កូរ៉េខាងត្បូង៖ កញ្ញា Taeyeon ដែលគេស្គាល់ថា ជាមេក្រុមចម្រៀងនារីប្រចាំប្រទេស Girls Generation ដែលកញ្ញា មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាត និងសម្លេងយ៉ាងពិរោះរណ្តំចិត្តតែប៉ុណ្ណោះទេ ប៉ុន្តែនាងថែមទាំងចិត្តល្អគួរឲ្យកោតសរសើរថែមទៀតផង។

ខណៈថ្ងៃឈប់សម្រាក Taeyeon នាងបានចំណាយពេល៥ថ្ងៃ ដោយចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី២៥ នៅឯហាងកាហ្វេ SUM Café ដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលSM Communication ដោយកញ្ញាបានស្ម័គ្រចិត្តធ្វើជាអ្នកដុតនំ នៅក្នុងព្រឹត្តិការណ៌សប្បុរសនោះ ព្រមទាំងបានផ្តល់ឱកាសឲ្យអ្នកគាំទ្រទាំងឡាយរបស់នាង បានភ្លក់នូវរសជាតិ នំដុត ស្នាដៃផ្ទាល់របស់ Idol នៅក្នុងដួងចិត្តរបស់ពួកគេថែមទៀតផង។

បន្ថែមពីនេះ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នា ទៅឈរតម្រង់ជួរតាំងពីម៉ោង៦ព្រឹក ដើម្បីរង់ចាំ ទិញនំដែល Taeyeon ធ្វើដោយផ្ទាល់ដៃទៀតផង។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺក្នុងម្នាក់ អាចទិញនំ បានតែម្តងតែប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ ក្នុងប្រភេទនៃនំនីមួយៗ មិនមានដាក់តម្លៃនោះទេ អតិថិជនអាចកំណត់តម្លៃដោយខ្លួនឯង ពោលគឺឲ្យតាមសន្ធា ព្រោះព្រឹត្តិការណ៌នេះ គឺជាព្រឹត្តិការណ៌ លក់នំបែបសប្បុរសធម៌ អថិជនអាចបរិច្ចាគថវិកា ទៅលើនំដុតមួយ តាមអ្វីដែលអតិថិជនពេញចិត្តផងដែរ ៕

ដោយខាងក្រោមនោះ គឺជាវីដេអូនិងរូបភាព ដែលអ្នកគាំទ្រថត សកម្មភាពពេលដែល Taeyeon ពេលកំពុងធ្វើនំ ៖    

ប្រភព៖ Koreaboo

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ករណីមួយផ្សេងទៀត ក្រឡេកមកការងារសប្បុរសធម៌របស់តារាកម្ពុជាយើងវិញម្តង ដោយកាលពីលើកមុន  កញ្ញា ថន លក្ខិណា រួមជាមួយក្រុមកំប្លែងនាយពាក់មី និងក្រុមការងារទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ CTN, MYTV, និង CNC ក៏បានរួមគ្នា ធ្វើយុទ្ធនាការចុះទៅប្រមូលថវិកាសប្បុរសជន ពីបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្នុងទឹកដីខេត្តបាត់ដំបង ដើម្បីធ្វើជាមូលនិធិជួយទៅដល់កុមារក្រីក្រទាំងអស់ ដែលកំពុងតែសម្រាកព្យាបាលជម្ងឺនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផា។

គួររំលឹកផងដែរថា នេះមិនមែនជាលើកទី១ទេ ដែលក្រុមកំប្លែងនាយពាក់មី និងក្រុមការងារទាំងអស់របស់ស្ថានីយ៍ទូរទស្សន៍ CTN, MYTV, និង CNC បានរួមគ្នាដើររៃអង្គាសប្រាក់ពីមហាជននៅក្នុងប្រទេស ដើម្បីជួយទៅដល់មន្ទីពេទ្យគន្ធបុប្ផា។ ដោយ នាលើកនេះផងដែរ គេសង្កេតឃើញមានវត្តមាន កញ្ញា ថន លកិ្ខណា លោកតា វ៉ិចទ័រ នាយពាក់មី នាយប៊ីអាយជី និងនាយក្រូចជាដើម៕

ខាងក្រោមនេះគឺជាសកម្មភាពរៃអង្គាសប្រាក់ពីប្រជាពលរដ្ឋនៅខេត្តបាត់ដំបង៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]