ភ្នំពេញ៖ កញ្ញា ទឹម រដ្ឋា តារាសម្តែងស្រីដែលនិយមដើរតួជាអនិកជនខ្មែររស់នៅបរទេសក្នុងខ្សែភាពយន្ត នៅចុងឆ្នាំ២០១៦នេះ បានជួបទុក្ខជាទម្ងន់ ដោយសារតែលោកយាយជាទីស្រលាញ់របស់ខ្លួន បានទទួលមរណភាពហើយ កាលពីថ្ងៃទី២៩ខែធ្នូកន្លងទៅ។ បច្ចុប្បន្នសាកសពរបស់លោកយាយកញ្ញា ទឹម រដ្ឋា បានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី នៅក្នុងបរិវេណទីធ្លាវត្តមួយកន្លែង។

ការលាចាកលោករបស់លោកយាយនៅពេលនេះ គឺបានបន្សល់នូវទុក្ខក្រៀមក្រំជាអនេកដល់កញ្ញា ទឹម រដ្ឋា និងក្រុមគ្រួសារទាំងមូល។ នេះបើយោងតាមការបង្ហាញប្រាប់តាមរយៈហ្វេសប៊ុករបស់នាងផ្ទាល់។

ក្នុងនោះដែរ ហ្វេសប៊ុករបស់កញ្ញា ទឹម រដ្ឋា ក៏បានឱ្យដឹងទៀតថា នាងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះមិត្តភក្តិក្នុងសិល្បៈមួយចំនួន ដែលបានទៅចូលរួមរំលែកទុក្ខក្នុងឱកាសដ៏ក្រៀមក្រំនេះផងដែរ។ ជាក់ស្តែងយើងឃើញរួមមានតារាប្រុស-ស្រីដែលបានទៅចូលរួមក្នុង ពិធីបុណ្យសពនោះ ដូចជា អ្នកនាង សារ៉ាយ សក្ខិណា, កញ្ញា ដួង ម៉ានិច, និងលោក អ៊ឹម ជីវ៉ា ជាដើម ព្រមទាំងមិត្តស្និទ្ធស្នាល និងគូស្នេហ៍របស់កញ្ញាផ្ទាល់ផងដែរ។

ក្រៅពីនេះក៏មានការសម្តែងការសោកស្តាយ និងការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីសំណាក់មិត្តភក្តិអ្នកគាំទ្រទាំងអស់ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើនផ្សេងទៀត ចំពោះការបាត់បង់សាច់ញាតិ ក្នុងក្រុមគ្រួសារ របស់តារាសម្តែងស្រី កញ្ញា ទឹម រដ្ឋា៕

លោកយាយ កញ្ញា ទឹម រដ្ឋា កាលនៅរស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទឹម រដ្ឋា