ភ្នំពេញ៖ គឺជារឿងមួយដែលនឹកស្មានមិនដល់ថា ម្ចាស់ជ័យលាភីនៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ទាំងពីររដូវកាល ពួកគេសុទ្ធតែពាក់ចិញ្ចៀនត្បូងពណ៌ខ្មៅដូចគ្នា ពេលឡើងប្រឡងក្នុងការច្រៀងវគ្គផ្តាច់ព្រ័ត្រ។

កាលពីយប់មិញនេះ ក្រោយបេក្ខនារី ឈិន ម៉ានិច្ច មកពីទឹកដីសម្បូរដើមត្នោតខេត្តកំពង់ស្ពឺ ក្លាយទៅជាម្ចាស់ពានរង្វាន់ Cambodian Idol រដូវកាលទី២ គេសង្កេតឃើញថា នៅពេលនាងឡើងមកប្រឡងក្នុងវគ្គផ្តាច់ព្រ័ត្រ នៅលើម្រាមដៃនាងមានបំពាក់ចិញ្ចៀនត្បូងពណ៌ខ្មៅមួយវង់ធំ។

ជាពិសេស ចិញ្ចៀនបែបនេះ ក៏ត្រូវធ្លាប់បានគេសង្កេតឃើញថា កាលលោក នី រតនា ម្ចាស់ពាន Cambodian Idol រដូវកាលទី១ កាលពីឆ្នាំ២០១៥កន្លងទៅ ក៏បានពាក់ចិញ្ចៀនត្បូងខ្មៅមួយវង់នេះជាប់នៅលើដៃដូចគ្នាដែរ នៅក្នុងថ្ងៃប្រឡងវគ្គផ្តាច់ព្រ័ត្រ ហើយជាលទ្ធផល គឺកម្លោះមកពីខេត្តកំពង់ធំរូបនេះ ក៏បានទទួលជ័យលាភីពិតប្រាកដមែន ក្រោមការអបអរសាទរយ៉ាងច្រើនកុះករពីសំណាក់ទស្សនិកជន។

តើចិញ្ចៀនមួយវង់នោះជា របស់ស័ក្តិសិទ្ធិជួយឱ្យពួកគេ ទាំងពីរទទួលបានពានរង្វាន់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol ឬយ៉ាងណា? ឬក៏វាជាវត្ថុការពារកុំឱ្យពួកគេភិតភ័យពេលឡើងច្រៀង?

នេះគឺរឿងចៃដន្យទេ? ដែលការពាក់ចិញ្ចៀនត្បូងខ្មៅមួយវង់នោះ គឺជាស្ទាយរបស់ពួកគេទាំង២? ឬក៏មានអាថ៌កំបាំងអ្វីបង្កប់នៅខាងក្រោយរឿងនេះ?

ចម្លើយពិតជាអ្វី មិនទាន់មាននរណាម្នាក់អាចឆ្លើយបាននៅឡើយនោះទេ៕

ចុះប្រិយមិត្តទាំងអស់គ្នាវិញគិតយ៉ាងណាដែរចំពោះរឿងនេះ? 

បេក្ខនារី ឈិន ម៉ានិច្ច
លោក នី រតនា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈិន ម៉ានិច្ច