ភ្នំពេញ៖ បិទភ្នែកបើកភ្នែក មួយពព្រិចភ្នែកសោះដាច់ឆ្នាំចាស់ឆ្លងចូលឆ្នាំថ្មី ២០១៧ទៀតទៅហើយ កើនអាយុមួយឆ្នាំទៀតហើយ អ្នកណាខ្លះមិនទាន់បានសំរេចបំណងប្រាថ្នារបស់ខ្លួនក្នុងឆ្នាំចាស់? ហើយមានបំណងប្រាថ្នាអ្វីខ្លះសំរាប់ឆ្នាំថ្មីនេះ?

គ្រប់ៗគ្នាសុទ្ធសឹងតែមានបំណងប្រាថ្នាសំរាប់ឆ្នាំថ្មី ឆ្នាំសកល ២០១៧នេះ រីឯសិល្បៈករ សិល្បៈការិនីខ្មែរក៏មានបំណងប្រាថ្នារបស់ពួកគាត់ដែរ។ តួយ៉ាងដូចជាអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាតារារៀមច្បងមួយរូប និងជាអ្នកដឹកនាំក្រុម Khmer Super Model ផងនោះក៏មានបំណងប្រាថ្នាមួយ សំរាប់ឆ្នាំថ្មីនេះដែរ។ ដោយនៅក្នុងនោះអ្នកនាងចន ច័ន្ទលក្ខិណា បានបង្ហោះសារជាមួយនឹងរូបនារីធាត់ម្នាក់ ដែលក្នុងរូបនោះមានសរសេរថា«ពេលណាអូនស្គមដូចគេ» ក៏ឃើញអ្នកនាងចន ច័ន្ទលក្ខិណា បាននិយាយពីបំណងប្រាថ្នារបស់អ្នកនាងដែរថា ក្នុងឆ្នាំថ្មីនេះសូមអោយអ្នកនាងមានទំងន់ត្រឹម ៤៥គីឡូក្រាម «ឆ្នាំថ្មីនេះសូមអោយខ្ញុំស្គមត្រឹម ៤៥KG»។ 

រូបអ្នកនាងចន​ ច័ន្ទលក្ខិណា បច្ចុប្បន្ន
រូបខាងស្តាំដែលអ្នកនាងចន ច័ន្ទលក្ខិណា ប្រាថ្នា

ចុះប្រិយមិត្តទាំងអស់គ្នាវិញមានបំណងប្រាថ្នាអ្វីដែរ សំរាប់ឆ្នាំថ្មី២០១៧នេះ?

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថាថ្មីៗនេះ បើទោះបីជាអ្នកនាងចន ច័ន្ទលក្ខិណា ដែលជាម្តាយ និងកំពុងតែរវល់មមាញឹកនឹងការរកស៊ី ក៏ដូចជាការងារមនុស្សធម៌ផងនោះ ក៏មិនភ្លេចពីថ្ងៃកំណើតរបស់កូនស្រីដែរ ដោយអ្នកនាងបានសរសេរសារមួយនៅលើបណ្តាញសង្គមថា ពេលនេះកូនស្រីរបស់គាត់មានអាយុដប់ឆ្នាំហើយ គិតចាប់ពីថ្ងៃកំណើតទី២៧ ខែធ្នូ ឆ្នាំ២០០៦ មកទល់នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ លើសពីនេះទៅទៀតអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានរៀបចំកម្មវិធីជប់លៀងមួយអោយជូលីនៅភោជនីយដ្ឋានមួយកន្លែង ដែលមានការចូលរួមពីមិត្តភក្តិ សិល្បៈករ សិល្បៈការិនីមួយចំនួនផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា