បរទេស៖ ការអនុវត្តនូវទម្លាប់ដែលមានប្រយោជន៍ជាប្រចាំ អាចជួយឲ្យរាងកាយរបស់យើងរឹងមាំ និងមានសុខភាពល្អ ប៉ុន្តែទម្លាប់មានប្រយោជន៍មួយចំនួន ក៏អាចជះផលមិនល្អមកកាន់រូបរាងកាយរបស់យើងវិញដោយមិនដឹងខ្លួនផងដែរ។

ខាងក្រោមនេះជាទម្លាប់ប្រចាំថ្ងៃទាំង១២ ដែលអាចជះឥទ្វិពលមិនល្អដលខ្លួនអ្នក៖

១.ការចងសក់ទៅក្រោយ

នៅពេលដែលអ្នកទាញសក់យកទៅចងខាងក្រោយ៉ាងតឹង វាអាចបណ្តាលឲ្យសក់របស់អ្នកជ្រុះ និងអាចឈានដល់ការទំពែកនាពេលអនាគត់។ 

២.ញ៉ាំទឹកដោះគោច្រើនពេក

ការញ៉ាំទឹកដោះគោ គឺជារឿងដ៏ល្អសម្រាប់សុខភាព និងឆ្អឹង ប៉ុន្តែអ្នកត្រូវយល់ដឹងអំពីផលវិបាកនៃការប្រើប្រាស់ទឹកដោះគោច្រើនហួសហេតុ។ ទឹកដោះគោមានផ្ទុកសារធាតុ Androgens ច្រើន ដែលធ្វើឲ្យមុខងារក្រពេញប្រេងក្នុងរាងការ ផលិតជាតិខ្លាញ់ច្រើន បង្កឲ្យស្ទះរន្ធញើស និងធ្វើឱ្យស្បែកមើលទៅសម្បូរជាតិខាញ់ និងចាស់។ 

៣.ការលាបឡេការពារកម្តៅថ្ងៃតែនៅលើផ្ទៃមុខ

នារីៗជាច្រើននាពេលបច្ចុប្បន្ននេះ តែងប្រើប្រាស់ឡេការពារកម្តៅថ្ងៃ រហូតក្លាយជាទម្លាប់ទៅហើយ ប៉ុន្តែពួកគេមិនបានគិតពីដៃរបស់ពួកគេនោះទេ។ ដៃគឺជាចំណុចសំខាន់បំផុតដែលងាយនឹងចាស់ ហើយឆាប់បាត់បង់ជាតិខ្លាញ់ ដូច្នេះកម្តៅ UV អាចធ្វើឲ្យស្បែកដៃជ្រីវជ្រួញបាន។ 

៤.ចូលចិត្តអង្គុយគងអន្ទាក់ខ្លា

ការអង្គុយបែបនេះអាចធ្វើឲ្យបត់សរសៃឈាម ហើយការអង្គុយច្រើនម៉ោង អាចបណ្តាលឲ្យឈឺខ្នង ឈឺ.ក ធ្វើឲ្យឡើងសរសៃ និងខូចសរសៃប្រសាទជាដើម។ ជម្រើសល្អគួរតែអង្គុយដាក់ជើងឲ្យត្រង់ ឬអាចសណ្តូកជើងក៏បាន (ប្រសិនបើនៅក្នុងផ្ទះ)។

៥.ទម្លាប់សិតសក់របស់អ្នកនៅពេលដែលវានៅសើម

ការធ្វើបែបនេះអាចធ្វើឲ្យសក់របស់អ្នកបែកចុងបាន ហើយវាជាកំហុសដ៏សាមញ្ញមួយដែលអ្នកតែងតែធ្វើរាល់ថ្ងៃ ក្នុងការថែទាំសក់។ ជម្រើសល្អត្រូវសម្ងួតសក់របស់អ្នកជាមុនសិន មុនពេលចាប់ផ្តើមសិតសក់។ 

