ភ្នំពេញ៖ កាលពីយប់ម្សិលមិញនេះ វីដេអូឃ្លីបមួយ ដែលត្រូវបានបង្ហោះជាសាធារណៈ បង្ហាញពីសកម្មភាព បុរសក្លាហានម្នាក់ បានបើករថយន្តដេញតាមចាប់ចោរឆក់កាបូបនៅម្ដុំទួលទំពូង១ ដោយតាមរយៈវីដេអូ ដែលបានថតចេញពីក្នុងរថយន្តនេះ បានធ្វើឲ្យមហាជនជាច្រើន កោតសរសើរពីទឹកចិត្តរបស់បុរសរូបនោះជាខ្លាំង ដោយលោកសុខចិត្តខូចខាតរថយន្តរបស់ខ្លួន ដើម្បីជួយជនរងគ្រោះដែលត្រូវបាន ចោរទាំង៣នាក់នេះឆក់កាបូប។

គួរឲ្យដឹងផងដែរថា បុរសក្លាហានចិត្តល្អរូបនេះ មានគណនីហ្វេសប៊ុកឈ្មោះថា Long Seng Hee ដោយត្រឹមរយៈពេលតែមួយយប់សោះ នៅលើគណនីហ្វេសប៊ុករបស់លោក មានមហាជនចុចFollow តាមដានរហូតដល់ជាង១មឺុននាក់ រីឯវីដេអូបង្ហាញពីសកម្មភាពលោក បើករថយន្តដេញតាមចោរ ដែលបានបង្ហោះកាលពីយប់មិញនេះ មានអ្នកចូលទស្សនា ជិតមួយលានដងថែមទៀតផង ។

លើសពីនេះទៅទៀត លោក Long Seng Hee ត្រូវបានមហានជននៅលើបណ្តាញសង្គម រាប់មឺុននាក់ កោតសរសើរពីទឹកចិត្តជាពលរដ្ឋគំរូរបស់លោក ហើយថែមចាប់ទុកលោក ជាHeroដ៏ក្លាហានថែមទៀតផង។

យ៉ាងណាមិញ ទង្វើរបស់បុរសរូបនេះ គឺជាគំរូដ៏ល្អសម្រាប់សង្គម និងសបញ្ជាក់ឲ្យឃើញថា យើងជាប្រជាពលរដ្ឋខ្មែរដូចគ្នា ពេលមានអាសន្នត្រូវតែចេះជួយគ្នាទៅវិញទៅមក ដែលនេះជាសុជីវធម៌ និងជាសន្តានចិត្តនៅក្នុងសង្គមផងដែរ៕  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]