ភ្នំពេញៈ តារាកំប្លែងស្រីវ័យក្មេង ដែលកំពុងតែមាន ឈ្មោះបោះសំឡេង ក្នុងក្រុមកំប្លែង នាយពែកមី ដែលទស្សនិកជន ស្គាល់ច្បាស់ថាជា កូនស្រីរបស់ លោកតា វិចទ័រ គឺកញ្ញា វ៉ាន់ នីឡា នៅពេលថ្មីៗនេះបានរំលេចសារខូចចិត្ត និងមានវិប្បដិសារី ក្រោយពីនាងបានប្រើអាកប្បកិរិយា មិនសមរម្យដាក់អ្នកម្តាយរហូត ដល់អ្នកម្តាយនាង សម្រក់ទឹកភ្នែក ព្រោះតែសម្តីមិនសមរម្យរបស់នាង ប្រើទៅលើម្តាយ ។

សារដែលនាងបង្ហោះ នៅលើបណ្តាញសង្គម បានសរសេរយ៉ាងវែងអន្លាយថា «យប់នេះគាត់ខឹង ខ្ញុំបំផុតដល់ថ្នាក់យំ ដោយសារតែគាត់ចង់ណែនាំ ឱ្យយើងក្លាយ ទៅជាមនុស្សល្អ នឹងទៅណាមកណា គេចូលចិត្តអាណិតស្រឡាញ់....!!! ខ្ញុំដឹងថាគ្មានម្ដាយណា ដែលចង់ឱ្យកូនអាក្រក់នោះទេ ខ្ញុំយល់ទាំងអស់អ្វី ដែលនិយាយនឹង ប្រៀនប្រដៅដល់ខ្ញុំ ខ្ញុំតែងតែធ្វើតាមអ្វី ដែលគាត់ប្រាប់ ខ្ញុំចាំទាំងរាល់ពាក្យសំដី ដែលគាត់តែងតែ និយាយប៉ុន្តែយប់នេះ ជាយប់មួយ ដែលខ្ញុំខូចចិត្តនិងមិនសប្បាយចិត្ត..! ព្រោះអ្វីដែលគាត់និយាយប្រាប់ខ្ញុំ ខ្ញុំបែរជាតមាត់ដាក់គាត់ សទោសសម្រាប់យប់នេះ សុំទោសដែលខ្ញុំនិយាយពាក្យមិនសមរម្យ ទៅលើម៉ាក់ យប់នេះមានវិប្បដិសារីធំបំផុត ដែលបាននិយាយពាក្យអាក្រក់ ទៅលើមនុស្សស្រីម្នាក់ ដែលខំចិញ្ចឹមបីបាច់ខ្ញុំតាំងពីតូចរហូតមកដល់ខ្ញុំធំ»។

នៅក្នុងនោះដែលកញ្ញា នីឡា បានសរសេររៀបរាប់ពីទំហំចិត្ត ដែលចង់សុំទោសទៅលើអ្នកមានគុណរបស់នាង តាមបណ្តាញសង្គមថា «ថវីត្បិតតែខ្ញុំមិនហ៊ាននិយាយ ពាក្យសុំទោសនៅមុខគាត់តែខ្ញុំសង្ឃឹមថា អ្វីដែលខ្ញុំសរសេរនេះនឹងគាត់មើលឃើញ ខញុំស្រឡាញ់គាត់ទាំងពីរខ្លាំងជាងអ្វីៗទាំងអស់ តែខ្ញុំមិនហ៊ាននិយាយនូវពាក្យទាំងអស់នេះ...ពេលខ្លះគិតថាខ្លួនឯង ដូចឆ្កួតអៀនម្ដាយឪពុកខ្លួនឯង តែពេលនេះខ្ញុំចង់ប្រាប់គាត់ថាខ្ញុំស្រឡាញ់គាត់ខ្លាំង និងសុំទោសរាល់ពេលដែលខ្ញុំធ្វើខុស ទៅលើគាត់សង្ឃឹមថាពួកគាត់និងមិនខឹងខ្ញុំ» ៕

ប្រភព៖ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

វ៉ាន់ នីឡា