ភ្នំពេញ៖ ក្រោយពីរឿងរ៉ាវបែកបាក់រវាងអ្នកនាងចន ច័ន្ទលក្ខិណា និងអតីតស្វាមី ដែលត្រូវអោយអ្នកនាង មានតួនាទីទំនុកបំរុងកូនតែម្នាក់ឯង ដោយជាឪពុក និងម្តាយផងនោះ ស្រាប់តែពេលថ្មីៗនេះអ្នកនាងចន ច័ន្ទលក្ខិណា បានសម្ដែងក្តីរំភើបមួយ ខណៈដែលកូនស្រីរបស់អ្នកនាងឈ្មោះថា ជូលី មានអាយុគ្រប់ ១០ឆ្នាំហើយគិតត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧នេះ។

ដោយឡែកនៅក្នុងឱកាសដ៏ពិសេសនេះសម្រាប់ជូលី អ្នកនាងចន ច័ន្ទលក្ខិណា ដែលជាម្តាយ និងកំពុងតែរវល់មមាញឹកនឹងការរកស៊ី ក៏ដូចជាការងារមនុស្សធម៌ផងនោះ ក៏មិនភ្លេចពីថ្ងៃកំណើតរបស់កូនស្រីដែរ ដោយអ្នកនាងបានសរសេរសារមួយនៅលើបណ្តាញសង្គមថា ពេលនេះកូនស្រីរបស់គាត់មានអាយុដប់ឆ្នាំហើយ គិតចាប់ពីថ្ងៃកំណើតទី២៧ ខែធ្នូ ឆ្នាំ២០០៦ មកទល់នឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦។ លើសពីនេះទៅទៀតអ្នកនាងចន ច័ន្ទលក្ខិណា ក៏បានរៀបចំកម្មវិធីជប់លៀងមួយអោយជូលីនៅភោជនីយដ្ឋានមួយកន្លែង ដែលមានការចូលរួមពីមិត្តភក្តិ សិល្បៈករ សិល្បៈការិនីមួយចំនួនផងដែរ។

តោះទៅទស្សនាវីដេអូខួបកំណើតរបស់ជូលីទាំងអស់គ្នា ថាតើបានកាដូអ្វីខ្លះ៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា