សៀមរាប៖ រំលឹកទៅដល់ក្នុងឱកាសនៃពិធីបុណ្យអ៊ុំទូក កាលពីកំឡុងពេលពាក់កណ្តាលខែវិច្ឆិកាកន្លងទៅនេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ និងស្រស់ស្អាត កញ្ញា ឱក សុគន្ធកញ្ញា បានធ្វើដំណើរកម្សាន្តទៅដល់ខេត្តសៀមរាបទឹកដីអង្គរ ដែលមានចម្ងាយប្រមាណជាជាង៣០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។

ក្នុងនោះដែរ យើងឃើញរបៀបនៃការស្លៀកពាក់ តុបតែងខ្លួនរបស់នាង គឺស្លៀកពាក់ទៅដោយសម្លៀកបំពាក់ពណ៌ស មួយឈុតតែម្តងតាំងពីលើរហូតដល់ក្រោម។ ជាពិសេសគេឃើញស្ទាយតែងខ្លួនរបស់ ឱក សុគន្ធកញ្ញា ពិតជាប្លែក គឺនាងតែងខ្លួនបែបសាមញ្ញៗដូចកូនក្មេង ប៉ុន្តែស្អាត បង្កប់នូវភាពស៊ីវិល័យតែទន់ភ្លន់ គួរឱ្យ ស្រលាញ់។

មួយឈុតរបស់កំពូលតារាចម្រៀងស្រីរូបនេះនៅប្រាសាទអង្គរវត្ត ពិតជាគួរឱ្យក្នាញ់មែន ជាមួយនឹងអាវក្នុងដៃតូចពាក់កណ្តាលខ្លួន ស្រោបជាមួយនឹងអាវស្បៃវែងពណ៌សពីខាងក្រៅ សាកសមជាមួយនឹងសំពត់ក្រោមជង្គង់ និងស្បែកជើងប៉ាត់តាពណ៌សដូចគ្នាទាំងអស់។

ទន្ទឹមនឹងនេះដែរ យើងក៏ឃើញអ្នកគាំទ្រនៅក្នុងហ្វេសប៊ុករបស់កញ្ញា ឱក សុគន្ធកញ្ញា ភាគច្រើនសុទ្ធតែបានសរសើរនាងថា ស្រស់ស្អាត គួរឱ្យស្រលាញ់ដូចជាកូនក្មេង និងមានអ្នកខ្លះទៀតថា នាងជាតារាល្បីឈ្មោះតែមិននិយមតែងខ្លួនបែបហ៊ឺហា ស៊ីវិល័យជ្រុលហួសហេតុពេកនោះទេ ពេលមានដំណើរកម្សាន្តម្តងៗ ពោលគឺតារាម្នាក់នេះមានភាពសាមញ្ញតែស្រស់ស្អាតគួរឱ្យគយគន់។

នេះគឺមន្តស្នេហ៍ទាក់ទាញមួយបែបទៀត ក្រៅពីមានទឹកដមសម្លេងច្រៀងចម្រៀងយ៉ាងពិរោះរបស់កញ្ញាឱក សុគន្ធកញ្ញា តារាចម្រៀងស្រីប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាស៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

រូបភាព ឱក សុគន្ធកញ្ញា នៅប្រាសាទអង្គរវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា