ភ្នំពេញ៖ ក្រោយពី អ្នកនាង សាន ស្រីឡៃ អតីតបេក្ខនារីប្រឡងចម្រៀងពិភពលោក The Voice Cambodia រដូវកាលទី២ បែកបាក់ជាមួយស្វាមីមក យើងតែងសង្កេតឃើញថា អ្នកនាងតែងតែបង្ហោះសារ ឬក៏រូបថតបែបក្រៀមក្រំ បង្ហូរទឹកភ្នែក បង្ហាញពីអារម្មណ៍ខូចចិត្ត នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងជាច្រើន ព្រួយបារម្ភ និងComment លើកទឹកចិត្តនាង។

ក៏ដូចជាថ្មីៗនេះ អ្នកនាង សាន ស្រីឡៃ ក៏បានប្រកាសលក់ផ្ទះរបស់នាង នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថាមានបញ្ហាគ្រួសារផងដែរ ដោយក្នុងនោះនាងបាននិយាយរៀបរាប់ថា៖

«ជំរាបសួរចានាងខ្ញុំមួយរយះនេះមានបញ្ហាក្នុងគ្រួសារមួយចំនួន ពេលនេះនាងខ្ញុំត្រូវការ ( លក់ផ្ទះ បន្ទាន់ ទទឹង 7 ម៉ែត្រ បណ្ដោយ 16 ម៉ែត្រ ទីប្រជុំជន មានផ្សារមានសាលានៅជិតផ្ទះស្រាប់តម្លៃ២១០០០$ នៅម្ដុំសាលាទួលប្រាសាទសែនសុខ ខណ្ខសែនសុខ ) បេីបងប្អូនមានចំណាប់អារម្មណ៍ អាចខលមកខ្ញុំបាន 012/ 010 82 58 82 បញ្ចាក់ត្រូវការលុយលក់ជាបន្ទាន់ សូមអគុណ...»៕

យ៉ាងណាមិញ យើងនៅមិនទាន់ដឹងនៅឡើយទេថា តើនៅក្នុងរង្វង់គ្រួសាររបស់នាង មានបញ្ហាអ្វី ទើបបណ្តាលឲ្យនាងសម្រេចចិត្តប្រកាសលក់ផ្ទះជាបន្ទាន់បែបនេះ?

រូបខាងក្រោមនេះ ជាផ្ទះដែលប្រកាសលក់

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក  រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អតីតបេក្ខនារីក្នុងកម្មវិធីប្រឡងចម្រៀងពិភពលោក The Voice Cambodia រដូវកាលទី២ អ្នកនាង សាន ស្រីឡៃ តែងតែត្អូញត្អែរ ទួញសោកបោកខ្លួន ក្រោយត្រូវបែកបាក់ជាមួយនឹងស្វាមី

កាយវិការ និងទឹកមុខ របស់តារាស្រីរូបនេះ បានខុសប្លែក ពីកាលមុនឆ្ងាយណាស់ ដែលកន្លងមក នាងធ្លាប់តែច្រៀងលេងសប្បាយ នៅក្នុងវីដេអូ រឺក៏និយាយលេងសើចជាមួយនឹងអ្នកគាំទ្រ តែបច្ចុប្បន្ននេះ គឺមានតែរូបថតសម្រក់ទឹកភ្នែកហូរជោគថ្ពាល់តែប៉ុណ្ណោះ។

ក្នុងនោះ អ្នកនាង សាន ស្រីឡៃ ក៏បានបង្ហោះសារមួយ រៀបរាប់ពីទុក្ខវេទនាខាងផ្នែកផ្លូវចិត្តកន្លងមក ដែលនាងបានជួបប្រទះ ដោយសរសេរថា "ទោះបីស្មោះគេដល់ណា ស្រលាញ់គ្នាខ្លាំងប៉ុណ្ណា លះបង់ជីវិត ដើម្បីក៏គ្រប់យ៉ាង បានត្រឹមតែភាពក្បត់ចិត្តត្រឡប់មកវិញ ចុងក្រោយបានបន្សល់ត្រឹមការនឹក ហើយជាការនឹកមួយ នឹកគេស្ទើរស្លាប់ខ្លួន"។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាន ស្រីឡៃ