ភ្នំពេញ៖ លោក ឆាយ វីរៈយុទ្ធ ដែលបច្ចុប្បន្នជាតារាចម្រៀងប្រុសប្រចាំផលិតកម្ម សាន់ដេ បានបង្ហើបពីមនុស្ស ដែលផ្ដល់ឱកាសឲ្យរូបលោក មានវត្ដមានលើឆាកតន្ដ្រីតាមបណ្ដាខេត្ដ កាលពីពេលថ្មីៗនេះ។

នេះបើតាមទំព័រហ្វេសប៊ុក ឆាយ វីរៈយុទ្ធ បង្ហោះសារជាមួយនឹងរូបភាព បានឲ្យដឹងយ៉ាងច្បាស់ថា លោក គង់ វិសាល ដែលជាអតីតមិត្ដប្រុសពិធីការិនីនាង ពេជ្រ សេរីរ័ត្ន គឺជាមនុស្សដំបូងដែលផ្ដល់វត្ដមាន ដល់រូបលោក (ឆាយវីរៈយុទ្ធ) ក្នុងការប្រគំតន្ដ្រីនានាក្នុងអំឡុងឆ្នាំ ២០០៦។

រូបភាព លោក គង់ វិសាល និង ឆាយ វីរៈយុទ្ធ

គួររំលឹកថា កាលពីពេលខែមិថុនាកន្លងទៅនេះ លោក ឆាយ វីរៈយុទ្ធ ក៏ជួបប្រទះនូវព័ត៌មានដ៏ភ្ញាក់ផ្អើលមួយផងដែរ ក្រោយពីកញ្ញា ណូរម័រ​ ដែលជាពិធីការី​ ក្នុងកម្មវិធី «រាត្រីណាត់ជួប» បានខូចចិត្ត​ និងបានបង្ហោះសារនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួនបន្ទាប់ពី ត្រូវបានលោក ឆាយ វីរៈយុទ្ធ ចាប់រំលោភនាង​ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៦នេះតែម្តង។

ក្នុងនោះនាងបានសរសេរថា "ថ្ងៃនេះត្រូវលោក ឆាយវិរៈយុទ្ធចាប់រំលោភ ចឹងល្ងាចនេះមិនបាន ទៅធ្វើជាពិធីការនីការប្រគំតន្ត្រី "រាត្រីណាត់ជួប" នៅកំពូល ចោមចៅទេ"។

យ៉ាងណាមិញក្រោយពីផ្ទុះរឿងមួយនេះ នៅល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៦ ណូម៍រ បានធ្វើការសុំទោសជាសាធារណៈ ដោយបានរៀបរាប់ថា "នាងខ្ញុំណូម័រ សូមធ្វើការសុំទោសចំពោះបងប្រុស " ឆាយវិរៈយុទ្ធ " ជាសាធារណៈ ចំពោះរឿងកាលពីម្សិលម្ងៃ ដែលនាងខ្ញុំបានបង្ហោះ រូបភាពនឹងអក្សរថា " ថ្ងៃនេះត្រូវលោក ឆាយ វិរះយុទ្ធ ចាប់រំលោភ ចឹងល្ងាចនេះ មិនបានទៅធ្វើជាពិធីការនី ការប្រគំតន្ត្រីរាត្រីណាត់ជួប នៅកំពូល ចោមចៅទេ " តាមពិតនាងខ្ញុំគ្រាន់តែចង់បញ្ជាក់ថា ថ្ងៃនេះ មិនបានទៅធ្វើជាពិធីការនីទេ ព្រោះរវល់ជាប់ថតបទថ្មីបងយុទ្ធ ប៉ុន្តែពេលដែលនាងខ្ញុំបង្ហោះ ទៅក្នុងហ្វេសប៊ុក ស្រាប់តែមិត្តៗ ចែករំលែករូបភាព នឹងអក្សរទាំងនោះឡើងផ្អើលហ្វេសប៊ុក រហូតដល់ថ្នាក់បងៗ សារព័ត៌មានចុះព័ត៌មាន ចុះកាសែតទៀត ហេតុនេះធ្វើអោយ ប៉ះពាល់កិត្តិយសបងយុទ្ធ ព្រោះតែការលេងសើច ខ្វះការពិចារណា របស់ខ្ញុំដោយអចេតនា ទោះបីបងយុទ្ធគាត់មិនប្រកាន់ ប៉ុន្តែនាងខ្ញុំក៏មិនអាច នៅស្ងៀមបានដែរ នាងខ្ញុំជាអ្នកខុស នាងខ្ញុំត្រូវតែមានទំនួញខុសត្រូវ!!! អរគុណចំពោះការស្រលាញ់ រាប់អានរបស់ពុកម៉ែបងប្អូន ទាំងក្នុងនឹងក្រៅហ្វេសប៊ុក ដោយក្តីគោរពពីនាងខ្ញុំ NoMore" ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆាយ វីរៈយុទ្ធ