ភ្នំពេញ៖ លោកម៉ា ដូណា ដែលជាតារានិយមលេងចរិត និងនិយាយបែបកំប្លែង ហាក់កាន់តែមមាញឹកខ្លាំងនាចុងឆ្នាំ២០១៦នេះ ក្រោយពីចេញវីដេអូមិនពេញចិត្តនឹងកម្មវិធី Apsara Award និងមានវីដេអូបកស្រាយជាបន្តបន្ទាប់ រហូតដល់មួយរយៈចុងក្រោយនេះលោកបានចេញវីដេអូដឹងខ្លួនខុស និងបានសុំទោសទៅក្រុមការងារ Apsara Award ក៏ដូចជាលោកហ្វៃសំអាងផងដែរ។

ក្រោយពីរឿងរ៉ាវបែកអូរហូរស្ទឹងនេះបានកន្លងទៅ លោកម៉ា ដូណា បានបង្ហាញពីតារាងពេលវេលារបស់លោក សំរាប់ចុងឆ្នាំ២០១៦នេះ ដែលក្នុងនោះលោកសឹងតែនឹងមិនមានថ្ងៃសំរាកសោះសំរាប់ដំណាច់ឆ្នាំ២០១៦នេះ។ ក្នុងនោះដែរបើតាមការបង្ហាញរបស់លោកនៅថ្ងៃទី២៣ ធ្នូលោកត្រូវទៅកំពង់សោម ថ្ងៃទី២៤ ធ្នូត្រូវត្រលប់មកកម្មវិធីរបស់ស្ថានីយ៏ទូរទស្សន៏អាស៊ីអាគ្នេយ៏ នាពេលល្ងាចនិងទៅ ហាន់នីក្លឹប ចំនែកឯថ្ងៃទី២៥ ធ្នូ លោកក៏ជាប់រវល់ជាមួយ Concert របស់ស្ថានីយ៏ទូរទស្សន៏ PNN និងថ្ងៃទី២៧ ២៨ ២៩ ធ្នូលោកក៏ជាប់រវល់ជាមួយ Concert របស់ក្រុមហ៊ុនទូរស័ព្ទចល័តCellcard។ ដោយឡែកលោកត្រូវធ្វើដំណើរទៅកាន់ក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ ធ្នូ ហើយត្រូវត្រលប់មកច្រៀងនៅ បុរីវិមានភ្នំពេញនាថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧ និងត្រូវចូលរួម Concert របស់ស្ថានីយ៏ទូរទស្សន៏ CNC នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ផងដែរ។

ម៉ា ដូណា និង ក្រុមកំប្លែងលោកពូក្រឹម

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកផងដែរថារឿងរ៉ាវបែកអូរហូរស្ទឹង ក្នុងពានរង្វាន់កម្មវិធី Apasara Award ២០១៦ ដែលមិនត្រឹមតែមាន លោក ម៉ា ដូណា មានការមិនពេញចិត្តនោះទេ សូម្បីតែលោក ហេង នរៈកក្កដា ក៏បង្ហាញក្តីឈឺចាប់ផងដែរ ដែលរូបលោក មិនបានពានរង្វាន់ ដូចអ្វីដែលខ្លួនបានរំពឹងទុក។

មិនតែប៉ុណ្ណោះ រូបលោកក៏បានបង្ហោះវីដេអូមួយ ដើម្បីធ្វើការរិះគន់ ទៅលើកម្មវិធី Apasara Award ២០១៦ យ៉ាងចាស់ដៃ មិនចាញ់លោក ម៉ា ដូណា ប៉ុន្មានទេ ដែលលោក បាននិយាយថា កម្មវិធីនេះ គឺប្រកាន់បក្សពួក ដែលអ្នកខ្លះ មិនដែលមកទាន់ពេលវេលានោះទេ បែរជាទទួលបានពានទៅវិញ។

ប៉ុន្តែមិនដឹងជាយ៉ាងណា កាលពីប៉ុន្មានម៉ោងមុននេះ តារាប្រុសទាំងពីរដួង លោក ហេង នរៈកក្កដា និង លោក ម៉ា ដូណា បែរជាសម្រេចចិត្តចេញមុខ មកសុំទោស ទៅកាន់ក្រុមការងារ និង លោក ហ្វៃ សំអាងទៅវិញ ដោយពួកគេ និយាយថា ពេលនេះពួកគេ បានដឹងខ្លួនខុស និងទទួលយកនូវលទ្ធផលគ្រប់យ៉ាងពីកម្មវិធីApasara Award ២០១៦។

ក្នុងនោះដែរ តារាប្រុសទាំងពីរដួងនេះ ក៏សុំចិត្តមហាជន ឲ្យបញ្ចប់រឿងត្រឹមពេលនេះ ព្រោះពួកគេមិនចង់មានរឿងវែងឆ្ងាយ តទៅមុខទៀតនោះទេ៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ម៉ា ដូណា