ភ្នំពេញ៖ តាមរយៈការងារសប្បុរសជាច្រើនរបស់ សិល្បៈករ សិល្បៈការិនីខ្មែរ បានបង្ហាញអោយដឹងថា ពួកគាត់ពិតជាមានចិត្តអាណិតអាសូរ ដល់ជនទីទាល់ លំបាក ក៏ដូចគ្នានេះដែរ កញ្ញាដេននី ក្វាន់ ដែលជាតារានិយមចូលចិត្តបែបស៊ិចស៊ី និងថ្មីៗនេះបានទទួលការព្រមានពីក្រសួង វប្បធម៌និងវិចិត្រសិល្បៈឲ្យកែប្រែការស៊ិចស៊ីរបស់កញ្ញានោះ ក៏បានសំដែងពីអារម្មណ៍អាណិតអាសូរជាខ្លាំង ចំពោះលោកតាម្នាក់ដែលបានស្លាប់ ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកកាលពី ៦ខែមុន។

បើតាមសារដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ កញ្ញាដេននី ក្វាន់ បានឲ្យដឹងផងដែរថា បើទោះបីជាលោកតាម្នាក់នោះ មិនមានជាប់សាច់ឈាមអ្វីជាមួយកញ្ញាក៏ពិតមែន ប៉ុន្តែកញ្ញាពិតជាអាណិតលោកតាជាខ្លាំង ដោយកាលពី៦ខែមុនលោកតាបានជួបគ្រោះថ្នាក់ត្រូវ ម៉ូតូបុកហើយមិនមានសាច់ញាតិ ថែមទាំងមានសភាពជំងឺធ្ងន់ធ្ងរទៅហើយពេលដែលកញ្ញាបានយកថវិកាផ្ទាល់ខ្លួន ជូនដល់លោកតានៅមន្ទើរពេទ្យលោកសង្ឃ។ លើសពីនេះទៅទៀតកញ្ញាដេននី ក្វាន់ក៏បានសូមអោយអ្នកគាំទ្រជួយជាថវិកាទោះតិចរឺ ច្រើនក្តី ដើម្បីជួយធ្វើបុណ្យសពអោយលោកតា បានទៅស្ងប់សុខ។ ខាងក្រោមនេះជាសារទាំងស្រុងរបស់កញ្ញាដេនី ក្វាន់៖

«ថ្ងៃនេះនាងខ្ញុំបានទទួលដំណឹងមួយ គឺធ្វើអោយខ្ញុំស្លុតចិត្តខ្លាំងណាស់ ព្រោះលោកតាម្នាក់ដែលត្រូវម៉ូតូបុកការពី៦ខែមុនពេលនេះ គាត់បានទទួលមរណះភាពហើយ នាងខ្ញុំពិតជាខ្លោចចិត្តនឹងអាណិតគាត់ខ្លាំងណាស់ ទោះគាត់មិនមែនជាសាច់ឈាមអីនឹងខ្ញុំក៏ដោយតែ បើមិត្តៗធ្លាប់ជួបគាត់ដូចដែលខ្ញុំធ្លាប់ ជួបច្បាស់ណាស់គឺពិតជាទប់ទឹកភ្នែកមិនបាននោះទេ...រំលឹកមកវិញកាលដែលខ្ញុំយកថវិកាទៅជូនគាត់នៅមន្ទីពេទ្យលោកសង្ឃនោះគឺសភាពជំងឺរបស់គាត់គឺធ្ងន់ធ្ងរណាស់. ពេលនេះសពគាត់មិនទាន់បូជាទេ ដោយសារ តែគាត់គ្មានសាច់ញាតិនឹងគ្មានប្រាក់សំរាប់ធ្វើបុណ្យ...សំរាប់នាងខ្ញុំផ្ទាល់ គឺមិនបានទៅចូលរួមបុណ្យសពរបស់គាត់ទេព្រោះនាងឈឺទៅចូលរួមមិនបាន បុ៉ន្តែខ្ញុំក៏បានផ្ញើរថវិកាខ្លះៗចូលបុណ្យគាត់ដែរ. បើមិត្តមានចិត្តអាណិតសូមជួយជាថវិកាខ្លះៗ តិចក្តីច្រើនក្តីសទ្ធាដើម្បីធ្វើបុណ្យជូនគាត់អោយគាត់ទៅអោយបា នស្ងប់សុខ 0966660944» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់