ភ្នំពេញ៖ បទចម្រៀង «វិលវិញមក» របស់ លោក ស៊ូលី ផេង ដែលល្បីខ្លាំងច្រើនខែមកហើយនោះ កាលពីប៉ុន្មានថ្ងៃមុន បានចេញជាវីដេអូចម្រៀងពេញហើយ ដែលទទួលបានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំង។

វីដេអូចម្រៀងរបស់បទ«វិលវិញមក» ពិតជាមានអត្ថន័យពិរោះ អមជាមួយនឹងកាយវិការសម្តែងដ៏ល្អឥតខ្ចោះ របស់តារាប្រុស ស្រី៣ដួង ដែលនៅក្នុងនោះ ក៏មានតារាស្រី សាត រស្មី ជាតួស្រីឯក បែបជានារីស្លូតបូតផងដែរ។

ប៉ុន្តែងាកមើល តួស្រីចិត្តអាក្រក់ម្នាក់ទៀតវិញ ក៏ត្រូវបានគេចាប់អារម្មណ៍ខ្លាំងមិនធម្មតា ជាមួយនឹងកាយវិការឈ្នានីស និងដណ្តើមតួប្រុស ពីតារាស្រីសាត រស្មី។

ចំពោះតារាស្រីរូបនេះ មានឈ្មោះថា ម៉ារី ជាតារាស្រីកំពុងតែបានភាពល្បីល្បាញយ៉ាងខ្លាំង ព្រោះថា មិនត្រឹមតែមានមុខមាត់ស្រស់ស្អាតប៉ុណ្ណោះទេ សូម្បីតែរូបរាង និងកម្ពស់របស់នាង គឺត្រូវខ្នាតពេញលក្ខណៈតែម្តង ដែលបណ្តាផលិតកម្ម មិនសូវមើលរំលងនាងប៉ុន្មានទេ។

ក្នុងនោះដែរ ក្រោយពីកញ្ញា ម៉ារី បានថតសម្តែង វីដេអូចម្រៀង«វិលវិញមក»​នេះហើយ គឺកេរ្តិ៍ឈ្មោះរបស់នាង កាន់តែគេស្គាល់រឹតតែខ្លាំងឡើងតែម្តង៕

តោះមើលសម្រស់ តួស្រីចិត្តអាក្រក់ ក្នុងបទ «វិលវិញមក» ថាCuteយ៉ាងណា៖ 

កំណត់ហេតុខ្មែរឡូត៖

ទាក់ទងនឹងសម្រស់តួស្រី ក្នុងបទចម្រៀងផងដែរក៏មានស្រីស្អាតម្នាក់ ក៏ទទួលបានការចាប់អារម្មណ៍មិនធម្មតា នៅក្នុងបទចម្រៀង «កង់សាគួរ»។បទចម្រៀង «កង់សាគួរ» របស់តារាចម្រៀង Tena កំពុងចាក់ដោត បេះដូងយុវវ័យនាពេលបច្ចុប្បន្នយ៉ាងខ្លាំង ដែលសន្ទុះនៃអ្នកចុចស្តាប់បទចម្រៀងរបស់លោក ក្នុងបណ្តាញយូធូប កើនឡើងទៅដល់២លានដងឯណោះ។

តារាប្រុសរូបនេះ បានបង្ហោះពីសកម្មភាពមួយចំនួន ក្នុងMV «កង់សាគួរ» ដែលការសម្តែង និងប្លង់ថត គឺប្រកបទៅដោយគុណភាពខ្ពស់។ ប៉ុន្តែអ្នកលេងបណ្តាញសង្គម ហាក់ដូចជាចាប់អារម្មណ៍ នឹងតួឯកស្រីថ្មី ដែលរូបនាង មានមុខមាត់ គួរឲ្យស្រលាញ់ និងរូបរាងតូចច្រឡឹង។

ខ្មែរឡូត បង្វែរអារម្មណ៍ប្រិយមិត្ត មកតាមដានសម្រស់របស់ តួឯកស្រីក្នុង បទចម្រៀង «កង់សាគួរ» ថាពិតជាស្រស់ស្អាតខ្លាំងប៉ុណ្ណា។

ចំពោះនារីរូបនេះ ជាតារាស្រីវ័យក្មេង ដែលទទួលបានការគាំទ្រពីសំណាក់យុវវ័យ ហើយកន្លងមក គេតែងឃើញនាង ថតម៉ូដែលឲ្យទស្សនាវដ្តី និងថតស្ពតឲ្យក្រុមហ៊ុនមួយចំនួនជាដើម៕

ក្នុងនោះដែរ អ្នកគាំទ្រ ក៏កំពុងតែអន្ទះសារ រង់ចាំមើលវីដេអូចម្រៀង«កង់សាគួរ» ចេញជាផ្លូវការ ហើយជាពិសេស ពួកគេពិតជាចង់មើលការសម្តែង របស់នារីរូបស្រស់ម្នាក់នេះខ្លាំងណាស់ ថារូបនាងពិតជាសម្តែងសម និងត្រូវអត្ថន័យតាមបទចម្រៀងយ៉ាងណា៕

ចង់ដឹងថា តួឯកស្រី បទ «កង់សាគួរ» ស្រស់ស្អាតប៉ុណ្ណា តោះមើលជាមួយខ្មែរឡូតទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ លីផេង