ភ្នំពេញ៖ ប្រិយមិត្តប្រហែលជាដឹងហើយថា រឿងរ៉ាវរបស់កញ្ញាវ៉ាន់ នីឡា ជាមួយអតីតមិត្តប្រុសដែលជាមន្ត្រីប៉ូលិសស័ក្តិបួនកន្លះ នៃនាយកដ្ឋានពន្ឋនាគារ នៅមិនទាន់ទទួលបានយុត្តិធម៌នៅឡើយទេ ហើយទាក់ទងនឹងរឿងក្តីនេះដែរ កញ្ញាវ៉ាន នីឡានិងបងប្រុសលោកសុខ ជំនោរ បានទទូចរកយុត្តិធម៌ម្តងហើយម្តងទៀត។  ជុំវិញបញ្ហានេះសិល្បករ សិល្បការិនី និងប្រិយមិត្តមួយចំនួន បានសំដែងការអាណិត និងរង់ចាំមើលទីបញ្ចប់នៃរឿងក្តីមួយនេះ។

ទាក់ទងនឹងរឿងក្តីរបស់កញ្ញាវ៉ាន់ នីឡានិងអតីតមិត្តប្រុសនេះអ្នកចន ច័ន្ទលក្ខិណាដែលជា តារាជើងចាស់មួយរូប ក៏បានបញេ្ចញមតិមួយចំនួនដែរ ក្រោយពីបានជួបជាមួយកញ្ញាវ៉ាន់ នីឡាក្នុងកម្មវិធីមួយកាលពីពេលថ្មីៗនេះ។

នៅក្នុងសាររបស់អ្នកនាងចន ច័ន្ទលក្ខិណា បានឲ្យដឹងថា ក្រោយពីបានឃើញទឹកមុខរបស់វ៉ាន់ នីឡា ទោះជានាងញញឹមក៏អាចដឹងពីផ្លូវចិត្តបានដែរ ហើយបើទោះបីជាអ្នកនាងចន ច័ន្ទលក្ខិណា មិនបានដឹងច្បាស់អំពីរឿងច្បាប់ដែលបានចែង  ប៉ុន្តែអ្វីដែលអ្នកនាងដឹងគឺសាម៉ីខ្លួនកញ្ញាវ៉ាន់ នីឡា មិនសុខចិត្ត និងតូចចិត្តទៅលើរឿងក្តីរបស់ខ្លួនដែលមិនទាន់ទទួលបានយុត្តិធម៌។  អ្នកនាងចន ច័ន្ទលក្ខិណា ក៏បានបន្ថែមដែរថាសូមអោយអ្នកដែលទទួលកាន់សំណុំរឿងក្តីមួយនេះ មេត្តាជួយមើលផង បើវ៉ាន់ នីឡាតូច ទាបពេកអ្នកនាងចន ច័ន្ទលក្ខិណា នឹងរៃថវិកាគ្នាទិញស្បែកជើងកែងបន្ថែមកំពស់ឲ្យ ដើម្បីអោយច្បាប់មើលឃើញកញ្ញាវ៉ាន់ នីឡា។

នេះជាសារមួយដែលអ្នកនាងចន ច័ន្ទលក្ខិណាបានបង្ហោះចេញកាលពីថ្មីៗនេះ៖

«មើលទឹកមុខអូន វ៉ាន់ នីឡា ក៏អាចដឹងពីផ្លូវចិត្តរបស់គាត់ ទោះបីជាយើងឃើញគាត់ញញឹមក៏ដោយ !!! ម្សិលមិញទំរាំបានមកចូលរួមកម្មវិធីយំឡើងហើមភ្នែក ផាត់មុខកកទាំងដុំ ខ្ញុំមិនសូវមានចំណេះវិជ្ជាជ្រៅជ្រះទេ ដូច្នេះរឿងចែងច្បាប់តាមមាត្រាផ្សេងៗគឺខ្ញុំមិនសូវដឹងទេ ដឹងតែសាមុីខ្លួនខាង វ៉ាន់ នីឡា គាត់មិនសុខចិត្ត និង តូចចិត្តនូវអ្វីដែលនាងកំពុងជួបប្រទះ & អស់សង្ឃឹមលើរឿងក្តីរបស់ខ្លួន នាងបានប្រាប់ខ្ញុំ ខ្ញុំក៏មិនយល់ ដូច្នេះសង្ឃឹមថាអ្នកដែលកាន់សំណុំរឿងនេះ មេត្តាជួយមើលគ្នាផង ឬមកពីគ្នាថានះតូចទាបពេកទើបមើលមិនឃើញ ? បើនាងទាបពេកច្បាប់មើលមិនឃើញ ពួកខ្ញុំអាចរៃលុយគ្នាទិញស្បែកជើងកែងបន្ថែមកំពស់អោយគាត់ !!! ចាំមើលដឹងតែមានអ្នកជ្រេញខ្ញុំទៀតហើយ ជ្រេញថាខ្ញុំចូលចិត្តចេញមុខចេញមាត់ ចេះដឹងរឿងគេគ្រប់រឿង» ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចនច័ន្ទ លក្ខិណា