ឥណ្ឌូនេស៊ី៖ គ្រោះថ្នាក់ពិតជាមិនអាចមើលដឹង ថានឹងអាចកើតឡើងនៅពេលណា តែពេលខ្លះ បើវាប្រុងនឹងកើត ពិតជាកើតភ្លាមៗ រកតែគេចមិនទាន់ ហើយជាក់ស្តែងដូចជាករណីនេះស្រាប់ មើលឃើញហើយពិតជាតក់ស្លុតជំនួសអ្នកស្ថិតក្នុងហេតុការណ៍ពិតមែន។

គួរឲ្យដឹងថា បុរសម្នាក់ត្រូវបានមហាជនលើបណ្តាញសង្គមហ្វេសប៊ុក កោតសរសើរយ៉ាងខ្លាំង និងបានហៅគាត់ថាជាវីរបុរសគ្រប់ៗគ្នា ក្រោយពីរូបគាត់បានប្រថុយជីវិតចូលទៅ ចាប់ទាញក្មេងតូចៗ២នាក់ ឲ្យរួចផុតពីទ្វារមរណៈដែលបានកំពុងសំដៅមកយ៉ាងលឿនស្លុយ។

វីដេអូពីកាមេរ៉ាសុវត្ថិភាពបង្ហោះឡើងម្សិលមិញ ដោយម្ចាស់គណនីឈ្មោះ Anwar Sutanto Chen រស់នៅទីក្រុង Jambi ប្រទេសឥណ្ឌូនេស៊ី បង្ហាញឲ្យឃើញពីទិដ្ឋភាព រថយន្តមួយគ្រឿងបានបាត់បង់ម្ចាស់ការ បរមកយ៉ាងលឿន  ដោយមិនដឹងថាមកពីមូលហេតុអ្វី ស្ទើរតែឆក់យកអាយុជីវិតមនុស្សទៅហើយ។ ចៃដន្យនៅពេលនោះដែល បុរសចិត្តធម៌ដែលជាវីរបុរស សំរេចចិត្តភ្លាមៗចូលទៅជួយក្មេងៗ២នាក់ទាន់ពេលវេលា បើពុំដូចនោះទេ ច្បាស់ជាអាណោចអាធ័មមិនខានឡើយ៕ សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]