ភ្នំពេញ៖ ចាប់តាំងពី អ្នកនាង គង់ ចាន់ស្រីមុំ និង លោក គឹម សីហា បានចាប់ដៃគ្នាសាងជីវិតប្តីប្រពន្ធជាមួយគ្នារួចមក គេសង្កេតឃើញថា ពួកគេស្រលាញ់គ្នាខ្លាំងណាស់ ពីមួយថ្ងៃទៅមួយថ្ងៃ មិនចាញ់ពេលពួកគេនៅជាសង្សារនឹងគ្នាប៉ុន្មាននោះទេ។ មិនតែប៉ុណ្ណោះ លោក គឹម សីហា គឺកាន់តែមើលថែ ភរិយាបានយ៉ាងល្អឥតខ្ចោះ មិនថាក្នុងពេលណាក៏ដោយ។

ដោយសារតែឃើញទង្វើ និងការយកចិត្តទុកដាក់ របស់ លោក គឹម សីហានេះហើយ បានធ្វើឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទម្លាយនូវ គុណសម្បត្តិជាច្រើន ដែលស្វាមីបានធ្វើចំពោះនាង។

ក្នុងនោះ តារាស្រីរូបនេះ បានសរសេរថា "ឆ្លងបុណ្យ ណូអែល ជាមួយលោកប្តីដ៏ cute របស់អូន ជិតដល់ឆ្លងឆ្នាំថ្មីទៀតហើយ ពេលវេលាក៏ចេះតែទៅមុខ តែស្នេហាយើងទាំងពីរមិនទៅណាទេចា។ អរគុណប្តីសំលាញ់ ដែលតែងតែផ្តល់ក្តីស្រលាញ់ដ៏កក់ក្តៅមកអូន ដែលខ្លួនឯងមិនដែលចេះចង់បានអ្វីទាំងអស់។ -រាល់ថ្ងៃគាត់ដើរតួនាទីជា៖

-ប្តីល្អផង

-Camera man ផង

-គ្រូពេទ្យផង

-បងប្រុសដ៏ល្អ

-មិត្តភក្តិផង

-ដៃគូរកស៊ី

និយាយទៅគ្រប់មុខម៉ង សរុបសេក្តីទៅចង់ប្រាប់បងថា ស្រលាញ់ខ្លាំងណាស់"

មិនគួរឲ្យជឿថា លោក គឹម សីហា ល្អដាក់អ្នកនាង គង់ ចាន់ស្រីមុំ ដល់ម្លឹងសោះ ដែលគ្រប់ពេលវេលា គ្រប់ទីកន្លែង រូបលោក បានដើរជាតួនាទី ជាស្វាមីល្អបំផុត មិនឲ្យ អ្នកនាង គង់ ចាន់ស្រីមុំ ទាស់ចិត្តម្តងណានោះទេ៕ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់កាលពីមុនរបស់នាង។

តារាស្រីដ៏ល្បីល្បាញ និងជាថៅកែវ័យក្មេង អ្នកនាងគង់ ចាន់ស្រីមុំ ត្រូវបានអ្នកគាំទ្រ ស្ងើចសរសើរ ពី រូបសម្រស់ដ៏ស្រស់ស្អាត និងសមត្ថភាពរបស់នាង ដែល វ័យមិនទាន់៣០ឆ្នាំផង រូបនាង អាចកាន់កាប់ នូវជំនួញធំៗបានយ៉ាងល្អ។

មិនតែប៉ុណ្ណោះ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហាញសម្រស់របស់ខ្លួន កាលពីនៅក្មេង ដែលទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈថ្មីថ្មោង។

បើប្រៀបធៀបសម្រស់ របស់តារាស្រីរូបនេះ កាលពីមុន និងបច្ចុប្បន្ន គឺពិតជាខុសគ្នាខ្លាំងណាស់ តែមិនមែនមានន័យថា សព្វថ្ងៃនេះ រូបនាងបានធ្លាក់ចុះអន់ថយសម្រស់នោះទេ គឺចង់សំដៅថា កាលពីមុន រូបនាង លេងខ្លួនជាយុវវ័យ លេងពណ៌សក់ស្រស់ឆើតឆាយ ជាមួយនឹងការស្លៀកពាក់ស៊ិចស៊ី តាមបែបយុវវ័យ តែសម្រាប់បច្ចុប្បន្ននេះវិញ ទោះបីជារូបនាង មិនលេងខ្លួន ដូចកាលពីមុន តែនាង នៅតែស្រស់ស្អាត តាមរបៀបមនុស្សវ័យកណ្តាល ជាមួយនឹងការតែងខ្លួន បែបហាយសូ និងស៊ីវីល័យ៕

តោះចង់ដឹងថា រូបថតរបស់នាងកាលពីមុន ពិតជាគួរឲ្យស្រលាញ់ដែរឬអត់ តោះមើលទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