ភ្នំពេញ៖ បើទោះបីជា ផ្លូវជីវិតគូរវាង អ្នកនាង យ៉ាន លីនដា និង លោក យ៉ែម សំអូន ដល់ផ្លូវបំបែក មិនអាចបន្តទៅមុខទៀតយ៉ាងណាក្តី ប៉ុន្តែអ្នកទាំងពីរ នៅតែផ្តល់ក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ ចំពោះកូនស្រីគ្រាប់ពេជ្រតែមួយគត់របស់ពួកគេដូចដើម ឬខ្លាំងជាងមុនទៀតក៏អាចថាបាន។

យ៉ាងណាមិញ បន្ទាប់ពីបែកបាក់គ្នា លោក យ៉ែម សំអូន បានរស់នៅដាច់ឆ្ងាយពីកូនស្រី ដោយលោករស់នៅឯប្រទេសកម្ពុជា រីឯកូនស្រីរស់នៅឯប្រទេសអូស្ត្រាលី ជាមួយនឹងម្តាយ ដោយរាល់ពេលនឹកម្តងៗ លោកបានត្រឹមតែបង្ហោះសារផ្ញើក្តី ស្រលាញ់ទៅកាន់កូនស្រី តាមរលកធាតុអាកាសតែប៉ុណ្ណោះ ។

គួរឲ្យដឹងថា កាលពីដើមខែធ្នូ២០១៦នេះ អ្នកនាង យ៉ាន លីនដា បាននាំកូនស្រីមកលេងប្រទេសកម្ពុជា ដើម្បីលំហែកាយក្នុងឱកាស វិស្សមកាលចុងឆ្នាំ២០១៦ នេះ ដែលធ្វើឲ្យលោក យ៉ែម សំអូន មានឱកាសបានជួបកូនស្រី និងបានបង្ហាញក្តីនឹករលឹក ឱបកូនស្រីឲ្យបាត់នឹកតាមបំណងផងដែរ ។ ក៏ដូចជាថ្មីៗនេះ លោក យ៉ែម សំអូន ក៏បានបង្ហោះសារដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅ នៅលើគណនីហ្វេសប៊ុករបស់លោក ជាមួយរូបថត១សន្លឹកដែលបានថតជាមួយនឹងកូនស្រី ដោយក្នុងនោះលោកបានសរសេរថា៖

«រយលានអត្តន័យ ហើយជាកម្លាំងថាមពល និងកម្លាំងចិត្តមិនអាចកាត់ថ្លៃបាន។ ប៉ាប៉ាពិតជារំភើបណាស់ ដែលមានកូននៅក្នុងជីវិតប៉ាប៉ា តួនាទីរបស់ប៉ា ប៉ាមិនដែលភ្លេចម្ដងណាឡើយ ការស្រលាញ់កូនគឺមាននៅក្នុងគំនិត និងក្នុងបេះដួងប៉ាប៉ា ហើយក៏ជាការស្រឡាញ់ដែលមិនប្រួលប្រែ អ្វីដែលសំខាន់ប៉ាសូមជូនពរកូន ឲ្យមានភាពជោគជ័យនៅក្នុងជីវិត #loveyou #forever my only one #princess»៕ 

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក កាលពីលើកមុន អ្នកនាងយ៉ានលីនដា និងកូនស្រីក៏បានចូលខ្លួនមកបកស្រាយនៅលើកម្មវិធី «តុបំភ្លឺ» របស់ស្ថានីយ៍ទូរទស្សន៍ MY TV ។ ក្នុងពេលនោះដែរ ក៏បានធ្វើឱ្យម្តាយកូន ស្រក់ទឹកភ្នែកផងដែរ ពេលរំលឹកទៅដល់អតីតកាលនៃការបែកបាក់គ្រួសារ និងការរស់នៅមិនជួបជុំឪពុកកូនដូចគេឯង។

គួរឱ្យដឹងផងដែរថា ក្រោយការលែងលះគ្នា អ្នកនាងយ៉ាន លីនដា បានចាកចេញទៅរស់នៅក្នុងប្រទេសអូស្រ្តាលី ដោយទុកឱ្យលោក យ៉ែម សំអូន រស់នៅស្រុកខ្មែរយ៉ាងកំសត់ម្នាក់ឯងក្នុងអារម្មណ៍ឈឺចាប់ និងស្តាយកំហុសដែលបានលោកបានធ្វើកន្លង មក។ ទើបតែកាលពីដើមខែធ្នូ២០១៦នេះ អ្នកនាងយ៉ាន លីនដា និងកូនស្រី ព្រមទាំងក្រុមគ្រួសារបាននាំគ្នាមកសម្រាកលំហែកាយ ក្នុងឱកាសវិស្សមកាលចុងឆ្នាំ និងបានបើកកកាយរឿងរ៉ាវជាច្រើននៅក្នុងកម្មវិធី «តុបំភ្លឺ»៕

ខាងក្រោមជាវីដេអូទាំងស្រុងពីកម្មវិធី «តុបំភ្លឺ»៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ែម សំអូន