៦.ដករោមចិញ្ចើមមុនពេលផាត់មុខ

ប្រសិនបើអ្នកមានបំណងចង់ដករោមចិញ្ចើមរបស់អ្នក ជាមួយនឹងចន្ទៀស គួរតែធ្វើវានៅពេលល្ងាច បន្ទាប់ពីលុបមុខរួចហើយ។ ការធ្វើបែបនេះអាចកាត់បន្ថយហានិភ័យនៃការជ្រៀតចូលរបស់បាក់តេរី នៅពេលផាត់មុខ ហើយក៏ជួយមិនឲ្យមានការរលាកនៅជុំវិញចិញ្ចើមផងដែរ។ 

៧.ការប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ក្នុងកម្រិតសីតុណ្ហភាពខ្ពស់បំផុត

នៅពេលដែលសក់ទទួលរងកម្រិតសីតុណ្ហភាពខ្ពស់ពេក ពីម៉ាស៊ីនផ្លុំសក់ ឬប្រដាប់កៀបសក់ជាដើម វាបង្កើតជាពពុះនៅក្នុងសរសៃសក់ ដែលបណ្តាលឲ្យសក់ប្រែជារឹង និងផុយស្រួយ។ 

៨.ចូលចិត្តត្រដុសភ្នែក

ការធ្វើបែបនេះអាចប៉ះពាល់ដល់រោមភ្នែករបស់អ្នក វាអាចបណ្តាលឲ្យរោមភ្នែកមានភាពផុយស្រួយ និងធ្លាក់ចុះមក។ ហើយក៏អាចប៉ះពាល់ដល់ស្បែកនៅក្រោមភ្នែកផងដែរ ដោយប្រែពណ៌ទៅជាក្រហម និងធ្វើឲ្យអ្នកមើលទៅដូចជាអស់កម្លាំង។ 

៩.លាបម្សៅលើមុខញឹកញាប់ពេក

មនុស្សស្រីភាគច្រើនតែងតែលាបម្សៅលើមុខជាច្រើនដង ក្នុងមួយថ្ងៃៗ នៅពេលដែលពួកគេចាប់អារម្មណ៍ថា ផ្ទៃមុខរបស់ពួកគេរលុបម្សៅ ឬមានជាតិខ្លាញ់នៅលើផ្ទៃមុខ។ ប៉ុន្តែការការលាបម្សៅជាច្រើនជាន់បែបនេះ អាចបណ្តាលឲ្យស្ទះរន្ធញើសបាន។ 

១០.ការដាក់អីវ៉ាន់ច្រើនទៅក្នុងកាបូប

ការដាក់របស់គ្រប់យ៉ាងដែលអ្នកត្រូវការចូលទៅក្នុងកាបូបច្រើនពេក អាចធ្វើឲ្យឥរិយាបថខ្លួនប្រានរបស់អ្នក មានការឈឺចាប់ ដូច្នេះត្រូវប្តូរដៃកាន់កាបូបពីម្ខាងទៅម្ខាង ឬពីស្មាមួយចំហៀង ទៅស្មាមួយចំហៀងទៀត។ 

១១.លាបម្សៅសៅលើមុខក្រាស់ៗ

មនុស្សមួយចំនួនគិតថា ការម្សៅលើមុខក្រាស់ៗ អាចជួយឲ្យវាមានប្រសិទ្ធភាពរហ័ស ប៉ុន្តែការធ្វើបែបនេះ អាចធ្វើឲ្យស្បែកមុខមិនអាចដកដង្ហើមបាន ដែលអាចបណ្តាលឲ្យហើម មានស្នាមខ្មៅនៅក្រោមភ្នែក និងធ្វើឲ្យស្បែកមុខគ្មានសុខភាព។ 

១២.ចូលចិត្តញ៉ាំទឹកផ្លែឈើស្រស់

ការញ៉ាំទឹកផ្លែឈើស្រស់ ជារឿងល្អសម្រាប់សុខភាព ស្បែក និងសរីរាង្គមួយចំនួនទៀត ប៉ុន្តែទឹកផ្លែឈើស្រស់ សម្បូរទៅដោយជាតិស្ករច្រើន ដែលអាចបង្កឲ្យមានជាតិខ្លាញ់នៅក្នុងខ្លួន និងលើសប្រូតេអ៊ីន ដែលអាចនាំឱ្យមានស្នាមជ្រួញកើតឡើង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]