិល្បៈការិនីមួយរូប និងជាញឹកញាប់ឃើញមានពត៌មានមិនល្អទៅលើការ ស្លៀកពាក់របស់កញ្ញា ដែលថ្មីៗនេះរហូតមានព័ត៌មានថា សមាគមទូរទស្សន៍កម្ពុជា ចេញបម្រាមហាមមិនអោយកញ្ញាដេននី ក្វាន់ឡើងឆាកទៀតផង។ ប៉ុន្តែទោះជាមានបម្រាមយ៉ាងណាក៏ដោយក៏កញ្ញាដេននី ក្វាន់ នៅតែមានការជូនពរដល់ប្រិយមិត្តទាំងអស់គ្នាសំរាប់ឆ្នាំថ្មីនេះដែរ ដោយនាងបានសរសេរសារមួយឃ្លាថា «រីករាយថ្ងៃចូលឆ្នាំសកលសូមឲ្យក្តីសុខនិង សុភមង្គលនៅតែមានសម្រាប់មិត្តៗគ្រប់គ្នា»។ 

២) កញ្ញាវ៉ាន់ នីឡា ដែលកំពុងរង់ចាំយុតិ្តធម៌ពីតុលាការ នូវរឿងរ៉ាវបណ្តឹងជាមួយអតីតមិត្តប្រុស ក៏មានសារជូនពរមួយដល់អ្នកគ្រប់គ្នា និងខ្លួនឯងផងដែរក្នុងឆ្នាំថ្មីនេះ «Happy new year , សូមអោយឆ្នាំថ្មីជួបអ្វីៗដែលល្អៗ នឹងជោគជ័យគ្រប់ភារកិច្ច ជូនពរអោយខ្លួន ឯង ក៏ដូចជាបងប្អូនជនរួមជាតិទាំងអស់ »។

៣) ពិធីការិនី និងជាតារាសម្តែងកញ្ញាថន លក្ខិណា ក៏បានចេញជាសារមួយសំរាប់រាត្រីរាប់ថយក្រោយនេះដែរថា «សួស្តីបងប្អូនទាំងអស់គ្នា រាត្រីនេះ count down នៅទីណាដែរ?

ភ្លេចៗខ្លួនកន្លងផុត ១ ឆ្នាំទៀតហើយ......សូមអោយរឿងរ៉ាវដែលមិនល្អរសាត់ ទៅតាម ឆ្នាំចាស់អោយអស់ ជំនួសមកវិញនៅរឿងល្អៗ ការងារថ្មី ជោគជ័យថ្មី ស្នាមញញឹមថ្មី និង សំរេចបំណងប្រាថ្នាសម្រាប់ឆ្នាំថ្មី 2017 !!!សួស្តីឆ្នាំថ្មី ជួបគ្នាល្ងាច នេះនៅសណ្ធាគារសុខា »។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ថន លក្ខិណា