ភ្នំពេញ៖ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ ប្រឡងប្រជែងដណ្តើមយកពានរង្វាន់ ម្ចាស់ជ័យលាភី នៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol កាលពីយប់មិញ ក្រៅពីមានការចូលរួម ជាកិត្តិយសពីសំណាក់មន្ត្រីជាន់ខ្ពស់ និងភ្ញៀវលំដាប់ខ្ពស់ៗហើយ យើងក៏ឃើញមានវត្តមានតារាប្រុស ស្រីល្បីៗ ដែលជាជើងចាស់នៅក្នុងសង្គមសិល្បៈខ្មែរ យើងបានចូលរួមជាច្រើននាក់ផងដែរ រួមមានដូចជាលោក ណយ វ៉ាន់ណេត លោក ហម ឆរ៉ា អ្នកស្រី ប៉ែន សុផានី អ្នកស្រី ហ៊ឹម ស៊ីវន តារាកំប្លែង នាយក្រឹម យាយយ៉យ យាយអឿន និងអ្នកមីងគ្រតជាដើម។

ក្នុងនោះដែរបន្ទាប់ពីបានរកឃើញ កញ្ញា ឈិន ម៉ានិច្ច វ័យ២២ឆ្នាំ ជាអ្នករស់នៅក្នុងដែនដីខេត្តកំពង់ស្ពឺ ជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ហើយ តារាចម្រៀងអាយ៉ៃនិងជាអ្នកកំប្លែងចាស់វស្សា នួន សារី ហៅយាយយ៉យ ក៏បានចូលរួមសម្តែងការអបអរសាទរដល់កញ្ញា ឈិន ម៉ានិច្ចផងដែរ ប៉ុន្តែគាត់ក៏បានឱ្យដឹងដែរថា កាលជំនាន់មុន បើការប្រលងមានការរៀបចំល្អ និងទទួលបានប្រាក់រង្វាន់ច្រើនដូចនេះ មិនដឹងជាល្អយ៉ាងណានោះទេ។

តារាកំប្លែងសម្បូរសម្តីថ្វីមាត់រូបនេះ បានរៀបរាប់នៅក្នុងហ្វេសប៊ុករបស់គាត់ថា៖ «យប់មិញនេះនាងខ្ញុំ និងសិល្បករ-សិល្បការិនី ជើងចាស់ជាច្រើន បានចូលរួមទស្សនាការប្រកួតផ្តាច់ព្រ័ត្រកម្មវិធី Cambodian Idol។ អបអរសាទរដល់ប្អូនស្រី ឈិន ម៉ានិច្ច ដែលទទួលបានជ័យលាភីក្នុងកម្មវិធីនេះ។ ប៉ុន្តែបើខ្ញុំនឹកឃើញដល់កាលជំនាន់មុន បើការប្រលងមានការរៀបចំល្អ និងទទួលបានប្រាក់រង្វាន់ច្រើនដូចនេះ មិនដឹងជាល្អប៉ុណ្ណាទេ ដោយសារពេលនោះប្រទេសយើងមិនទាន់មានការរីកចម្រើនដូចពេលនេះ។ ដូច្នេះប្អូនៗពិតជាសំណាងណាស់ នាពេលសព្វថ្ងៃ ដែលមានឪកាសច្រើនក្នុងការកសាងកេរ្តិ៍ឈ្មោះ និងសូមជូនពរកូនៗជំនាន់ក្រោយ មានភាពជោគជ័យបន្តទៀត៕» 

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

យាយយ៉យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យាយយ៉យ