ភ្នំពេញៈ បន្ទាប់ពីសមាគមទូរទស្សន៍កម្ពុជា បានជូន​ដំណឹង​ទៅ​គ្រប់​ស្ថានីយទូរទ្សន៍​​ មិន​អោយ​កញ្ញា ដេនី ក្វាន់ មាន​មុខ​ក្នុង​កម្មវិធី​ផ្សាយ ​​​ក្នុង​រយៈ​ពេល​៣​ទៅ​៥​ឆ្នាំ តារាសម្តែងស្រីនិយមលេងខ្លួនស៊ិចស៊ី បញ្ចេញសាច់មិនសំចៃ បានឆ្ងល់ថា តារាសម្តែងសិចស៊ីនៅស្រុកខ្មែរ ដូចជាមិនមែនមាន តែនាងម្នាក់នោះទេ ហេតុអ្វីបានជាបិទតែមួយចឹង?

ក្រោយពីមានការចេញបម្រាម ពីសមាគមទូរទស្សន៍កម្ពុជា កញ្ញា ដេននី ក្វាន់ បានឲ្យ​ Looking Today ដឹងថា "បើគាត់យល់ថា ជារឿងត្រឹមត្រូវ បិតខ្ញុំចុះ តែឆ្ងល់ថា តារាសម្តែងសិចស៊ីនៅស្រុកខ្មែរ ដូចជាមិនមែនមានតែនាងខ្ញុំ ម្នាក់នោះទេ ហេតុអ្វីបានជាបិទតែមួយចឹង? ហើយក៏គ្មានការសំណូមពរ ឲ្យបិទតារាផ្សេងៗដែរ ព្រោះជាសិទ្ធិរបស់គេ និងជាការស្រឡាញ់របស់គេ ខ្ញុំអត់ពាក់ព័ន្ធនឹងអ្នកសិចស៊ី ផ្សេងទៀត"។

តារាស្រីស៊ិចស៊ីបញ្ចេញសាច់មិនសំចៃភ្នែកប្រុស បានបន្ថែមថា "បើគិតថាបិទខ្ញុំ តែម្នាក់ក៏បិទទៅ ខ្ញុំមិនដែលគិតថា យកសិល្បៈជាខែលផង ​សិល្បៈគ្រាន់តែជាចំណែកមួយរបស់ខ្ញុំ ដែលស្រឡាញ់ចូលចិត្ត ចឹងមានតែងាកមកពង្រឹកការងារ មុខជំនួញខ្ញុំវិញ ព្រោះកំពុងតែដំណើរការទៅមុខ យ៉ាងរលូន"។

គួររំលឹកថា កាលពី​ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៦ សមាគម​ទូរទស្សន៍​កម្ពុជា បាន​ដាក់​ចេញ​បម្រាម​​ តាម​ស្ថានីយទូរទស្សន៍​ លែង​ទទួល​ កញ្ញា ដេននី ក្វាន់ឡើងឆាក។

លោក​ម៉ៅ អា​យុទ្ធ ប្រធាន​សមាគម​ទូរទស្សន៍​កម្ពុជា ​បាន​ក្រើនរំឭក​នៅ​ក្នុង​អង្គប្រជុំ​ ដល់​បណ្តា​ស្ថានីយទូរទស្សន៍​ទាំងអស់ ​ពិនិត្យ​មើល​ឱ្យ​បាន​ត្រឹមត្រូវ ចំពោះ​សិល្បករ សិល្ប​ការិនី ម្នាក់​ៗ ដែល​មុន​នឹង​ឡើង​ច្រៀង ថា​តើ​មាន​ភាព​សិច​ស៊ី​ដែរ ឬទេ។

ជាក់ស្តែង​ករណី​ថ្មី​កន្លង​មក​ របស់ ​នាង​ដេ​នី ក្វា​ន់ មាន​ផល​ប៉ះពាល់​ក្នុង​សង្គម​ជាតិ និង​ប្រពៃណី​ខ្មែរ​ទាំងមូល។ ដូច្នេះ​ហើយ​លោក ​ម៉ៅ អា​យុទ្ធ ស្នើ​ឱ្យ​គ្រប់​ស្ថានីយទូរទស្សន៍​ទាំងអស់​ ឈប់​ទទួលយក ​ដេ​នី ក្វា​ន់ ចូលរួម​កម្មវិធី​របស់​ខ្លួន។ បម្រាម​ចំពោះ​ដេ​នី ក្វា​ន់ ត្រូវ​បាន​ផ្សព្វផ្សាយ​ ទៅ​ដល់​គ្រប់​បណ្តា​ទូរទស្សន៍​នានា។ សមាគម​ទូរទស្សន៍​កម្ពុជា​ចេញ​បម្រាម បន្ទាប់​ពី​នាង​ដេ​នី ក្វា​ន់ មាន​អំនួត​បង្ហាញ​រាង​កាយ​សិច​ស៊ី​ ស្ទើរ​អាក្រាត​របស់​ខ្លួន ​ម្តង​ហើយ​ម្តងទៀត។

