យោងតាមគណនីហ្វេសប៊ុករបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេច ស៊ីសុវត្ថិ ជីវ័នមុន្នីរក្ស ឧត្តមប្រឹក្សានៃអង្គព្រះមហាក្សត្រ បានយាងសោយទិវង្គត នៅវេលាម៉ោង ១០ និង៤៥នាទី នាព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦នេះ៕

កំណត់ហេតុខ្មែរឡូត៖

អគ្គនាយកទូរទស្សន៍ជាតិ (ទទក) លោក កឹម គុណវឌ្ឍ បានបញ្ជាក់ថា លោកបណ្ឌិត ខៀវ ថវិកា បានទទួលមរណភាព នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦នេះ ដោយរោគាពាធ។

នៅមុននេះបន្តិចលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកជាភាសាអង់គ្លេសថា ៖ Goodbye my beloved brother. I am sure now you're in the peaceful and very worryless world. Dad and Mum are there។

លោក កឹម គុណវឌ្ឍ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកបណ្ឌិតបានលាពួកយើងជារៀងរហូតហើយ គ្មានថ្ងៃវិលត្រឡប់។ ស្តាយមហាស្តាយ យ៉ាងណាខ្ញុំ ទ.ទ.ក និងមន្រ្តី បុគ្គលិក សូមឧទ្ទិសជូនវិញាណក្ខន្ធ លោកបណ្ឌិត ថវិកា បានស្ងប់ និងសុខក្នុងសុគតិភព ។ ខ្ញុំស្រឡាញ់ និង ស្រឡាញ់»។

សូមបញ្ជាក់ថា លោកបណ្ឌិត ខៀវ ថវិកា ដែលបច្ចុប្បន្នមានអាយុជាង៥០ឆ្នាំ ជាប្អូនបង្កើតរបស់លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