ភ្នំពេញ៖ កញ្ញា ស៊ន សៀវម៉ី ដែលជាអត្តពលិកឆ្នើមម្នាក់នៃកីឡាតេក្វាន់ដូ ហើយក៏ធ្លាប់ទទួលមេដាយមាសជូនជាតិកម្ពុជាផងដែរនោះ ស្រាប់តែថ្មីៗនេះមានព័ត៌មានមួយចំនួន បានចុះផ្សាយជាសំនួរថាតើកញ្ញាស៊ន សៀវម៉ីនិងលោកងួន ចាន់ដេវីតដែលជាតារាចំរៀងល្បីឈ្មោះមួយរូបក្នុង ផលិតកម្មរស្មីហង្សមាសពិតជាកំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នារឺយ៉ាងណា? បន្ទាប់ពីមានព័ត៌មាននេះបានលេចឡើងក្នុងបណ្តាញសង្គមហេ្វសប៊ុករួចមក បានធ្វើអោយអ្នកគាំទ្រ ជាច្រើនមានការភ្ញាក់ផ្អើលនឹងព័ត៌មានមួយនេះ។

ចំនែកឯកញ្ញាស៊ន សៀវម៉ី ដែលជាម្ចាស់សាម៉ីខ្លួន ក៏មានការភ្ញាក់ផ្អើលនឹងព័ត៌មានមួយនេះ ដូចជាអ្នកគាំទ្រដែរ ហើយថែមទាំងបានសំដែងការមិនសប្បាយចិត្តចំពោះព័ត៌មានដែលមិនច្បាស់លាស់មួយនេះដែរ។ នៅក្នុងនោះដែរ កញ្ញាស៊ន សៀវម៉ី ក៏បានសុំទៅអ្នកសារព័ត៌មានបើមិនដឹងរឿងច្បាស់ កុំចេះតែចុះផ្សាយ និងកុំដោយប្រយោជន៍ផ្ទាល់ខ្លួនជាន់គេឡើងមិនគិតគេ។ 

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅនេះ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បាននាំមេដាយកិត្តិយសមកបំពាក់ជូន អត្តពលិកតៃខ្វាន់ដូ គឺកីឡាការិនី ស៊ន សៀវមីុ ដើម្បីជាការលើកទឹកចិត្តដល់កីឡាការិនីរូបនេះ ក្នុងការខិតខំប្រឹងប្រែងព្យាយាម រហូតទទួលបានសិទ្ធិឡើងទៅប្រកួតក្នុងព្រឹត្តការណ៍អូឡាំពិកឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីលកន្លងទៅ។

ក្នុងកម្មវិធីបំពាក់មេដាយកិត្តិយសនេះ ឯកឧត្តមបណ្ឌិត ហង្ស ជួនណារ៉ុន បានក្រើនរំលឹកដល់កីឡាការិនីរូបនេះថា «ត្រូវបន្តខំហ្វឹកហាត់បន្ថែមទៀត ដើម្បីទៅចូលរួមការប្រកួតអន្តរជាតិផ្សេងៗទៀត ក្រៅពីការប្រកួតកីឡាអូឡាំពិកនៅឆ្នាំ២០២០ ខាងមុខនេះ» ។

ដោយឡែក ចំពោះកីឡាការិនី ស៊ន សៀវមីុ វិញក៏ប្តេជ្ញា និងតាំងចិត្តផងដែរថានឹងខិតខំហ្វឹកហាត់ ដើម្បីទទួលមេដាយមកជូនជាតិ និងមាតុភូមិ។ ហើយឆ្នាំ២០១៧ ខាងមុខនេះដែរ កីឡាការិនីរូបនេះ បានដាក់គោលដៅ២ គឺការប្រកួតជ្រើសរើសជើងឯកអាស៊ីនៅសាធារណរដ្ឋកូរ៉េ និងការប្រកួតកីឡាស៊ីហ្គេមនៅប្រទេសម៉ាឡេស៊ី ថែមទៀតផង៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ងួន ចាន់ដេវីត