ភ្នំពេញ៖ តារាហ្វេសប៊ុកល្បីល្បាញ ដែលគ្រប់គ្នាបានស្គាល់ឈ្មោះហៅក្រៅថា PeyPeyDy នៅចុងឆ្នាំ២០១៦នេះ បានទិញឡាន Lexus ស៊េរីទំនើបមួយជាកាដូជូនខ្លួនឯងយ៉ាងគាប់ចិត្ត។

ដោយក្នុងនោះ PeyPeyDy បានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ «កាដូចុងឆ្នាំសម្រាប់ខ្លួនឯង មានជីវិតត្រូវតែចេះតស៊ូ ក្នុងក្រសែភ្នែកមនុស្សមួយចំនួន មើលមកខ្ញុំគិតថា ខ្ញុំអត់ប្រយោជន៍ តែវាគ្រាន់តែជាការយល់ឃើញរបស់គេ រាល់ថ្ងៃខ្ញុំខំណាស់ ខ្ញុំផ្តើមពីបាតដៃទទេ តាំងពីធ្វើការអោយគេ រហូតមានមុខរបរខ្លួនឯង តាំងពីជិះម៉ូតូ រហូតដល់មានឡានជិះថតកុនផង ទទួលថតផ្សាយផលិតផលឱ្យគេផង ធ្វើការផង លក់ផលិតផលខ្លួនឯងផង គឺខ្ញុំខំប្រឹងណាស់ ចូរកុំបោះបង់ក្តីស្រមៃ ត្រូវតែតស៊ូ កុំចុះចាញ់ ហើយក្តីស្រមៃបន្ទាប់របស់ខ្ញុំគឺ ចង់មានផ្ទះផ្ទាល់ខ្លួនខ្ញុំនឹងសម្រេចវាអោយបាន ស៊ូ ស៊ូ»។

ក្រោយការទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងលើវិថីសិល្បៈ ក៏ដូចជាក្លាយជាតារាសម្តែងខ្សែភាពយន្តម្នាក់ផង តារាហ្វេសប៊ុកសម្បូរប្រជាប្រិយភាពរូបនេះ បច្ចុប្បន្នយើងឃើញថា ហាក់ឡើងកូតស្រឺតៗក្លាយជាអ្នកមានធូរធារម្នាក់នឹងគេដែរ ខុសឆ្ងាយពីជីវិតគ្រាមុន។ 

ជាពិសេសដោយសារតែជាមនុស្សសម្បូរវោហារស័ព្ទ ខាងផ្នែកកំប្លុកកំប្លែងផងក៏បានធ្វើឱ្យ PeyPey Dy មានអ្នកគាំទ្រជាច្រើននាក់។ មិនតែប៉ុណ្ណោះ PeyPey Dy ក៏មានមុខជំនួញរកស៊ីផ្ទាល់ខ្លួនផងដែរ ខាងផ្នែកថែរក្សាសម្រស់ ហើយមុខជំនួញនេះគឺបានទទួលភាពកាក់កបគួរឱ្យកត់សម្គាល់ រហូតមានលទ្ធភាពអាចទិញឡានស៊េរីទំនើបៗដូចសព្វថ្ងៃ។ នេះគឺជាជោគជ័យដ៏ធំមួយក្នុងឆាកជីវិត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy