ប្រពន្ធ័ប្រតិបត្តិការ iOS 6 របស់ក្រុមហ៊ុន Apple ទើបតែបាន update កាលពីយប់មិញនេះដែល កាន់តែផ្តល់នូវ ភាពងាយស្រួលសម្រាប់ការប្រើប្រាស់របស់អតិថិជន។ ក្រុមហ៊ុន Apple បានបញ្ជាក់ថា iOS 6 អាចដំណើរការបានជាមួយនឹង iPhone 5 ,iPhone 4S, 4, 3GS, iPad 2, new iPad, និង iPod touch ដែលអតិថិជនអាចធ្វើការ update បាន។ កាលពីសប្តាហ៍មុន ក្រុមហ៊ុន Apple ទើបតែបានចេញនូវ iTune 10.7 ដែលអាចប្រើប្រាស់បានជាមួយនឹង iOS 6 និង ប្រភេទ iPod ជំនាន់ក្រោយគឺ iPod Nano និង iPod Shuffle ជាដើម។

ជាមួយគ្នានោះ ក្រុមហ៊ុន Google ក៏កំពុងត្រៀមនឹង update នូវប្រពន្ធ័ប្រតិបត្តិការ Android របស់ខ្លួនទៅលើ Google Map ផងដែរ។ Google បញ្ជាក់ថា ការ update ទៅលើប្រពន្ធ័ Android របស់ Google Map គឺនឹងធ្វើអោយអតិថិជនមានភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្តល់នូវលក្ខណះពិសេសជាច្រើន។

សូមបញ្ជាក់ថា iPhone 5 នឹងចេញលក់នៅថ្ងៃ ទី 21 ខែ កញ្ញា ឆ្នាំ 2012 នេះ។

សុគន្ធា

Khmerload

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]