តាម​រយៈ​ភាព​សិច​ស៊ី​មួយ​ដែល​មាន​ប្រតិកម្ម​ខ្លាំង​ពី​មហាជន​ នា​ពេល​កន្លង​មក នាង​ដេ​នី ក្វា​ន់ ត្រូវ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ​កោះហៅ​ទៅ​អប់រំ​ណែនាំ។ ចំពោះការបង្ហាញរូបបែបនេះបើតាម​ព័ត៌មាន​​ ពី​មន្ត្រី​មួយ​រូប​ នៃ​ក្រសួងវប្បធម៌ ដេនី ក្វាន់ ធ្លាប់​ទទួល​ការ​ព្រមាន​ម្ដង ​រួច​មក​ហើយ ​កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ បន្ទាប់​ពី​នាង​បាន​បញ្ចេញ​រូបភាព​សិល្បៈសិចស៊ី​ បន្ត​បន្ទាប់​។

ត​ពី​នោះ​មក គេ​ឃើញនាង ស្ងប់ស្ងាត់​សកម្មភាព​សិចស៊ី​របស់​នាង ដោយ​ងាក​ទៅ​ធ្វើ​ការងារ ​សប្បុរសធម៌​មួយ​ចំនួន​វិញ។ តែការ​បំពាន​ចុង​ក្រោយ​នេះ ក្រសួង​បាន​ជូន​ដំណឹង ទៅ​គ្រប់​ស្ថានីយទូរទ្សន៍​​ មិន​អោយ​កញ្ញា ដេនី ក្វាន់ មាន​វត្តមាន​ក្នុង​កម្មវិធី​ផ្សាយ​​ លើ​កញ្ចក់​ទូរទស្សន៍​ក្នុង​រយៈ​ពេល​៣​ទៅ​៥​ឆ្នាំ។

សូមជម្រាបថា កញ្ញា ដេននីក្វាន់ តារាសម្តែងស្រី និយមលេងខ្លួនស៊ិចស៊ី ​និងធ្លាប់បានក្រសួងវប្បធម៌ ហៅទៅណែនាំរួចមកហើយនោះ បានបង្ហាញរូបរាងកាយស៊ិចស៊ី ធ្វើឲ្យបុរសៗ លេបទឹកមាត់មិនស្ទើរ ហើយពោលថា «កុំស្រលាញ់រូបរាងកាយរបស់ខ្ញុំ ព្រោះវានឹងស្វិតជ្រីវជ្រួញ នៅថ្ងៃណាមួយមិនខាន មានតែចិត្តរបស់ខ្ញុំទេ ដែលស្ថិតនៅជាមួយខ្ញុំ ជារៀងរហូត!»។

គ្រាន់តែឃើញភ្លាម មានមិត្តជាច្រើននាក់ មានការពេញចិត្ត ពេញថ្លើម យ៉ាងខ្លាំង ចំពោះបង្ហាញរបស់នាង។ ដោយឡែកភាគច្រើនប្រិយមិត្ត ធ្លាប់តែគិតថា តារាស្រី កញ្ញា ដេននី ក្វាន់ ស៊ិចស៊ីខ្លាំង លើការបញ្ចេញសាច់ដើមទ្រូងរបស់នាង ​ប៉ុន្តែងាកមកមើល បងស្រីបង្កើតរបស់នាងវិញម្តង លេងខ្លួនស៊ីអារម្មណ៍ ជាងនាងទៅទៀត។

កាលពីយប់មិញនេះដែរ បងស្រីកញ្ញា ដេននីក្វាន់ ឈ្មោះ ចោម ច័ន្ទ បានបង្ហាញរូបថត ស្រើបស្រាលជាច្រើនសន្លឹក នៅលើគ្រែគេង ជាមួយនឹង ក្បាច់សំយ៉េះឡេវអាវ ស្ទើរតែឃើញចំណុចសំខាន់ អស់ទៅហើយ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់