ភ្នំពេញ៖ អតីតតារាចម្រៀងដែលមានទឹកដមសំលេង បែបស្រទន់មួយរូបនៃផលិតកម្មរស្មីហង្សមាស គឺកញ្ញាពៅ បញ្ញាពេជ្រ បានធ្លាក់ខ្លួនពិការ និងធ្វើអោយពេលនេះកញ្ញាមិនអាចធ្វើដំណើរ ទៅណាមកណាបានដោយជើងទាំងគូខ្លួនឯងបានឡើយ គឺត្រូវពឹងលើរទេះរុញ ដើម្បីអាចធ្វើដំណើរបាន។

ដោយសារការធ្លាក់ខ្លួនទៅជាពិការដូចសព្វថ្ងៃនេះ ទើបធ្វើអោយកញ្ញាពៅ បញ្ញាពេជ្រដែលធ្លាប់ជាមនុស្សមាន កាយសម្បទានគ្រប់គ្រាន់ម្នាក់ មានបំណងប្រាថ្នា និងក្តីស្រមៃមួយ ដែលអាចធើ្វដំណើរបានដូចមនុស្សទូទៅដែរ។ បើតាមសារមួយដែលកញ្ញាពៅ បញ្ញាពេជ្រ បានបង្ហោះកាលពីពេលថ្មីៗនេះ គឺកញ្ញាចេះតែស្រមៃនឹងសង្ឃឹមថាស្អែកឡើងអាចងើបរត់ ទៅដុះធ្មេញខ្លួនឯងបាន «បើសិនជាអាច សូមអោយស្អែកនេះងើបឡើងរត់ប្រុយ ទៅដុះ ធ្មេញ ចេះតែស្រមៃៗទៅអោយធូរឱរ៉ា !!!!»។

បន្ទាប់ពីកញ្ញាពៅ បញ្ញាពេជ្រ បានបង្ហោះសារពីក្តីស្រមៃ ដែលអាចងើបរត់បាន រួចមក ក៏មានប្រិយមិត្តនិងអ្នកគាំទ្រជាច្រើនបានបួងសួង និងជូនពរអោយកញ្ញាបានសំរេចដូចបំណង។ 

កំណត់ហេតុខ្មែរឡូត៖

ជាមួយគ្នានេះ កញ្ញា ពៅ បញ្ញាពេជ្រ ក៏ធ្លាប់បានបង្ហាញពីការលំបាករបស់កញ្ញា រយៈពេលប្រាំមួយឆ្នាំមកនេះ ដែលត្រូវរកអ្នកមើលថែ ហើយបើមានអ្នកព្រមនៅមើលថែ ក៏គេនៅមិនយូរដែរ។ កញ្ញាពៅ បញ្ញាពេជ្រ បានឲ្យដឹងថា សព្វថ្ងៃកញ្ញាមានការលំបាក មិនអាចធ្វើអ្វីបានគ្រប់យ៉ាងដូចមនុស្សទូទៅនោះទេ ដោយកញ្ញាត្រូវអង្គុយលើរទេះរុញ មិនអាចធ្វើដំណើរដោយខ្លួនឯងបាន ដូច្នេះហើយត្រូវការអ្នកនៅចាំជួយកញ្ញាបន្ថែម។

ដួង ចាន់ ជាឈ្មោះនារីម្នាក់ដែលបាននៅមើលថែកញ្ញាពៅ បញ្ញពេជ្រ អស់រយៈពេលប្រាំមួយឆ្នាំមកហើយ ដែលអាចអោយកញ្ញាពៅ បញ្ញាពេជ្រ បានទៅណាមកណាដូចគេឯង និងតុបតែងខ្លួនបានស្អាតបាតដូចរាល់ថ្ងៃ ហេតុដូច្នេះហើយទើបកញ្ញា ពៅ បញ្ញាពេជ្រ បានសំដែងអារម្មណ៍អរគុណជាខ្លាំងដល់ កញ្ញា ដួង ចាន់។ តែកញ្ញា ពៅ បញ្ញាពេជ្រ ក៏បានសំដែងពីអារម្មណ៍ដែលនឹងត្រូវលំបាកម្តងទៀត បើសិនជាដល់ពេលដែលកញ្ញាដួង ចាន់ មានគូស្រករ និងគ្រួសារដូចគេនោះ នឹងគ្មានអ្នកចាំជួយមើលថែកញ្ញាបានល្អដូចសព្វថ្ងៃនេះទេ។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