ភ្នំពេញ៖ បន្ទាប់ពីបានចាប់ដៃ អស់រយៈពេល១៤ឆ្នាំកន្លងទៅ រឿងរ៉ាវស្នេហារបស់តារាពីរដួង នៅក្នុងពិភពសិល្បៈ គឺលោក យ៉ែម សំអូន និងអ្នកនាងយ៉ាន លីនដា បានដើរដល់ផ្លូវបំបែកជិត២ឆ្នាំមកហើយ ក្រោមហេតុផលខ្វែងគំនិតគ្នា ការប្រើប្រាស់អំពើហិង្សា និងការកើតមានបញ្ហាផ្សេងៗទៀតជាច្រើន ក្នុងជីវិតអាពាហ៍ពិពាហ៍របស់ពួកគេ។

រឿងរ៉ាវនៃការបែកបាក់គ្នានេះ ក៏បានធ្វើឱ្យមានការកក្រើកទៅដល់បណ្តាសិល្បករ-សិល្បការិនី និងមហាជនស្ទើរតែគ្រប់ទិសទី ពីព្រោះមិននឹកស្មានថាចំណងស្នេហាដ៏យូរអង្វែងមួយ អាចឈានដល់ដំណាក់កាលនៃការព្រាត់ប្រាស់គ្នាដូច្នេះសោះ។

ស្ថិតនៅក្នុងការងឿងឆ្ងល់ ចង់ដឹងចង់ឮរបស់មហាជន ទើបអ្នកនាងយ៉ានលីនដា និងកូនស្រីក៏បានចូលខ្លួនមកបកស្រាយនៅលើកម្មវិធី «តុបំភ្លឺ» របស់ស្ថានីយ៍ទូរទស្សន៍ MY TV កាលពីសប្តាហ៍មុន។ ក្នុងពេលនោះដែរ ក៏បានធ្វើឱ្យម្តាយកូន ស្រក់ទឹកភ្នែកផងដែរ ពេលរំលឹកទៅដល់អតីតកាលនៃការបែកបាក់គ្រួសារ និងការរស់នៅមិនជួបជុំឪពុកកូនដូចគេឯង។

គួរឱ្យដឹងផងដែរថា ក្រោយការលែងលះគ្នា អ្នកនាងយ៉ាន លីនដា បានចាកចេញទៅរស់នៅក្នុងប្រទេសអូស្រ្តាលី ដោយទុកឱ្យលោក យ៉ែម សំអូន រស់នៅស្រុកខ្មែរយ៉ាងកំសត់ម្នាក់ឯងក្នុងអារម្មណ៍ឈឺចាប់ និងស្តាយកំហុសដែលបានលោកបានធ្វើកន្លងមក។ ទើបតែកាលពីដើមខែធ្នូ២០១៦នេះ អ្នកនាងយ៉ាន លីនដា និងកូនស្រី ព្រមទាំងក្រុមគ្រួសារបាននាំគ្នាមកសម្រាកលំហែកាយ ក្នុងឱកាសវិស្សមកាលចុងឆ្នាំ និងបានបើកកកាយរឿងរ៉ាវជាច្រើននៅក្នុងកម្មវិធី «តុបំភ្លឺ»៕

ខាងក្រោមជាវីដេអូទាំងស្រុងពីកម្មវិធី «តុបំភ្លឺ»៖

លោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យ៉ាន លីនដា