ភ្នំពេញ៖ ក្រោយពីផ្ទុះរឿងរ៉ាវដ៏ចៃដន្យមួយ ពាក់ព័ន្ធនឹងចិញ្ចៀនមួយវង់ត្បូងពណ៌ខ្មៅ ដែល ម្ចាស់ពាន Cambodian Idol រដូវកាលទី១ និងរដូវកាលទី២ កញ្ញា ឈិន ម៉ានិច្ច និង លោក នី រតនា បានពាក់ម៉ូតចិញ្ចៀនដូចគ្នា ពេលនេះ កញ្ញា ឈិន ម៉ានិច្ច បានមកបកស្រាយ ឲ្យមហាជន អស់ចម្ងល់ពីរឿងចិញ្ចៀននោះផងដែរ។

កាលពីយប់មិញនេះ កញ្ញា ឈិន ម៉ានិច្ច បាននិយាយតាមហ្វេសប៊ុកថា ចិញ្ចៀនមួយវង់នោះ គឺរូបនាង មិនបានដឹង និងចាប់អារម្មណ៍ថា លោក នី រតនាពាក់នោះទេ ហើយនាងទើបតែជួប លោក នី រតនា តែម្តងប៉ុណ្ណោះ កាលពីថ្ងៃអាទិត្យ។ 

អ្វីដែលសំខាន់ តម្លៃចិញ្ចៀននោះ ត្រឹមតែ ១ម៉ឺនរៀលតែប៉ុណ្ណោះ ដែលមានដាក់លក់ក្នុងទីផ្សារ ហើយការដែលនាងពាក់ចិញ្ចៀននោះ គ្រាន់តែជាការលម្អខ្លួនតែប៉ុណ្ណោះ នាងអាចបោះចោលពេលណាក៏បានដែរ វាគ្មានពាក់ព័ន្ធនឹងអ្វីនោះទេ ៕

ចង់ដឹងថាយ៉ាងណាទៀត តោះស្តាប់ កញ្ញា ឈិន ម៉ានិច្ច រៀបរាប់ទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ពាក់ព័ន្ធនឹងរឿងចិញ្ចៀន កាលពីម្សិលមិញអ្នកលេងបណ្តាញហ្វេសប៊ុក បានភ្ញាក់ផ្អើល និងចាប់អារម្មណ៍ ក្រោយពេល កញ្ញា ឈិន ម៉ានិច្ច និង លោក នី រតនា ពាក់ម៉ូតចិញ្ចៀនមួយវង់ ត្បូងពណ៌ខ្មៅដូចគ្នា។

គឺជារឿងមួយដែលនឹកស្មានមិនដល់ថា ម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ទាំងពីររដូវកាល ពួកគេសុទ្ធតែពាក់ចិញ្ចៀនត្បូងពណ៌ខ្មៅដូចគ្នា ពេលឡើងប្រឡងក្នុងការច្រៀងវគ្គផ្តាច់ព្រ័ត្រ។

ក្រោយបេក្ខនារី ឈិន ម៉ានិច្ច មកពីទឹកដីសម្បូរដើមត្នោតខេត្តកំពង់ស្ពឺ ក្លាយទៅជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ គេសង្កេតឃើញថា នៅពេលនាងឡើងមកប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ នៅលើម្រាមដៃនាងមានបំពាក់ចិញ្ចៀនត្បូងពណ៌ខ្មៅមួយវង់ធំ។

ជាពិសេស ចិញ្ចៀនបែបនេះ ក៏ត្រូវធ្លាប់បានគេសង្កេតឃើញថា កាលលោក នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ កាលពីឆ្នាំ២០១៥កន្លងទៅ ក៏បានពាក់ចិញ្ចៀនត្បូងខ្មៅមួយវង់នេះជាប់នៅលើដៃដូចគ្នាដែរ នៅក្នុងថ្ងៃប្រឡងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផល គឺកម្លោះមកពីខេត្តកំពង់ធំរូបនេះ ក៏បានទទួលជ័យលាភីពិតប្រាកដមែន ក្រោមការអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន។

តើចិញ្ចៀនមួយវង់នោះជា របស់ស័ក្តិសិទ្ធិជួយឱ្យពួកគេ ទាំងពីរទទួលបានពានរង្វាន់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ឬយ៉ាងណា? ឬក៏វាជាវត្ថុការពារកុំឱ្យពួកគេភិតភ័យពេលឡើងច្រៀង?

នេះគឺរឿងចៃដន្យទេ? ដែលការពាក់ចិញ្ចៀនត្បូងខ្មៅមួយវង់នោះ គឺជាស្ទាយរបស់ពួកគេទាំង២? ឬក៏មានអាថ៌កំបាំងអ្វីបង្កប់នៅខាងក្រោយរឿងនេះ?

ចម្លើយពិតជាអ្វី មិនទាន់មាននរណាម្នាក់អាចឆ្លើយបាននៅឡើយនោះទេ៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញគិតយ៉ាងណាដែរចំពោះរឿងនេះ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច