ភ្នំពេញ៖ កាលពីម្សិលមិញនេះ ជាថ្ងៃបុណ្យChristmas ដែលមនុស្សស្ទើរតែពេញពិភពលោក គេប្រារព្ធធ្វើពិធីអបអរសាទរ ព្រមទាំងទទួលបាននូវពាក្យជូនពរ យ៉ាងកក់ក្តៅពី សំណាក់ក្រុមគ្រួសារ មិត្តភក្តិ និង មនុស្សជាទីស្រលាញ់របស់ពួកគេ។

យ៉ាងណាមិញ កាលពីម្សិលមិញនេះ តារាកម្ពុជាយើងជាច្រើនដួង ក៏បានទទួលអំណោយជាទីស្រលាញ់ និងពាក្យជូនពរយ៉ាងកក់ក្តៅជាច្រើន ពីសំណាក់អ្នកគាំទ្រ និង ក្រុមគ្រួសារ របស់ពួកគេផងដែរ។

ដោយឡែកខុសពី នាយក្រូច បានបង្ហោះសារ ហាក់បីដូចជាតូចចិត្ត ដោយលោកមិនត្រឹមតែមិនបានទទួលបានការជូនពរ និងកាដូដ៏រីករាយ ពីមនុស្សជាទីស្រលាញ់នោះទេ ផ្ទុយទៅវិញបែរជាទទួលរងនូវពាក្យប្រមាថមើលងាយ ដ៏គួរឲ្យខកចិត្តថែមទៀតផង។ ក្នុងនោះ លោកបានសរសេររៀបរាប់ នៅលើគណនីហ្វេសប៊ុករបស់លោកថា៖

«ថ្ងៃបុណ្យណូអែលម្នាក់ៗគេសប្បាយរីករាយការទទួលពរជ័យ និងកាដូពីមិត្តភក្តិ និងមនុស្សជាទីស្រលាញ់ តែចំណែកខ្ញុំទទួលបានតែការប្រមាថមើលងាយនិងភាពក្ដុកក្ដួលអួលស្ទើរតែទ្រាំមិនបាន នេះហើយជីវិតស៊ូៗទ្រាំលុះដល់ថ្ងៃមាន»  ៕

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា កាលពីឆ្នាំ២០១៦កន្លងទៅនេះ តារាកំប្លែងប្រចាំប៉ុស្តិ៍ទូរទស្សន៍CTNម្នាក់ គឺនាយក្រូច បាននាំកូនស្រីទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ រយៈពេល២ថ្ងៃដោយខ្លួនគាត់ផ្ទាល់ នៅឯវិទ្យាល័យទីរួមខេត្តកំពង់ស្ពឺ ។

តារាកំប្លែងរូបនេះ បានបង្ហាញការអារម្មណ៍ព្រួយបារម្មណ៍ ព្រមជាមួយការផ្តល់កម្លាំងចិត្តចំពោះកូនស្រីយ៉ាងពេញទំហឹង ក្នុងថ្ងៃប្រឡងបាក់ឌុប។ គេក៏បានឃើញនាយក្រូច ជូនកូនមកទាំង២ថ្ងៃតែម្តង ហើយថែមទាំងឈរចាំកូននៅមុខសាលា ជាមួយនឹងឪពុកម្តាយដទៃទៀតផងដែរ

នេះសបញ្ជាក់បានថា ថ្វីបើនាយក្រូច មានការជាប់រវល់ការងារយ៉ាងណា ក៏នាយនៅតែឆ្លៀតពេល មកលើកទឹកចិត្តកូនស្រីដោយផ្ទាល់ ក្នុងថ្ងៃប្រឡងបាក់ឌុបនេះដែរ។ បន្ថែមពីនេះផងដែរ នាយក្រូចបានសរសេររៀបរាប់ តាមបណ្តាញសង្គមថា "ពេលឃើញកូនស្រី ដើរចូលប្រឡង រូបលោកចង់ស្រក់ទឹកភ្នែក ព្រោះសប្បាយចិត្តពេក។ ហើយសង្ឃឹមថា កូនស្រីនឹងទទួលបាននិទ្ទេសល្អ"៕

តោះស្តាប់សម្តីនាយក្រូច ពេលឈរចាំកូនស្រីចេញពីប្រឡងទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយក្រូច