ភ្នំពេញ៖ ក្រោយមានសារព័ត៌មាននៅក្នុងស្រុកមួយបានចុះផ្សាយអំពី អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបំភ្លឺជុំវិញ ករណីសំណុំរឿងព្រហ្មទណ្ឌរបស់តារាចម្រៀងស្រី កញ្ញា វ៉ាន់នីឡា ដែលត្រូវបានលោក សុខ ជំនោរ ត្រូវជាបងប្រុសរបស់តារាចម្រៀងស្រីរូបនេះលើកឡើងខុសពីការពិត ពេលនេះលោកសុខ ជំនោរ ផ្ទាល់ក៏បានចេញមុខមកស្នើរសុំឱ្យ អ្នកនាំពាក្យសាលាដំបូងលោក  លី សុផាណា ធ្វើសន្និសីទកាសែត ដោយ Live វីដេអូផ្ទាល់តាមហ្វេសប៊ុកផង មុនដំណាច់ឆ្នាំ២០១៦នេះ លើករណីពាក្យបណ្តឹងរបស់ ប្អូនស្រីខ្លួនដែលបានប្តឹងលោកគុយ សិទ្ធិសក្តិ ជាអតីតសង្សារ ។

លោក សុខ ជំនោរ បានប្រកាសជាសាធារណៈ តាមរយៈគណនីហ្វេសប៊ុកផ្ទាល់របស់លោក និងប្រកាសលេខទូរស័ព្ទទំនាក់ទំនងផ្ទាល់ខ្លួនផង យ៉ាងដូច្នេះថា៖ «ខ្ញុំសុខ ជំនោរ ស្នើរសុំអ្នកនាំពាក្យសាលាដំបូង ដើម្បីធ្វើសន្និសិទ្ធិកាសែត ដោយLiveវីដេអូ តាមហ្វេសប៊ុក មុនដំណាច់ឆ្នាំសកល។ សូមអរគុណ បង លី សុផាណា យើងគួរជួបគ្នា Live Facebook ជូនប្រជាពលរដ្ឋខ្មែរ ដែរល្ងិតល្ងង់ពីច្បាប់ស្រុកមួយនេះ។ ខ្ញុំសុំលេខបង សូមបង Comment លេខបងជាសាធារណៈលេខខ្ញុំ 077 85 2000»

គួរបញ្ជាក់ថា កន្លងមកលោក សុខ ជំនោរ ធ្លាប់បានលើកឡើងម្តងជាពីរដងរួចមកហើយ ចំពោះរឿងនេះ ដោយលោកក៏បានធ្លាប់ប្រើពាក្យសម្តីធ្ងន់ៗដាក់តុលាការផងដែរ ក្រោយរឿងក្តីរបស់វ៉ាន់នីឡា នៅតែបន្តអូសបន្លាយមិនទាន់មានការដោះស្រាយជាក់លាក់ជាផ្លូវការណាមួយ។

រង់ចាំមើលថា តើពាក្យបណ្តឹងរបស់កញ្ញាវ៉ាន់នីឡា ដែលបានប្តឹងទៅកាន់លោក គុយ សិទ្ធិសក្តិ ពីបទ «ប្រើអំពើហិង្សាដោយចេតនា និងបង្ហោះចែកចាយរូបភាពអាក្រាតជាសាធារណៈ» នឹងមានការដោះស្រាយយ៉ាងណាខ្លះ? បន្ទាប់ពីខាងភាគីលោក គុយ សិទ្ធិសក្តិ បានគេចវេះមិនចូលខ្លួនបំភ្លឺទៅតាមការកោះ ហៅរបស់តុលាការអស់៦ លើកកន្លងមកហើយ៕ 

លោក គុយ សទ្ធិសក្តិ
កញ្ញាវ៉ាន់នីឡា
លោក សុខ ជំនោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]