• ជារថយន្តប្រភេទ SUV ប្រាំពីរកៅអីថ្មី ជាមួយការវិឌ្ឍន៍ កំលាំងម៉ាស៊ីនម៉ាស៊ូត Duramax 2.8L ដើម្បីអោយការធ្វើរដំណើរកាន់តែ ល្អប្រសើរជាងមុន និងសន្សំសំចៃប្រេងឥន្ធនៈកាន់តែប្រសើរឡើង។ 

• ដោយប្រើបច្ចេកវិទ្យាឈានមុខគេ និងការរួមបញ្ចូលប្រព័ន្ធ MyLink infotainment ដែលជាបច្ចេកវិទ្យាថ្មីបំផុត របស់ក្រុមហ៊ុនChevrolet។

• មុខងារសុវត្ថិភាពកម្រិតខ្ពស់ដោយរួមមាន សញ្ញាប្រកាសអាសន្នពីការបើកបរចេញពីគន្លងផ្លូវ, សញ្ញាជូនដំណឹងពីឧបសគ្គនៅខាងមុខ, សញ្ញាជូនដំណឹងពីតំបន់ងងឹតគ្មានពន្លឺ និងសញ្ញាជូនដំណឹងពី ឧបសគ្គបើកបរនៅខាងក្រោយ។

• ភាពប្រណិតទាន់សម័យរួមជាមួយសម្ភារៈទំនើប សម្រាប់តម្រូវការមនុស្សជំនាន់ថ្មី។

ភ្នំពេញ៖ Chevrolet ពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការនៅតំបន់អាស៊ីអាគ្នេយ៍ថ្ងៃនេះ ជាមួយរថយន្ត Chevrolet Trailblazer 2017 ជារថយន្តប្រភេទ SUV ដ៏ប្រណីតដែលមានកៅអីចំនួនប្រាំពីរ។ រថយន្ត Chevrolet Trailblazer 2017 នេះបានប្រែក្លាយមុខមាត់ថ្មី បាននាំមកនូវការរួមគ្នា កម្រិតខ្ពស់ប្រព័ន្ធតម្រងប្រេង, កំណត់រចនាបទ, ផាសុខភាព និងបច្ចេកវិទ្យា ដើម្បីបំពេញតាមតម្រូវការ របស់អ្នកបើកបរដែលមានសន្ទុះកាន់តែខ្លាំងឡើង។

រចនាផ្នែកខាងក្រៅ និងខាងក្នុង ការគូសបញ្ជាក់ពីសមត្ថភាព ដែលគួរឱ្យកត់សម្គាល់នៃលក្ខណៈពិសេសទាំងនេះ មានដូចជាសំណាញ់មុខ, កាង និងចង្កៀង ដែលមកជាមួយនឹងពន្លឺភ្លើង ដែលអាចរត់ចុះឡើងតែមួយគត់ សម្រាប់ម៉ូឌែល Chevrolet Trailblazer 2017 ។ នៅផ្ទៃខាងក្នុង ដែលបានរចនាឡើងថ្មី ជាមួយសម្ភារៈបរិក្ខាទន់ល្មើយ ធ្វើឱ្យកាន់តែប្រសើរ ឡើងនូវអារម្មណ៍សម័យទំនើប។ កន្លែងអង្គុយ មានកៅអីជួរទីបី ដែលមានលក្ខណៈល្អ ប្រសើរជាងមុនទាំង សម្រាប់ការគយគន់ទេសភាព ការគ្រប់គ្រងម៉ាស៊ីនត្រជាក់ ដើម្បីធានាផាកសុខភាពអតិបរមា ក្នុងរដូវក្តៅនេះ។ លោក Mike Devereux អគ្គនាយករងផ្នែកលក់ និងទីផ្សារក្រុមហ៊ុនអន្តរជាតិ General Motor បានមានប្រសាសន៏ថា: យើងខំរចនារថយន្ត Chevrolet Trailblazer 2017 នេះឡើង ដើម្បីបំពេញតម្រូវការរស់នៅ របស់មនុស្សជំនាន់ថ្មីជាមួយការវិវឌ្ឍន៏បច្ចេកវិទ្យាដ៏សម្បូរបែប សម្ភារៈប្រណិតៗ ដើម្បីធានាដល់ការបើកបរ។ លោក Mike Devereux បានបន្ថែមទៀតថា: Chevrolet ព្យាយាមផ្តល់ជូននូវប្រភេទរថយន្តSUVដ៏ប្រណិតបំផុត ដើម្បីបំពេញតម្រូវការទាំងការងារ និងការធ្វើដំណើរដើរកំសាន្តសម្រាប់មនុស្សជំនាន់ថ្មី។

