ថៃ៖ តារាសម្តែងស្រី ឌី សូនីតា បាននាំក្រុមគ្រួសារទៅលំហែកាយ ដល់ប្រទេសថៃ ដើម្បីជាការកំសាន្តសប្បាយ និងឆ្លងឆ្នាំនៅទីនោះផងដែរ។

ក្នុងនោះ តារាស្រីរូបនេះ បានបង្ហោះនូវរូបថតស្អាតៗជាច្រើននៅក្នុងហ្វេសប៊ុក ដើម្បីបង្អួតដាក់អ្នកគាំទ្ររបស់នាង។ មិនតែប៉ុណ្ណោះ រូបនាងក៏បានសាកល្បង យកពស់ថ្លាន់ជាច្រើនក្បាល ដាក់លើ.ករបស់នាងទៀតផង។

តារាស្រី ឌី សូនីតា បានធ្វើឲ្យអ្នកគាំទ្រ ដែលទស្សនាវីដេអូរបស់នាង ប្រហោងពោះជំនួស ដែលនាងយកសត្វមានគ្រោះថ្នាក់បែបនេះ មកដាក់លើ.ក ហាក់ដូចជាមិនខ្លាចទាល់តែសោះ។

ប៉ុន្តែទោះបីរូបនាង លេង និងកាន់សត្វពស់យ៉ាងស្និទ្ធក៏ដោយ ក៏នៅក្នុងវីដេអូនោះ បានឲ្យឃើញថា នាងក៏ខ្លាចមិនចាញ់អ្នកគាំទ្រប៉ុន្មានដែរ តែរូបនាងនៅតែហ៊ាន និងប្រថុយ៕ ចុះចំណែកប្រិយមិត្ត ហ៊ានដាក់ពស់ថ្លាន់ ធំៗម្លឹង ដាក់លើ.ក ដូចនាងទេ? 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថាតារាស្រី ឌី សូនីតា បានបង្ហាញអារម្មណ៍ភ័យ ពេលត្រូវលោកគ្រូ ហៅឡើងច្រៀង មុខក្តាខៀន។

តារាសម្តែងស្រី ដែលទើបទទួលបានពានរង្វាន់ Super Star នៅក្នុងកម្មវិធី Apsara Award ២០១៦ ត្រូវបានលោកគ្រូ ហៅឡើងច្រៀងនៅមុខក្តាខៀន ដែលធ្វើឲ្យបេះដូងរបស់នាង លោតខុសចង្វាក់។

ថ្វីត្បិតតែ តារាស្រីរូបនេះ រវល់ក្នុងអាជីពសិល្បៈក៏ដោយ ក៏រូបនាង នៅតែបន្តការសិក្សាឲ្យចប់ចុងចប់ដើមដែរ នៅឯសាកលវិទ្យាល័យជាតិគ្រប់គ្រង។

អ្វីដែលធ្វើឲ្យនាងរំភើបចិត្តនោះ គឺលោកគ្រូបង្រៀននៅក្នុងថ្នាក់ ជាហ្វេនម្នាក់ ហើយក៏បានបោះឆ្នោតឲ្យនាង នៅក្នុងកម្មវិធី Apsara Award ២០១៦ ទៀតផង។ ក្នុងនោះដែរ លោកគ្រូ ក៏បានហៅនាង ឡើងមុខក្តាខៀន ដើម្បីច្រៀងចម្រៀងមួយបទ នៅមុខនិស្សិតជាច្រើននាក់ ដែលពេលនោះ នាងពិតជាភ័យរហូតភ្លេចប៉ារ៉ូលតែម្តង។

គណនីហ្វេសប៊ុក របស់កញ្ញា ឌី សូនីតា បានសរសេរសារថា "ម្សិលមិញរំភើបអ្វីម្ល៉េះទេ លើកទីមួយហើយ តាំងពីដឹងក្តីមក មិនដែលមានអារម្មណ៍បែបនេះទៀតទេ ព្រោះអារម្មណ៍បែបនេះ វាជាអារម្មណ៍អតីតកាល តាំងពីខ្ញុំនៅកុមារី គ្រូហៅឡើងច្រៀងមុខក្តាខៀន ប៉ុន្តែពេលនេះវាបានវិលត្រឡប់មកសាជាថ្មី វាដូចជាខ្ញុំបានត្រឡប់ទៅរកអតីតកាលម្តងទៀត ពិតជាពិបាកថ្លែងណាស់។ ភ័យឡើងភ្លេចប៉ារ៉ូលអស់ហើយ ភ័យជាងឡើងឆាកទៀតលោក។ អរគុណលោកគ្រូ ដែលជាហ្វេនរបស់សិស្សម្នាក់នេះមួយរូបដែរ អរគុណដែលលោកគ្រូសរសើរ ព្រោះបើតាមដឹង លោកគ្រូបង្រៀនកន្លងមក មិនដែលមានអ្នកណា ធ្វើត្រូវក្នុងភ្នែកលោកគ្រូទេ ប៉ុន្តែពេលនេះ លោកគ្រូបានសរសើរ និងលើកទឹកចិត្តខ្ញុំថា សមជាម្ចាស់ពាន Super Star មែន ហាហា រកអ្វីនិយាយមិនចេញទេលោកអើយ អរគុណដល់មិត្តរួមថ្នាក់ទាំងអស់គ្នា ដែលចូលចិត្តបង ហើយគាំទ្របង ចង់ប្រាប់មួយទៀតថា នៅក្នុងថ្នាក់ ខ្ញុំអាយុច្រើនជាងគេ ប៉ុន្តែស្អាតជាងគេ"៕

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឌី សូនីតា