រឿង Assassin’s Creed ជាខ្សែភាពយន្ត ដែលលោកអ្នកមិនត្រូវមើលរំលង ពោលជាខ្សែភាពយន្តថ្មីទើបតែមកដល់ ដែលធ្វើឲ្យប្រិយមិត្តដែលធ្លាប់លេងហ្គេមនេះមានអារម្មណ៏រំជើបរំជួល ព្រោះជាខ្សែភាពយន្ត ដែលដកស្រង់ចេញពីប្រភេទហ្គេមដែលមានឈ្មោះ Assassin’s Creed នឹងមានអ្នកលេងរាប់ពាន់នាក់ ជុំវិញសកលលោក។ តើលោកអ្នកធ្លាប់បានស្គាល់តួ Magneto នៅក្នុងរឿង X-Men ទេ? គាត់នេះហើយដែលជាតួសំដែងក្នុងខ្សែភាពយន្ត Assassin’s Creed

រឿងនេះនិយាយពី ក្រុមវិទ្យាសាស្រ្តមួយក្រុមដែលមាន Rikkin ជាម្ចាស់គម្រោង និងកូនស្រី Sofia ដែលតាមស្វែងរកវត្ថុបុរាណ ដែលពួកគេជឿថាមានពិត។ ក្នុងរឿងនេះដែរ ក្រុមវិទ្យាសាស្រ្តបានតាមស្វែងរក មនុស្សមួយក្រុមដែលជាអ្នកបន្តជំនាន់របស់អ្នកដែលការពារវត្ថុបុរាណ កាលពី ៥០០ ឆ្នាំមុន។ បន្ទាប់ពីបានរកឃើញហើយ ពួកគេក៏បានដាក់ពួកគេទាំងនោះក្នុងម៉ាស៊ីន Animus ដើម្បីភ្ចាប់ហ្សែនរបស់ពួកគេ ដើម្បីជួយឲ្យពួកគេក្នុងការរកថ្មពន្លឺបុរាណ។

ឆ្លងតាមបដិវត្តបច្ចេកវិទ្យា ដែលទម្លាយអោយឃើញហ្សែនចងចាំរបស់គាត់ Callum Lynch (សម្តែងដោយ Michael Fassbender) បានជួបនឹងការផ្សងព្រេងរបស់បុព្វការីជនរបស់គាត់ ពីពួក Aguilar នៅប្រទេសអេស្ប៉ាញ សតវត្សទី15។ Callum ដឹងថា គាត់បន្តពីជំនាន់ដ៏អាថ៌កំបាំង ជាជំនាន់អ្នកសម្លាប់ រួមមានចំណេះ និងជំនាញដ៏អស្ចារ្យសម្បើម ដើម្បីយកឈ្នះអង្គភាពជិះជាន់ និងមានឥទ្ធិពល ឈ្មោះថា Templar នៅពេលសព្វថ្ងៃ។ 

គួរបញ្ជាក់ថាភាពយន្ត Assassin’s Creed មានបង្កប់នូវអត្ថន័យអប់រំ សម្រាប់ជីវិតមួយចំនួនដែលធ្វើអោយរឿងនេះ កាន់តែជក់ចិត្តដិតអារម្មណ៍។ ម្យ៉ាងទៀតរឿងនេះក៏មានការចូលរួមសម្តែងដោយតួអង្គ Magneto លោក Michael Fassbender ទៀតផង ដោយលោកដើរតួជាតួសំខាន់មួយក្នុងរឿងនេះ និងជាអ្នកនាំផ្លូវទៅរកថ្មបុរាណ ដែលពួកអ្នកវិទ្យាសាស្រ្តចង់បាននោះ។

ចាប់បញ្ចាំងចាប់ពីថ្ងៃនេះតទៅ នៅគ្រប់រោងភាពយន្តទំនើបៗក្នុងរាជធានីភ្នំពេញជា 2D 3D និង 4DX

ទស្សនា Trailer នៅខាងក្រោមនេះ ៖

ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:

www.facebook.com/JaiKon.Cambodia 

www.youtube.com/JaiKonCambodia 

www.cinema.com.kh

ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]