កាណាដា៖ សម្រាប់ Stef Sanjati ការសម្លឹងមើលទៅកាន់កញ្ចក់ គឺជារឿងដ៏លំបាកបំផុត។ វាមិនមែនព្រោះតែនាងគិតថារូបរាងរបស់នាងមិនស្អាត ឬអាក្រក់អ្វីនោះទេ គឺព្រោះតែរូបភាពដែលនាងបានមើលឃើញ នៅក្នុងកញ្ចក់នោះមិនបានឆ្លុះបញ្ចាំងនូវអ្វីដែលជាធាតុពិតរបស់នាង។

បុរសដែលបានប្តូរភេទរូបនេះ មានអាយុ ២០ឆ្នាំ មកពីទីក្រុង Toronto ដែលក្នុងពេលថ្មីៗនេះ នាងបានឆ្លងកាត់ការវះកាត់ទម្រង់មុខជាមនុស្សស្រី ហើយបានចែករំលែកវីដេអូមួយនៅលើគេហទំព័រ YouTube របស់នាងនៅមុនថ្ងៃវះកាត់ និងក្រោយថ្ងៃវះកាត់បានបញ្ចប់។

Sanjati បាននិយាយថា “សម្រាប់ខ្ញុំ ការភ្ញាក់ពីគេងហើយសម្លឹងទៅមើលកញ្ចក់មានអារម្មណ៍ដូចជា នៅពេលដែលហ្គេមមួួយយើងចូលចិត្តលេង ត្រូវបានចុចឲ្យលេងសារឡើងវិញជារៀងរាល់ថ្ងៃយ៉ាងដូច្នេះដែរ គឺបាត់បង់គ្រប់យ៉ាង និងត្រូវត្រលប់ទៅដូចដើមវិញ ហើយមិនដែលបានទៅដល់គោលដៅទេ”។

រូបគេបានបន្ថែមទៀតថា “នេះគឺជារឿងដ៏សោកសៅមួយ ព្រោះអ្វីដែលយើងបានឃើញនៅក្នុងកញ្ចក់ វាមិនដូចទៅនឹងអ្វីដែលយើងគិត។ ខ្ញុំគិតថា កន្លងមកខ្ញុំបានបង្ហោះរូបដែលគួរឲ្យរន្ធត់ចិត្តជាច្រើន ចាប់តាំងពីមុនពេលដែលខ្ញុំបានចាប់ផ្តើមធ្វើការផ្លាស់ប្តូរមួយនេះ។ ខ្ញុំត្រូវបានគេច្រឹប និងដេរនៅលើមុខរបស់ខ្ញុំ ដើម្បីឲ្យថ្គាមតូចបន្តិចនិងមើលឃើញថ្ពាល់ធំជាងមុន....ទាំងអស់នេះសុទ្ធសឹងតែមកពីខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នា មើលមកខ្ញុំដូចមនុស្សស្រីពិតៗ” ។

ការផ្លាស់ប្តូរទម្រង់មុខឲ្យដូចមនុស្សស្រីនេះ ត្រូវចំណាយទឹកប្រាក់ប្រមាណ ៤៥ ០០០ដុល្លារកាណាដា ឬប្រហែល ៣៣ ០០០ ដុល្លារអាមេរិក។ លើសពីនេះ Sanjati ក៏នឹងត្រូវធ្វើការផ្លាស់ប្តូរអវៈយវៈផងដែរ។

កាលពីមុនរូបគេត្រូវចំណាយពេល ៥ម៉ោង ដើម្បីធ្វើការផាត់មុខ ទើបអាចមានភាពជឿជាក់លើខ្លួនឯង ហើយពេលខ្លះ ត្រួវប្រើកម្មវិធីកែរូបថតបន្ថែមទៀត ដើម្បីធ្វើឲ្យមើលទៅដូចអ្វីដែលខ្លួនឯងចង់បាន។

បន្ទាប់ពីការវះកាត់ត្រូវបានធ្វើរួចរាល់ វីដេអូមួយត្រូវបានបង្ហោះនៅលើគេហទំព័រ YouTube  បង្ហាញពីអារម្មណ៍ដែលរូបគេសប្បាយរីករាយជាមួយនឹងការវះកាត់មួយនេះ និងអារម្មណ៍ដ៏អស្ចារ្យ។

Sanjati បាននិយាយថា “ ខ្ញុំមិនដឹងថាគួរនិយាយពាក្យអ្វី ដើម្បីឲ្យត្រូវជាមួយអារម្មណ៍ពេលនេះទេ ប៉ុន្តែឥឡូវនេះខ្ញុំនៅមានអារម្មណ៍ថា នៅឈឺតិចតួចដែរ”

Sanjati បានឲ្យដឹងទៀតថា “បន្ទាប់ពីបានធ្វើការវះកាត់ទម្រង់មុខជាមនុស្សស្រី និងការវះកាត់ប្តូរភេទរួចមក ខ្ញុំមានអារម្មណ៍ថាបានធូរស្រាលសុខភាពផ្លូវចិត្តយ៉ាងខ្លាំង”។

“ខ្ញុំចង់ធ្វើការចែករំលែកបទពិសោធន៍មួយនេះទៅកាន់អ្នកទាំងអស់គ្នា ដូច្នេះ មនុស្សទាំងអស់អាចសិក្សាអំពីការវះកាត់ប្តូរភេទ និងសិក្សាអំពីការគិតរបស់ពួកគេទៅកាន់មនុស្សភេទទី៣”។ “វាមិនមែនត្រឹមតែមានអារម្មណ៍ថាសប្បាយចិត្ត ជាមួយច្រមុះកោងស្រួចមួយនេះទេ គឺវាលើសពីនេះទៅទៀត”។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]