ភាពខ្លាំងនៃថាមពលនិងបច្ចេកវិទ្យា SUV ឈានមុខ Chevrolet Trailblazer 2017 បានភ្ជាប់មកជាមួយម៉ាស៊ីនម៉ាស៊ូត Duramax 2.8L បួនស៊ីឡាំង ធ្វើឱ្យដំណើរការណ៍ការបើកបរកាន់តែល្អប្រសើរជាងមុន ចំណេញទាំងសេដ្ឋកិច្ចប្រេង និងធ្វើឱ្យប្រសើរឡើងនៃការបំភាយផ្សែងកម្រិតទាប។ សូមថ្លែងអំណរគុណទៅកាន់ក្រុមហ៊ុន Variable Geometry Turbocharger (VGT) ដែលបានជំរុញការ ផលិតកម្លាំងម៉ាស៊ីនឈានដល់147 kW (200 PS) និង 500 Nm នៃកម្លាំងបង្វិលជុំ។ លក្ខណៈពិសេសផ្សេងៗទៀត សុវត្ថិភាពនៅតែជា ចំណុចអាទិភាពលេខមួយរបស់ក្រុមហ៊ុន Chevrolet ។

Chevrolet Trailblazer 2017នេះបានភ្ជាប់មកជាមួយម៉ាស៊ីន នៃលក្ខណៈពិសេសសុវត្ថិភាពសកម្មនិងអកម្ម ដែលរួមបញ្ចូលទាំងការត្រួតពិនិត្យប្រព័ន្ធទំនាញ (TCS), ប្រព័ន្ធហ្វ្រាំង (ABS) ដែលជាជំនួយការហ្វ្រាំង ពេលកើតមានអាសន្ន(PBA), កម្លាំងហ្វ្រាំងអេឡិចត្រូនិច (EBD), ការត្រួតពិនិត្យនិស្ថេរភាពអេឡិចត្រូ (ESC), ប្រព័ន្ធការពារពេលចុះពីទីខ្ពស់ (HDC), ប្រព័ន្ធប្រឆាំងនឹងការរំកិល, ប្រព័ន្ធការពារនិងការត្រួតពិនិត្យឥទ្ធិពលភាពយាន្តយន្ត។ លើសពីនេះទៅទៀត ការបន្ថែមទៅលើពោងសុវត្ថិភាពខាងមុខសម្រាប់អ្នកដំណើរ រួមជាមួយនឹង ពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ។

គុណភាពលំដាប់ថ្នាក់ពិភពលោក ភាពប្រសើរឡើងនៃលក្ខណៈពិសេសថ្មី មានសុវត្ថិភាពបូកបន្ថែម ជាមួយបច្ចេកវិទ្យា និងការរចនាទាំងផ្ទៃខាងក្នុងនិងផ្នែកខាងក្រៅ, ការកាត់បន្ថយសំលេងរំខានទាំង ផ្នែកខាងក្នុងរថយន្តនិងម៉ាស៊ីន ធ្វើអោយក្រុមហ៊ុន Chevrolet ទទួលបានជោគជ័យដ៏ត្រចះត្រចង់ទាំងនៅ សហរដ្ឋអាមេរិកនិងបណ្តាប្រទេសជុំវិញសាកលលោក។

សម្រាប់ព័ត៌មានលម្អិតប្រិយមិត្តទាំងអស់គ្នា អាចចូលទៅកាន់គេហទំព័រ www.chevroletcambodia.com ឫក៏ facebook: Chevy Cambodia

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង អ្នកស្រី ហាយ រដ្ខា ប្រធានផ្នែកលក់នៃក្រុមហ៊ុន United Auto Trading Co., Ltd. អ៊ីមែល: [email protected] លេខទូរស័ព្ទដៃ: +855 95 555 832 /12 523 030 លេខទូរស័ព្ទ: +855 23 888 861 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]