ភ្នំពេញ៖ ថ្ងៃទី២១ ធ្នូ ២០១៦ បន្ទាប់ពីទទួលជោគជ័យលើទីផ្សារស្មាតហ្វូន កាមេរ៉ាភ្លោះ ស៊េរីថ្មីបំផុត Huawei GR5 ឆ្នាំ2017 ក្រុមហ៊ុន Huawei បានប្រារព្ធកម្មវិធីជុំជួបពិសេស ថ្លែងអំណរគុណដល់ មិត្តអ្នកសារព័ត៌មាន និង ដៃគូរសហការ នៅភោជនីយដ្ឋាន Moon Light

កម្មវិធីជប់លៀងដ៏ពិសេសនេះ រួមមានវត្តមាន តារាចម្រៀងតារាបង្ហាញម៉ូតល្បីៗ មិត្តអ្នកសារពត៌មាន ជាងថតរូបអាជីព ក្រុមការងារ Huawei និងដៃគូរសហការ សរុបជាង ៧០នាក់ ក្រោមភោជនីអាហារដ៏ឆ្ងាញ់ពិសេស នៃកម្រគ្រួសារ Huawei

លោក ថង សារី ប្រធានផ្នែកចែកចាយស្មាតហ្វូន Huawei ប្រចាំប្រទេសកម្ពុជា បានថ្លែងថាគោលបំណង នៃការបង្កើតកម្មវិធីជួបជុំនេះឡើង ដើម្បីថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ របស់អតិថិជន ដៃគូរសហការ តារាចម្រៀងតារាម៉ូដែល និងជាពិសេសមិត្តអ្នកសារព័ត៌មាន ជាងថតរូបអាជីព និងក្រុមការងារ Huawei ដែលបានជួយជំរុញឲ្យក្រុមហ៊ុន Huawei មានការរីកចំរើនជាលំដាប់ រហូតអាចគ្រងដំណែងលេខ១ ជាក្រុមហ៊ុនផលិតទូរសព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android ទទួលបានប្រាក់ចំណេញខ្ពស់ជាងគេបំផុត ក្នុងពិភពលោកក្នុងត្រីមាសទីបីឆ្នាំ២០១៦នេះ។

“រីករាយ បុណ្យ គ្រីស្តម៉ាស និងអបអរបុណ្យឆ្លងឆ្នាំសកល ក្រុមហ៊ុន Huawei សូមផ្តល់រង្វាន់ធំ Huawei GR 2017, GR5 និង GR5 mini រួមទំាងរង្វាន់ និងកាដូជាច្រើនដល់មិត្តអ្នកសារព័ត៌មាន និងដៃគូសហការដែលមានវត្តមាននៅទីនេះ។ លោក ថង សារី មានប្រសាសន៍ថា “ ឆ្នាំថ្មីៗ រួមគ្នាជាថ្មីជាមួយ Huawei ដើម្បីភាពជោគជ័យថ្មី។

លោក ហ៊ឹម វិចិត្រ អ្នកយកព័ត៌មានប្រចាំទស្សនាវដ្តីអង្គរធំ ដែលទទួលបានរង្វាន់ធំគឺ Huawei GR5 ស៊េរីថ្មីឆ្នាំ ២០១៧ ក្រោយពីការចាប់ឆ្នោតផ្តល់សំណាងរបស់ ថ្នាក់ដឹកនាំ Huawei បានឲ្យដឹងថា “ខ្ញុំពិតជាមាន ភាពរំភើបរីករាយណាស់ ដែលខ្ញុំបានទទួលបានរង្វាន់ពិសេសបែបនេះ។ ខ្ញុំពិតជាមានមោទនភាព ធ្វើការជាមួយក្រុមហ៊ុន Huawei ពីព្រោះតម្លៃការងាររបស់ខ្ញុំត្រូវបានទទួលស្គាល់ដោយក្រុមហ៊ុន Huawei

កញ្ញា ចរិយា អ្នកយកព័ត៌មានប្រចាំទរទស្សន៍ហង្សមាសថា “សូមជូនមេដៃដល់ Huawei សម្រាប់ការផ្ដួចផ្ដើម កម្មវិធីជួបជុំដ៏ពិសេសនេះឡើង។ ចង់និយាយថា ក្រុមហ៊ុននេះ មិនត្រឹមតែយកចិត្តទុកដាក់ចំពោះអតិថិជន របស់ខ្លួនបានល្អប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជុំវិញជាពិសេសគឺ អ្នកសារព័ត៌មានតែម្តង”។

គួររំលឹកថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលតែងតែគោរព និងឲ្យតម្លៃ រាល់កិច្ចការ និងស្នាដៃរបស់មនុស្សគ្រប់រូប។ នេះជាមូលហេតុដែល ក្រុមហ៊ុន Huawei មានកិត្តិយសដ៏ល្អ និងល្បីល្បាញនៅក្នុងទីផ្សារកម្ពុជា ខណៈពេលដែលផលិតផល  និងគុណប្រយោជន៍របស់ផលិតផល តែងតែអនុលោមទៅតាមគោលការណ៍ម៉ាកសញ្ញារបស់ខ្លួន៕

អំពីក្រុមហ៊ុន Huawei Consumer BG

ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេសហើយកំពុង នឹងត្រូវបានប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូន លក់ដាច់ជាងគេបំផុតលំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុមហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូនកុំព្យូទ័រ និង tablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយកនូវបច្ចេកវិទ្យាទំនើបៗ ចុងក្រោយបង្អស់ឲ្យអតិថិជនរបស់ខ្លួន នៅជុំវិញពិភពលោក។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់៖

http://consumer.huawei.com.kh សម្រាប់ព័ត៌មានថ្មីៗពី Huawei Consumer BG សូមតាមដានជាមួយពួកយើងតាមរយៈ៖

Facebook: facebook.com/HuaweiDevice

Twitter: twitter.com/HuaweiDevice

YouTube:youtube.com/HuaweiDevice

Instagram: https://instagram.com/huaweiconsumer

អ្នកតំណាង៖ លោក ង៉ោ ម៉េងហ៊ួង

លេខទូរស័ព្ទ៖ 010 44 99 06 

អ៊ីមែល៖ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]