រាជធានីភ្នំពេញ ៖ យុវ​ជនម្នាក់ដែល​គេ​ស្គាល់ថា ជាសិស្សរៀន​នៅវិទ្យាល័យច្បារអំពៅ​បាន​មកលោតទឹកសម្លាប់​ ខ្លួននៅលើស្ពានព្រះមុនី​វង្ស​ថ្មី ​កាល​ពី​វេលា​​ម៉ោង​​៦​និង​៣០​នាទី​​ល្ងាច​​​ថ្ងៃ​ទី​២៨ កុម្ភៈ ​២០១២ ​ស្ថិត​ក្នុងសង្កាត់​ច្បារ​អំពៅ​ទី១ ខណ្ឌមានជ័យ ដោយ​សារតែផឹកទឹក​ត្នោត​ជូរស្រវឹងខ្លាំងទាស់សម្តីជាមួយមិត្តភក្តិ ។

យោងតាមប្រភពព័ត៌មានពីប៉ូលិសយាមនៅ​ គល់ស្ពានព្រះមុនីវង្សថ្មីបានឲ្យដឹងថា យុវ​ជន​ដែល​មកលោតទឹក​ធ្វើ​អត្តឃាត​នេះមានឈ្មោះ​វ៉ាន់ មីក្រាម ហៅ​អាពេជ្រ អាយុ​១៩ឆ្នាំ ស្នាក់​​នៅ​សង្កាត់ព្រែកប្រា ខណ្ឌមានជ័យ ជាសិស្ស​រៀន​នៅវិទ្យាល័យច្បារ​អំពៅ។ ​​​យុវ​ជន​រង​គ្រោះ​បាន​ឲ្យដឹងថា មុនពេល​កើត​ហេតុ​​ខ្លួន​បានផឹក​ទឹក​ត្នោតជូរ​ស្រវឹង ហើយបានបបួលមិត្ត​ភក្តិ​ផឹក​បន្ថែម​ទៀត តែ​​មិត្តភក្តិ​បដិសេធ ក៏បាន​​ជិះ​ម៉ូតូ​ទៅ​ទិញ​ទឹក​ត្នោតជូរថែមទៀត ខណៈ​ជិះមកដល់​លើ​​ស្ពាន​ព្រះមុនីវង្ស​​​ថ្មី​ក៏​ឡើង​លើ​បង្កាន់​ដៃលោត​ចុះ​ ទៅក្នុងទឹកទន្លេតែម្តង​ទៅ។

ទោះ​បី​យ៉ាង​ណា​ពេលយុវ​ជន​លោត​ទឹកនោះ​​​បាន​អ្នក​ ចាំជិះទូកនៅពីក្រោម​ជួយ​ស្រង់​ទាន់​ពេល​​វេលា​ ទើបរួចផុតពីគ្រោះ​ថ្នាក់​ដល់អាយុ​ជីវិត៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]