ភ្នំពេញ៖ បទថ្មីរបស់កញ្ញា មាស សុខសោភា ដែលមានចំណងជើងថា «ម្នាក់ឯងមិនស្លាប់ទេ» បានចេញជា Full Mv ជាផ្លូវការហើយ ក្រោយការទន្ទឹងរង់ចាំពីសំណាក់អ្នកគាំទ្របទថ្មីនេះជាច្រើននាក់ កាលពីកំឡុងខែតុលាកន្លងទៅនេះ។

ជាមួយនឹងរឿងរ៉ាវស្នេហាជូរចត់ បទចម្រៀងមួយបទនេះពិតជាបានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ អំពីមនោសញ្ចេតនាស្នេហារបស់មនុស្សពីរនាក់ ដែលមិនអាចទ្រាំរស់នៅរួមគ្នាបាន ហើយនៅទីបំផុតមានតែជ្រើសផ្លូវបំបែកតែប៉ុណ្ណោះ។

បច្ចុប្បន្នតារាចម្រៀងស្រី មាស សុខសោភា កំពុងមានកេរ្តិ៍ឈ្មោះបោះសម្លេងយ៉ាងខ្លាំង ក្នុងពិភពសិល្បៈចម្រៀង ដោយទទួលបាននូវភាពជោគជ័យយ៉ាងត្រចះត្រចង់ ជាពិសេស គឺបទចម្រៀងមនោសញ្ចេតនាស្នេហាយុវវ័យ។

គួររំលឹកឱ្យដឹងផងដែរថា បន្ទាប់ពី Teaser បទនេះ បានចេញភ្លាម មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ ត្រឹមតែរយៈពេលមិនដល់២៤ម៉ោងប៉ុណ្ណោះ បទចម្រៀង «ម្នាក់ឯងមិនស្លាប់ទេ» គឺមានចំនួនអ្នកចុចចូលមើលទស្សនាដល់ទៅខ្ទង់រាប់ម៉ឺនដងឯណោះ និងឈានទៅដល់ចំនួនជា១លានដងទៀតផង។

ចាំមើលក្រោយការចេញ Full Mv ជាផ្លូវការហើយ តើបទនេះ អាចទទួលបានការចាប់អារម្មណ៍ និងពេញចិត្តយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដូចកាលពីពេលចេញ Teaser ដែរឬទេ? 

តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា