ក្រុមហ៊ុនសាមសុង មានកិត្តិយសបានទទួលពានរង្វាន់ President’s Design Award (PDA) សម្រាប់ការរចនាម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash នៅឯកម្មវិធីប្រគល់ពានរង្វាន់ ដែលបានរៀបចំទ្បើងកាលពីថ្ងៃទី9 ខែធ្នូ ក្នុងប្រទេសសិង្ហបុរី។ សាមសុង ទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ ដោយផ្អែកលើការរចនាដ៏ល្អឥតខ្ចោះ និងការច្នៃប្រឌិតដ៏ប៉ិនប្រសព្វ។

លក្ខណៈពិសេស នៃម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ដែលសាកសមនិងទទួលបានកេរ្តិ៍ឈ្មោះ គឺជាម៉ាស៊ីនបោកសម្លៀកបំពាក់តំបូងគេបំផុតក្នុងពិភពលោក ដែលបំពាក់ទៅដោយទ្វារបន្ថែមខាងមុខ។ វាធ្វើឲ្យអ្នកប្រើប្រាស់ងាយស្រួលបន្ថែមសម្លៀកបំពាក់ផ្សេងៗទៀត អំទ្បុងពេលដំណើរការបោកសម្លៀកបំពាក់ដោយមិនចាំបាច់ បើកទ្វារម៉ាស៊ីនបោកឡើយ។ យោងតាមរបាយការណ៍ទទួលស្គាល់របស់គណៈកម្មការវិនិច្ឆ័យបានឲ្យដឹងថា ការច្នៃប្រឌិតគឺជាលទ្ឋផលនៃការស្វែងយល់ពីទស្សនៈវិស័យដ៏ជ្រាលជ្រៅរបស់អ្នកប្រើប្រាស់ ព្រមទាំងការរចនាឡើងសំរាប់ការតម្លើងនិងការផលិតនូវផលិតផលប្រកបដោយគុណភាពនិងមានភាពងាយស្រួលប្រើប្រាស់ ។

លោកស្រី Irene Ng អនុប្រធានផ្នែកទីផ្សារ នៃក្រុមហ៊ុន សាមសុងអេឡិចត្រូនិក ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី បានមានប្រសាសន៍ថា៖ «នេះជាសក្ខីកម្មដ៏ល្អមួយសម្រាប់ក្រុមការងារច្នៃប្រឌិតរបស់យើង ដោយសារវាបង្ហាញពីសារប្រយោជន៍នៃការរចនាដ៏ឈ្លៀសវៃ និងរបៀបដែលទស្សនៈវិស័យរបស់អ្នកប្រើប្រាស់អាចនាំទៅរកការច្នៃប្រឌិត មានការវិវឌ្ឍន៍ដើម្បីធ្វើអោយជីវិតរបស់អ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួល។ ឥឡូវនេះពួកគេអាចធ្វើការងារផ្ទះប្រចាំថ្ងៃរបស់ពួកគេយ៉ាងមានប្រសិទ្ធិភាព និង មានពេលវេលាច្រើនបន្ថែមទៀត ជាមួយនឹងមនុស្សជាទីស្រឡាញ់។ យើងនឹងបន្តការខិតខំប្រឹងប្រែង ស្វែងយល់អំពីអ្នកប្រើប្រាស់របស់យើង និងផលិតនូវផលិតផល ដែលលើកកម្ពស់ជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេអោយកាន់តែមានភាពល្អប្រសើរទ្បើង» ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]