ជារឿងដ៏ចម្លែកមួយ នៅពេលដែលលេចលឺព័ត៌មានល្បីតគ្នាថា ប្រុសស្អាតដែលជាតារាភាពយន្តឥណ្ឌា មានប្រពន្ធជាសត្វពស់។

ដូចយើងដឹងស្រាប់ហើយថាប្រជាជនឥណ្ឌា ហាក់មានភាពស្និទស្នាលនឹងសត្វពស់យ៉ាងខ្លាំង រហូតអ្នកខ្លះបានយកពស់ពិសទៅចិញ្ចឹម ឱ្យវារស់នៅក្នុងផ្ទះជាមួយ ប្រៀបបីដូចជាសមាជិកគ្រួសារមួយរូបដែរ ដោយគ្មានការភ័យខ្លាច មានគ្រោះថ្នាក់អ្វីទាល់តែសោះ។ ប៉ុន្តែមានរឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងថ្មីៗនេះ ដោយសារតែតារាឯករបស់ឥណ្ឌាបានយក សត្វពស់មកធ្វើជាប្រពន្ធទៅវិញ។ ព័ត៌មាននេះបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ទស្សនិកជនឥណ្ឌា រហូតមានការជជីកដេញដោលសួរថា តើនេះជាការពិត ឬក៏គ្រាន់ព័ត៌មានប្រឌិត ដើម្បីទាក់ទាញការចាប់អារម្មណ៍?

បើយោងតាមប្រភពព័ត៌មាន ច្បាស់ការមួយបានបញ្ជាក់ថា ពិតជាមានរឿងរ៉ាវនេះកើតឡើងមែន ប៉ុន្តែគ្រាន់តែជាការសម្ដែង ក្នុងខ្សែភាពយន្តភាគប៉ុណ្ណោះ។ ប្រភពព័ត៌មានបានបន្តថា រឿងប្រពន្ធពស់ គឺជាខ្សែភាពយន្តបែបស្នេហា បង្កប់ដោយគំនុំសងសឹក។ ទេពធីតាពស់មួយរូប បានប្រែក្រឡាធ្វើជានារី ដើម្បីបង្កើតស្នេហាជាមួយបុរសសង្ហារម្នាក់ ព្រោះតែចង់សងសឹកគំនុំពីអតីតកាល។ បន្ទាប់ពីរឿងប្រពន្ធពស់ បានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ បានធ្វើឱ្យមានការគាំទ្រយ៉ាងខ្លាំង ពីទស្សនិកជននៅឥណ្ឌា។ ទីបំផុតរឿងភាគដ៏ល្បីកក្រើកនេះ ក៏នឹងត្រៀមចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ផងដែរ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង០១រសៀល រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]