រាជធានីភ្នំពេញ ៖ ក្រោយពេលផលិតកម្មរ៉ុកសម្រេចចិត្តផ្អាកចេញបទចម្រៀងនោះ តារាចម្រៀងស្ថិតក្នុងផលិតកម្មនេះនាំគ្នាដើររកផលិត កម្មថ្មីដើម្បីបន្តអាជីព ។ ចំណែកតារាចម្រៀងសម្បុរស្រអែមផន នីដា ហៅស្រីខួច មានប្រភពមួយទម្លាយឱ្យដឹងថា ទំនងជាទៅជ្រកក្នុងផលិតកម្មហង្សមាសហើយ ស្របពេលទើបតែបញ្ចប់កិច្ចសន្យាជាមួយផលិតកម្មរ៉ុក ជាង៣ខែមកនេះ ។

ប្រភពដដែលឱ្យដឹងនាពេលថ្មីៗនេះថា តារាចម្រៀងថ្ពាល់ខួចផន នីដា ម្រេចចិត្តមិនឈរជើងនៅក្នុងផលិតកម្មរ៉ុកបន្តទៀត ឡើយ ក្រោយពេលផលិតកម្មនេះប្រកាសផ្អាកចេញបទចម្រៀងជា បណ្តោះអាសន្ន ។ ក្នុងស្ថានភាពបែបនេះ ផន នីដា ស្វែងរកទីតាំងថ្មីមួយដែលអាចជួយអាជីពសិល្បៈរបស់ នាងនៅមានដង្ហើមបន្តទៀត បន្ទាប់ពីការខិតខំប្រឹងប្រែងរយៈពេលប៉ុន្មានឆ្នាំមក នេះ ។
ក្រោយពេលតា

រាចម្រៀងរូបនេះ ចាកចេញពីផលិតកម្មចាស់ គឺមានផលិតកម្មជាច្រើនទាក់ទងជាបន្តបន្ទាប់ ក្នុងនោះនាងសម្លឹងឃើញផលិតកម្មថ្មីមួយ ហើយជាកន្លែងអាចសាងកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីឡើង និងរកចំណូលបានច្រើន ដែលផលិតកម្មនោះត្រូវគេ សង្ស័យថា ជាផលិតកម្មហង្សមាស ។

ផលិតកម្មដែលនាងត្រៀមខ្លួននឹងបង្ហាញ ស្ទីលថ្មីនេះប្រាកដជាអាចឱ្យនាងមានមុខមាត់កាន់ តែខ្លាំង ព្រោះផលិតកម្មថ្មីនេះមានគ្រឹះរឹងមាំអាចសាងកេរ្តិ៍ឈ្មោះ របស់នាង និងអាចរកចំណូលបានច្រើន។ ដើម្បីទាក់ទាញការចាប់    អារម្មណ៍ពីទស្សនិកជន ក៏ដូចជាប្រកួតប្រជែងជាមួយតារាចម្រៀងល្បីៗជាច្រើន រូបនោះ ផន នីដា បានត្រៀមស្ទីលប្លែកៗដែលមានទាំងការស្លៀកពាក់ និងក្បាច់រាំ ។ ដោយឡែកនៅចុងសប្តាហ៍ខាងមុខនេះ នាងត្រៀមខ្លួនឡើងបង្ហើរសំនៀងជាថ្មីនៅក្នុងកម្ម វិធីវិមានសុបិនរបស់ស្ថានីយទូរទស្សន៍ហង្សមាស ។

ទាក់ទងការចូលផលិតកម្មថ្មីនេះ កោះសន្តិភាពមិនអាចទាក់ទងសុំការបកស្រាយពីតារាចម្រៀង ផន នីដា បានទេ ខណៈពេលប្រព័ន្ធទូរស័ព្ទដែលនាងធ្លាប់ប្រើនោះមិនអាច ទទួលការហៅចូលបាន ។ទោះជាយ៉ាងណាក្តី មានការលើកឡើងថា ប្រសិនបើ ផន នីដា ពិតជាចូលក្នុងផលិតកម្មហង្សមាសមែននោះ គឺអាចនិយាយបានថា នាងពិបាកកសាងកេរ្តិ៍ឈ្មោះណាស់ ព្រោះក្នុងផលិតកម្មនេះប្រមូលផ្តុំដោយតារាចម្រៀងជើង ខ្លាំងជាច្រើនរូប ។

កញ្ញា ផន នីដា គឺជាអតីតជ័យលាភីលេខ១ ក្នុងកម្មវិធី«Rock Star» ឆ្នាំ២០០៧ ដែលបទចម្រៀងរបស់នាងភាគច្រើនបញ្ចូលនៅក្នុងរឿងវីដេអូ ភាគទូរទស្សន៍ CTN និងបានទទួលការគាំទ្រពីទស្សនិកជន ជាពិសេសគឺបទ«ជីវិតអ្នកម្តាយ» ក្នុងរឿងភាគ«បញ្ញើក្អែក»។ សព្វថ្ងៃនាងកំពុងល្បីជាមួយបទចម្រៀងមួយចំនួនដូចជា បទ«ហួសពេលសម្រាប់ពាក្យសុំទោស» និងបទ«សូម្បីតែនឹកក៏បងមិនមាន»។

ផន នីដា គឺជាអ្នកចម្រៀងដែលមានសំឡេងពីរោះ ហើយអាចច្រៀងបានទាំងបទសម័យ និងបទបុរាណ ជាពិសេសបទចម្រៀងមហារី ។អ្នកគាំទ្រកំពុងតែរង់ចាំមើល តើកញ្ញាផន នីដា នឹងអាចកសាងជីវិតសិល្បៈកាន់តែល្បីជាងមុន ឬយ៉ាងណា ៕   

 

បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]