រាជធានីភ្នំពេញ ៖ ​ស្រីស្រស់​ស្អាត​​ម្នាក់​​​បាន​បោះ​ពួយ​​រថយន្ត​មួយ​គ្រឿង​​ម៉ាក​ហុងដា ពណ៌​ខ្មៅ ​ស៊េរី​ចាស់​ ទៅ​បុក​របាំង​​ចែក​ផ្លូវ​​បាក់​អស់​៣​កង់ ឯ​​រថយន្ត​​​ក្រឡាប់​​ផ្ងារ​ជើង​កាល​ពី​វេលា​ម៉ោង​១០​និង​៥​០​នាទី​​​​យប់​ ថ្ងៃទី​​២៨ កុម្ភៈ ​២០១២ ​​​នៅ​មុខ​មណ្ឌល​សុខ​ភាព​ទឹកថ្លា​តាម​បណ្តោយ​​ផ្លូវ​​សហ​ព័ន្ធ​​រុស្សុី ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ។

យោង​តាម​​ព័ត៌​មាន​នៅ​​កន្លែង​​កើតហតុ​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​​មាន​រថយន្ត​​​២​​គ្រឿង​បាន​បើក​​ប្រដេញ​គ្នា​​ពី​លិច​ទៅ​ កើត ខណៈ​មក​​ដល់​កន្លែង​កើតហេតុ​​​ស្រាប់តែ​មាន​រថយន្ត​ហុងដា​ ពណ៌ខ្មៅ ​​​​​ដែល​បើក​បរ​ដោយ​ស្រី​ស្អាត​​សាច់​ស​ខ្ចី​ព្យា​យាម​​បើ​វ៉ា​រថយន្ត​​ដែល ​កំពុង​ប្រដេញ​​គ្នា​នេះ​ ក៏ជ្រុល​ចង្កូត​ទៅ​បុក​​របាំ​ង​ចែក​ផ្លូវ​ បណ្តាល​​ឱ្យ​បាក់​​៣​កង់​ ឯ​រថយន្ត​​​​ហោះ​​ក្រឡាប់​​២​ទៅ ៣​ត្រឡ​ប់​​ផ្ងារ​ជើង​ឡើង​លើ​តែ​ម្តង ។

ក្រោយ​កើតហេតុ​គេ​​ឃើញ​​អ្នក​បើក​បរ​​រថយន្ត​ដែល​​ជា​ ស្រី​ស្អាត​​បាន​​ចេញ​ពី​រ​ថយន្ត​​ តែ​មិន​មាន​រង​របួស​ទេ ។ ​រថយន្ត​បង្ក​​ និង​ស្រី​ស្អាត​​ត្រូវ​ប៉ូលិស​​​​​​​​​​​​​​​​​​​​​​​​​ចរាចរ​ក្រុង​យក​ ទៅរក្សា​ទុក​នៅ​ស្នង​ការ​​ដ្ឋាន​រាជ​ធានីភ្នំពេញ ៕

ដោយ​ ៖ ប្រុសកោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]