ភ្នំពេញ៖ កាលពីសម័យដើមអ្នកដែលមាន «ស្នាមសាក់» នៅលើខ្លួនគឺជាមនុស្សដែលគេសម្គាល់ថា ជាអ្នកមានអាគម អូមអាមពូកែស័ក្តិសិទ្ធិ។ ប៉ុន្តែបច្ចុប្បន្ន សាក់ចាត់ទុកថា គឺជាសិល្បៈនៃការតុបតែងខ្លួនមួយបែប ដែលយុវវ័យសម័យថ្មីនិយមចូលចិត្ត។

អ្នកខ្លះចូលចិត្តសាក់នៅលើដៃ ជើង ស្មា និងនៅលើដងខ្លួនជារូបផ្សេងខុសៗគ្នា ដូចជា រូបផ្កា រូបសត្វ រូបតុក្តតា គួរឱ្យស្រលាញ់ ឬសាក់ជាអក្សរអង់គ្លេសជាដើម។ ពួកគេតែគិតថាវាគឺជាការលម្អខ្លួន ឬជាការបង្ហាញភាពស្រស់ស្អាតម្យ៉ាងទៀតនៅក្នុងខ្លួនរបស់ពួកគេ។ 

ងាកមកមើកសិល្បករ-សិល្បការិនីខ្មែរយើងមួយចំនួន ដែលជាតារាល្បីៗនៅក្នុងប្រទេស ក៏មានស្នាមសាក់ជាប់ខ្លួនផងដែរ ដែលបង្ហាញពីសិល្បៈនៃការតុបតែងខ្លួនមួយបែបផ្សេងទៀត ក្រៅពីសម្លៀកបំពាក់ និងគ្រឿងអលង្ការនានា ដែលអ្នកស្ទើរតែមិនធ្លាប់បានចាប់អារម្មណ៍ឃើញ។

ចង់ដឹងថាមានតារារូបណាខ្លះ តោះទៅតាមដាមជាមួយខ្មែរឡូតទាំងអស់គ្នា៖

១. កញ្ញា ទេព បូព្រឹក្ស៖ នាងជាតារាចម្រៀងមួយដួង ប្រចាំនៅផលិតកម្មរស្មីហង្សមាស ដែលបច្ចុប្បន្នគ្រប់គ្នាធ្លាប់តែបានស្គាល់ថានាងនិមយច្រៀងបទញាក់កន្ត្រាក់អារម្មណ៍ និងមានស្ទាយទៅរកតារា K-POP របស់កូរ៉េ។ នាងមានស្នាមសាក់នៅត្រង់ស្មា និងកញ្ចឹង ក។

២. កញ្ញា កែវ នីសា៖ តារាសម្តែងស្រីដែលភាគច្រើនដើរតួកំសត់ មានចរិតស្លូតបូត សុភាពរាបសារ។ នាងមានស្នាមសាក់នៅលើខ្នង ក្រោមស្មា ហើយស្នាមសាក់នេះនាងបានធ្វើដំណើរទៅសាក់ដល់ប្រទេសថៃឯណោះ។

៣. កញ្ញា ទឹម រដ្ឋា៖ តារាសម្តែងស្រីស៊ិចស៊ីដួងនេះ ក៏មានស្នាមសាក់ដែរ គឺនាងឆ្លាក់នៅត្រង់ក.ជើង មានទម្រង់ដូចជាខ្សែយ៉ាងដូច្នោះដែរ។

៤. កញ្ញា ទឹម វត្តី៖ នាងជាប្អូនស្រីរបស់ ទឹម រដ្ឋា ដែលនាងក៏ជាមនុស្សស្រីម្នាក់ដែលនិយមចូលចិត្តស្នាមសាក់ស្អាតៗខ្លាំងណាស់ដែរ។ នាងមានសាក់រូបផ្កាកុលាបនៅលើជើង និងរូបមេអំបៅនៅលើខ្នងដៃ។

៥. កញ្ញា សួស វីហ្សា៖ តារាចម្រៀងស្រីវ័យក្មេង ពូកែម៉ិកម្ញក់ លេងសើច នាងក៏មានស្នាមសាក់តូចមួយនៅត្រង់ក.ដៃ ដែរ សម្រាប់បង្ហាញពីភាពស្រស់ស្អាតរបស់ខ្លួន។

៦. អ្នកនាង ឆយី៖ ថ្វីត្បិតតែមានកូនស្រីម្នាក់រួចទៅហើយក្តី ក៏អ្នកនាងឆយីនៅតែស្រស់ស្អាតជាមួយនឹងស្នាមសាក់នៅលើស្មា ចង្កេះ និងជើងរបស់នាង។

៧. អ្នកនាង ឈិន ច័ន្ទសុធារី៖ តារាសម្តែងស្រីរូបនេះ នាងក៏មានស្នាមសាក់នៅត្រង់គល់ភ្លៅយ៉ាងស្រ់ស្អាតជាភាសាអង់គ្លេស ដែលជាឈ្មោះដើមរបស់ខ្លួន។

៨. អ្នកនាង សុខ សោម៉ាវត្តី៖ តួឯកស្រីមានភាពក្រមិចក្រមើមគួរឱ្យស្រលាញ់ម្នាក់នេះ នាងមានស្នាមសាក់ជារូបយុថ្កាតូចមួយនៅជើង ដែលជាតំណាងឱ្យមិត្តភាពយូរអង្វែងរបស់ខ្លួន និងមិត្តភក្តិប៉ុន្មាននាក់ទៀត។ 

៩. លោក ងួន ចាន់ដេវីត៖ ក្រៅពីជាតារាចម្រៀងរ៉េបល្បីឈ្មោះ លោកក៏ជាអ្នកនិពន្ធបទភ្លេង និងទំនុកច្រៀងដ៏ប៉ិនប្រសប់មួយរូប។ ចំណែកឯស្ទាយនៅក្នុងការតុបតែងខ្លួនក៏ប្លែកពីគេដែរ ដោយលោកចូលចិត្តសាក់រូបនៅលើខ្លួន ដូចជាត្រង់ក. លើដៃ និងម្រាមដៃជាដើម បង្ហាញពីភាពស្រស់សង្ហារបស់ខ្លួន។

១០)​កញ្ញា អាវីហ្សា៖  បានសាក់ត្រង់ស្មា ដែលម៉ូតសាក់នេះ ស្រដៀងនឹង កញ្ញា កែវ នីសាដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]