ថៃ៖ ក្រោយទទួលបានភាពជោគជ័យយ៉ាងខ្លាំង លើការថតរឿងភាគបុរាណ នាង Taew Natapohn តួឯកស្រីវ័យក្មេង បានដំណើរការ ការងាររបស់ខ្លួននៅលើវិថីសិល្បៈបន្តទៅមុខទៀតដ៏ល្អ ដោយនាងបានចាប់ផ្តើមថតរឿងថ្មីទៀតហើយ ដែលជារឿងបែបសម័យយុវវ័យវិញម្តង និងសម្តែងគូជាមួយនឹងកម្លោះសង្ហាមានមន្តស្នេហ៍ និងវ័យក្មេង ស្រស់ស្អាតដូចគ្នា គឺលោក James Jirayu។

ក្នុងរឿងភាគថ្មីនេះ កញ្ញា Taew Natapohn បានផ្លាស់ប្តូរពីតួឯកស្រីដែលមានចរិតសុភាពរាបសា ស្លូតបូត ជាអ្នកស្រុកជនបទស្រែចម្ការ មកជានារីទីក្រុងឡូយឆាយតែងខ្លួនស៊ិចស៊ី ថែមទាំងជាតួស្រីកាចឆ្នាស់ឆ្នើមចិត្តអាក្រក់ផង ខុសឆ្ងាយពីរឿងព្រះម៉ែនាគីដាច់ស្រឡះ។

ចំណែកឯ លោក James Jirayu បានគ្រងដំណែងជាតួឯកប្រុស ប៉ុន្តែជាកូនកំព្រាឪពុកម្តាយ និងជាមនុស្សម្នាក់ដែលបានលួចកួចចិត្ត ប៉ងស្នេហាទៅលើនារីទីក្រុងដ៏ស្រស់ស្អាតនៅលើមេឃ។ ចាំមើលថាពេលប្រុសស្អាត និងស្រីស្អាតបានជួបគ្នា តើនឹងមានរឿងអ្វីកើតឡើងខ្លះ នៅក្នុងរឿង «ល្បែងស្នេហា» ដែលជាចំណងជើងរឿងភាគថ្មីរបស់ពួកគេ។

តារាល្បីៗទាំងពីរដួងនេះ មិនត្រឹមតែសម្តែងជាមួយគ្នានៅក្នុងរឿងខាងលើប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏មានរឿងផ្សេងមួយទៀតផងដែរ ដែលនឹងត្រូវសម្តែងប៉ះគ្នាជាបន្ត ក្រោយមានការចាប់ផ្តើមថតសម្តែងនៅថ្ងៃដំបូងរបស់រឿង «ល្បែងស្នេហា» កាលពីថ្ងៃទី១៩ខែធ្នូកន្លងទៅនេះ៕

តើព្រះម៉ែនាគី Taew Natapohn ប៉ះជាមួយកម្លោះសង្ហា James Jirayu នឹងធ្វើឱ្យមានរឿងអ្វីកើតឡើងខ្លះទៅ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]